ក្រុងញូវយ៉ក៖ សេដ្ឋីអាមេរិកដែលចង់មានសុខភាពល្អ បានរកឃើញជម្រើសភេសជ្ជៈរបស់ខ្លួននោះគឺ ទឹក ហ្គាសលាយជាតិស្រវឹង ដែលមានកាឡូរី និងកាបូនអ៊ីដ្រាតទាបជាងស្រាបៀរ និងស្រាទំពាំងបាយជូរ។
ទំនោរទទួលទានទឹកហ្គាសកំពុងកើតឡើងមានទូទាំងសហរដ្ឋអាមេរិក ក្រោយពីរងនូវឥទ្ធិពលពីការពេញនិយមលើបណ្ដាញសង្គម អ៊ីស្ដាក្រាម និងយូធូប។
ការលក់ភេសជ្ជៈទឹកសុទ្ធផ្ទុកហ្គាសនៅសហរដ្ឋអាមេរិក ឬហៅថា ទឹកពពុះបានកើនឡើងជិត ២០០ ភាគរយឆ្នាំនេះ បើធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Nielsen។
ទឹក White Claw មួយចំណុះ ៣៥០ មិល្លីលីត្រ ផ្ទុកកាឡូរី ១០០ និងកាបូនអ៊ីដ្រាត ២ ក្រាម។
វាក៏គ្មានជាតិស្ករនោះទេ។ ចំពោះការប្រៀបធៀបស្រាបៀរជាមធ្យម មានកាឡូរី ១៤០ និងចំនួនកាបូនអ៊ីដ្រាតលើស ៥ ដង។
ការលក់ទឹកពពុះ White Claw បានកើនឡើងរៀងរាល់ឆ្នាំ តាំងពីដាក់លក់ក្នុងឆ្នាំ ២០១៦ តែហាក់មានការចាប់អារម្មណ៍ប្លែកក្នុងរដូវក្ដៅនេះដែលមួយចំណែកជាគុណសម្បត្ដិតារាយូធូប Trevor Wallace។
ទំនោរនិយមទឹកពពុះ ដែលរួមទាំង ភេសជ្ជៈដាក់មេត្រប៉ែ កំពុងតែធ្វើឲ្យរង្គោះរង្គើឧស្សាហកម្មភេសជ្ជៈគ្រឿងស្រវឹងនៅអាមេរិក និងកំពុងដាំក្បាលចុះលើការលក់ស្រាបៀរ។
នៅសហរដ្ឋអាមេរិក ឧស្សាហកម្មសូដាស្រវឹងមានតម្លៃ ៥៥០ លានដុល្លារ និងអាចកើនដល់ ២,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២១ ។ នេះបើយោងតាមការវិភាគរបស់ UBS ដែលទើបត្រូវបានដកស្រង់ដោយ Business Insider ។
យ៉ាងណាមិញ White Claw មិនទាន់លុកលុយពលរដ្ឋអាមេរិកបាន ៦ ភាគរយផង ៕ AFP/HR