ភ្នំ​ពេញៈ​​ បង្ក​​​ការ​ងឿង​ឆ្ងល់​យ៉ាង​​​ខ្លាំង​​​​ក្នុង​​ពេល​ថ្មីៗ​នេះ ក៏​ស្រាប់​តែ​​តារា​​ស​ម្តែ​ង​​ស្រី​ ដែល​សម្បូរ​ទេព​​​​កោសល្យ​​អ្នក​​នាង ស្វែង សុជាតា បង្ហើរ​សារ​​​​ឲ្យ​ដឹង​ពី​ដំណឹង​ត្រូវ​បាន​​ស្ថាន​ទូត​ថៃ​​ ជួយ​គាំ​ទ្រ​​​ឲ្យ​ថត​​ពី​សកម្ម​ភាព​មើល​ថែ​ទាំ​​សុ​ខ​ភាព​ខ្លួន​​​​នៅ​​​ថៃ តែ​មិន​ដឹង​ថា​​​ថត​កុន​ ឬថត​ស្ប៉ត​ពាណិជ្ជ​កម្ម​។​​


​​តារា​ស្រី​ដែល​ទើប​តែ បាន​នាំ​​កូន​ប្រុស គឺ​ជា​ចំណង​ស្នេហ៍​ស្វាមី​ក្មេង​ជា​គ្រូ​ផ្សំ​ថ្នាំ​ឱសថ​បុរាណ ទៅ​ធ្វើ​​​​សមាធិ​នៅ​ឯ​តំបន់​ភ្នំ​​គូលែន​ កាល​​ពេល​ថ្មី​ៗនេះ​ បាន​បង្ហោះ​សារ​​ថា៖ «លា​ហើយ​ភ្នំពេញ!​ ព្រឹក​នេះ​ ជា​​មួយ​នឹ​ង​ក្រុម​ការ​​ងា​រ​ជាង ​១០ នា​ក់​ បំពេញ​ការ​ងា​រ​​ថត​​រំ​ឮក​ពី​ការ​ទៅ​ពិនិត្យ​​សុខ​ភាព​របស់​នាង​​​​ខ្ញុំ​កន្លង​​មក​ពេល​មាន​ជំងឺ​ ដើម្បី​​ជា​បទ​ពិសោធន៍​ជូន​ដល់​ប្រជា​ជន​ខ្មែរ​ទាំង​​អស់​ឲ្យ​​​ដឹង​ និង​សូម​​អរ​គុណ​​​​យ៉ាង​​ជ្រាល​​ជ្រៅ​ដល់​ស្ថាន​ទូត​ថៃ និង​ជើង​​ហោះ​​ហើរ​ថៃ​អ៊ែរ​​ម្តង​ទៀត​​ ដែល​ជួយ​​យ៉ាង​​ពេញ​ទំហឹង​​ក្នុង​នេះ»។​


ទោះ​បី​ជា​យ៉ាង​ណា​សកម្ម​ភាព​​​​ថត​នោះ មិន​ដឹង​ថា​តើ​​ នេះ​ជា​ការ​ថត​កុន​ឲ្យ​ផលិត​កម្ម​ណា​ ឬ​ថត​ស្ប៉ត​​ពាណិជ្ជ​កម្ម​ឲ្យ​ក្រុម​​ហ៊ុ​ន​​​អ្វី​​ទេ​ ខណៈ​​​​​អ្នក​នាង ស្វែង សុជាតា ដែល​មាន​ស្វាមី​វ័​យ​ក្មេង​ជា​​​គ្រូ​ផ្សំ​ឱសថ​បុរាណ ​ទើប​ជា​នា​គ្នាឡើង​​វិញ​ក្រោយ​ពី​បែក​ធ្លាយ​ត្រូវ​ប្តី​វាយ​បែក​មុខ​មាត់​​ ក៏​ធ្លា​ប់​នាំ​​គ្នា​ទៅ​កាន់​សីល នៅ​តំបន់​​​វិបស្សនា​មួយ នៅ​​ភូមិ​ជន្ទល់ ឃុំ​​ឃ្លាំង​​មឿង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​​កណ្តា​ល មិន​បាន​បក​ស្រាយ​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នោះ​ទេ​ដោយ​មិន​អាច​ទំនាក់​ទំនង​បាន​ឡើយ​។


​ខណៈ​​ពេល​បច្ចុ​​ប្បន្ន​នេះ​គេ​តែង​តែ​​​ឃើញ​ស្វាមី​អ្នក​នាង ស្វែង សុជាតា ​Lives វីដេ​អូ តាម​ហ្វេស​ប៊ុក ប្រកាស​​ផ្សាយ​ពី​ដំណឹង​បន្ត​លក់​ថ្នាំ​ឱសថ​បុរាណ ដូច​​កាល​ពី​មុន គ្រាន់​តែ​​ជា​ការ​ប្រក​ប​របរ​កំប៉ិក​កំប៉ុក​​​លក្ខណៈ​គ្រួសារប៉ុណ្ណោះ​ ហើយ​តារា​ស្រី​រូប​នេះ ក៏​មិន​ទាន់​បាន​ប្រកាស​ថា​បោះ​បង់​ចោល​ការ​ងារ​សិល្បៈ​ថត​កុន​​​នោះ​ដែរ៕​