អេស្ប៉ាញៈ លោក Zinedine Zidane នៅតែ​ជា​គ្រូបង្វឹក​ដ៏មាន​អាទិភាព បន្ទាប់​លោក​បាន​ជួយ​ស្ដារ​មុខមាត់​ក្រុម​ចាស់ Real Madrid ឲ្យ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Celta Vigo ក្នុង​ក្របខ័ណ្ឌ La Liga បន្ទាប់ពី​លោក​បាន​វិល​មក​ដឹកនាំ​ក្រុម​មួយ​នេះ​ជាថ្មី ខណៈ​លោក Thibaut Courtois ត្រូវ​បាន​បញ្ឈប់​ដាក់​ជំនួស​ដោយ​លោក Keylor Navas ហើយ​កីឡាករ Isco និង Marcelo ត្រឡប់​ចូល​ក្រុម​វិញ​។


ខ្សែការពារ Gareth Bale ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​នៅក្នុង​ការចាប់ផ្ដើម​ការប្រកួត​មួយ​នៅ​កីឡដ្ឋាន Santiago Bernabeu កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ក្រុម Real Madrid បាន​ចាប់ផ្តើម​សម័យកាល​ថ្មី​របស់​ខ្លួន​ក្រោម​ការដឹកនាំ​របស់​ Zidane ក្នុង​ទឹកដី​របស់​ពួកគេ​ដើម្បី​ស្វាគមន៍​ក្រុម Celta Vigo​។

ជាមួយ​គ្នា​នេះ​អ្នក​ចាំទី Courtois មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​រូបគេ​ត្រូវ​បាន​ក្រុម Madrid ទិញ​ក្នុង​តម្លៃ​ខ្លួន​ប្រហែល​ ៤០ ​លាន​អឺរ៉ូ (៤៥ ​លាន​ដុល្លារ​) កាលពី​រដូវក្ដៅ​ឆ្នាំ​មុន ហើយ​បាន​ទទួល​ស្គាល់​ខ្លួន​នៅ​ចំពោះ​មុខ Navas ក្រោម​ការដឹកនាំ​របស់​លោក Santiago Solari ជា​អ្នកចាត់ការ​ក្រុម​។


ប៉ុន្តែ Navas គឺជា​កីឡាករ​ដ៏សំខាន់​មួយ​ក្រោម​ការដឹកនាំ​របស់​លោក Zidane ដែល​ជា​អ្នក​ព្យាយាម​រារាំង​ក្រុម​នេះ​មិន​ឲ្យ​ចុះ​ហត្ថលេខា​ទិញ​យក​អ្នកចាំទី​ផ្សេង​ទៀត​នៅពេល​លោក​ដឹកនាំ​ក្រុម​នេះ​។


ការ​បាន​ចូល​លេង​របស់​កីឡាករ Isco គឺជា​ការបង្ហាញ​ពី​គោលបំណង​មួយ​ទៀត​ព្រោះ​ក្រុម​របស់​ប្រទេស​អេស្ប៉ាញ​មួយ​នេះ​មិន​បាន​ចាប់ផ្ដើម​ការប្រកួត​លីក​តែ​មួយ​គត់​ក្រោម​ការដឹកនាំ​របស់​លោក Solari ស្រប​ពេល​កីឡាករ Marcelo បាន​ចូល​លេង​វិញ តែ​មិន​បាន​តួនាទី​ជា​ខ្សែការពារ​ខាង​ឆ្វេង​នោះ​ទេ ដោយសារ​កីឡាករ​វ័យ​ ២២ ​ឆ្នាំ Sergio Reguilon កាន់​តំណែង​នោះ​ហើយ​។


ការជ្រើសរើស​យក​កីឡាករ Bale នេះ​បាន​បង្ហាញ​ថា​យ៉ាង​ហោចណាស់​លោក Zidane បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ​ជនជាតិ Welsh រូប​នេះ​តាម​ការទាមទារ​របស់​លោក​។ អតីត​កីឡាករ​ដ៏ឆ្នើម​របស់​បារាំង Zidane បាន​បាត់បង់​ជំនឿ​ចិត្ត​ចំពោះ​ខ្សែការពារ​ដ៏រឹងមាំ Bale កាលពី​រដូវកាល​ប្រកួត​មុន​ដោយសារ​ទំនាក់ទំនង​របស់​ពួកគេ​មាន​ដំណើរការ​មិន​សូវ​ល្អ​នៅ​មុន​ពេល Zidane បាន​ប្រកាស​ពី​ការលាឈប់​។

សម្រាប់​ការយក​ឈ្នះ​ក្រុម Celta Vigo ក្នុង​លទ្ធផល ២-០ កាលពី​ថ្ងៃ​សៅរ៍​នោះ Bale ក៏​រក​បាន​ ១ ​គ្រាប់​ផង​ដែរ​នៅ​នាទី​ទី​ ៧៧ គឺ​បន្ទាប់ពី Isco រកបាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី​ទី​ ៦២ ហើយ​ការរក​បាន​ ៣ ​ពិន្ទុ​បន្ថែម​នេះ​បាន​ជួយ​ឲ្យ​ក្រុម Real Madrid ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​ ៣ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga ដោយ​នៅ​ក្រោម​ក្រុម​លេខ​ ១ Barcelona និង​ក្រុម​លេខ​ ២ Atletico Madrid៕ SN