ក្រុងប៉ារីស៖ ហ្វូងខ្លាឃ្មុំទឹកកកដ៏ស្រែកឃ្លានបែរ ជានាំគ្នាស្វែងរកពងបក្សីសមុទ្រស៊ីជាអាហារ ដោយសារបម្រែបម្រួលអាកាសធាតុបានបង្រួមដែនដីប្រមាញ់របស់ ខ្លួន ហើយសត្វធ្លាប់តែជាតែស៊ីជាចំណីក៏រឹតតែខ្សត់ខ្សោយ។
ប៉ុន្ដែការស្រាវជ្រាវមួយចុះផ្សាយកាលពីដើមខែមេសា ស្ដីពីបាតុភូតដែលផ្ដោតលើការពុះពាររបស់ពពួកមំសាសត្វទាំងនេះ ត្រូវតែសម្របខ្លួនទៅកាន់បរិស្ថានបច្ចុប្បន្ន។
បម្រែបម្រួលអាកាសធាតុបានគំរាមកំហែងដល់ពពួកខ្លាឃ្មុំទឹកកក ដែលនាំឱ្យមានការប្រែប្រួលរបៀបរបបរស់នៅលើតំបន់ប៉ូលខាងជើង ដែលកើនកម្ដៅទ្វេដងចំពោះភពដែនដីជារួម។
ការប្រែប្រួលអាកាសធាតុនៃភពផែនដីបានបង្កជាបញ្ហារលាយផ្ទាំងទឹកកក និងបន្សល់ពេលវេលាដ៏ខ្លីក្នុងការប្រមាញ់ពពួកឆ្មាទឹក ដ៏ជិតផុតពូជ។
ដោយតែខ្លាឃ្មុំទឹកកកត្រូវស៊ីអាហារច្រើនសន្ធឹកសន្ធាប់ ពួកវាបង្ខំចិត្ដស្វែងរកចំណីផ្សេងៗទៀត ដូចជា កាកសំណល់សំរាមសល់ពីមនុស្សជាដើម។
ខ្លាឃ្មុំខ្លះនាំគ្នាឡើងគោក ស្របពេលដែលហ្វូងបក្សីសមុទ្រក្រាបពង និងស្វែងរកពងរបស់ពួកវាជាចំណី។
ដើម្បីគ្រាន់ចម្អែតក្រពះ ពពួកមំសាសត្វទាំងនេះរកចំណីទៅតាមលទ្ធភាព ខណៈដែលពងបក្សីក៏បានផ្ដល់ប្រូតេអ៊ីន ហើយក្រុមអ្នកស្រាវជ្រាវប្រទេសកាណាដាបានប្រើកាមេរ៉ាដ្រូនតាមដានពួកវាកំពុងរកចំណីចាប់ពីសំបុកទាទឹកនៅលើដែនកោះ Mitivik Island នៃតំបន់ Nunavut ប្រទេសកាណាដា។
នៅសល់ខ្លាឃ្មុំទឹកកកអម្បូរ Ursus maritimus ប្រមាណ ២៥០០០ ក្បាលលើភពផែនដីនាពេលបច្ចុប្បន្នក្នុងចំណោមអនុក្រុមទាំង ១៩ ស្ថិតនៅរាយប៉ាយនៃតំបន់ប៉ូលខាងជើងក្នុងរដ្ឋអាឡាស្កា កាណាដា ហ្គ្រីនលែន ន័រវែស និងរុស្ស៊ី។
កាលពីខែកក្កដា ការសិក្សាមួយដែលចុះផ្សាយក្នុងព្រឹត្ដិបត្រ Nature Climate Change បានប៉ាន់ប្រមាណថា ពួកខ្លាឃ្មុំទឹកកកទាំងនេះអាចនឹងត្រូវដាច់ពោះងាប់នៅមុនឆ្នាំ ២១០០៕ HR