ក្រុងស៊ីដនី: គណៈ​គ្រប់គ្រង​ធនាគារជាតិ​នៅ​អូស្ដ្រាលី​បាន​សារភាព​នូវ​កំហុស​ដ៏អាម៉ាស់​មួយ​ដោយ​បាន​លាតត្រដាង​ថា ក្រដាសប្រាក់​សន្លឹក ៥០ ដុល្លារ​ថ្មី​មាន​បញ្ហា​ការប្រើប្រាស់​ពាក្យពេចន៍​ខុស​។


ក្រដាសប្រាក់​ពណ៌​លឿង និង​បៃតង​ដែល​មាន​តម្លៃ​ប្រមាណ ៣៥ ដុល្លារ​អាមេរិក​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរណ៍​កាលពី​ខែ​តុលា​។ វា​រំលេច​នូវ​មុខងារ​សន្ដិសុខ​ជាច្រើន​រួមទាំង សំណេរ​សម្រង់​សម្ដី​ពី​តំណាងរាស្ដ្រ​ស្ដ្រី​ទី​ ១ ​អូស្ដ្រាលី Edith Cowan​។

ប៉ុន្ដែ​បច្ចេកវិទ្យា​គ្មាន​បំណង​ចង់​បញ្ចូល​ពាក្យពេចន៍​ខុស​សេចក្ដី​ប្រកប​នោះ​ទេ​។ គ្រាន់តែ​សម្គាល់​កំហុសឆ្គង​នេះ វា​ត្រូវការ​ពេល​រហូត​ដល់ ៧ ខែ​ក្នុង​សម្រង់​សម្ដី​របស់​តំណាងរាស្ដ្រ​ស្ដ្រី Edith Cowan ក្នុង​ឆ្នាំ​ ១៩២១​។


សំណេរ​សម្រង់​សម្ដី​នោះ​បាន​សរសេរ​ដោយ​ខ្វះ​អក្សរ (i) ចំពោះ​ពាក្យ (responsibil-ty) ថា​៖ «​ខ្ញុំ​ឈរ​ដល់​ចំណុច​នេះ​នូវ​តំណែង​ដ៏ខ្ពស់​បំផុត​ក្នុង​នាម​ជា​អ្នកតំណាងរាស្ដ្រ​ស្ដ្រី​ដំបូង​ប្រចាំ​ប្រទេស​អូស្ដ្រាលី​។ វា​ជា​ភារកិច្ច​ដ៏ខ្ពង់ខ្ពស់​»​។


សំណេរ​នេះ​ពិបាក​ពិនិត្យ​ឲ្យ​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​ទទេ ហើយរ​នាគារ​អូស្ដ្រាលី​អាច​គេច​ផុត​ពី​ភាពអាម៉ាស់​នេះ បើ​គ្មាន​អ្នកចេះ​ដឹង​សព្វ​រឿង​មក​ពង្រីក​រូប​លើ​ក្រដាស​នោះទេ​។


ប៉ុន្ដែ​គេ​គ្មាន​បំណង​ប្រមូល​ក្រដាសប្រាក់​នេះ​វិញ​ឡើយ​។ អ្នក​នាំពាក្យ​ធនាគារ​បាន​ឲ្យ​ដឹងថា​៖ «​រតនាគារ​អូស្ដ្រាលី​បាន​ដឹង​ពី​បញ្ហា​នេះ ហើយ​ការប្រកប​អក្សរ​ខុស​នេះ​នឹង​ត្រូវ​បាន​កែសម្រួល​វិញ​ចំពោះ​ការបោះពុម្ព​លើក​ក្រោយ​»​។

លោកស្រី Edith Cowan បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការឈ្នះ​ការបោះឆ្នោត​ចំពោះ​ស្ដ្រី​នៅ​អូស្ដ្រាលី​ខាង​លិច​ហើយ​នៅ​អាយុ ៦០ ​ឆ្នាំ​អ្នក​បាន​ចូល​ជា​សមាជិក​រដ្ឋសភា​ និង​បណ្ដុះបណ្ដាល​ជំនាញ​ច្រើន​ដល់​ស្ត្រី​៕ HR