ក្រុងអូសាកា៖ តោះទៅលេង! ក្រោយ​ពី​វិបត្ដិ​កូវីដ​អូស​បន្លាយ​ពេល​ជា​ច្រើន ឧទ្យាន​កម្សាន្ដ​ដំបូង​បំផុត​របស់​នីនធេនដុ ដែល​រំលេច​នូវ​រូបភាព​តួអង្គ​ «​វីដេអូ​ហ្គេម​ Mario Kart» ក្នុង​វិមាន​Bowser''s Castle ពិតៗ បាន​បើក​ទ្វារ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ទទួល​ក្រុម​អ្នក​គាំទ្រ។


ភាពទាក់ទាញ​ ដែល​រចនាប័ទ្ម​ពណ៌​ស្រស់​បំព្រង​ជុំវិញ ដល់​ស្រង់ចេញ​ពី​វីដេអូ​ហ្គេម «Super Mario» គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​កម្សាន្ដ​ចក្រវាឡ៍ស្ទូឌីយូ​ជប៉ុន នៅភាគ​ខាងលិច​ទីក្រុង​អូសាកា។

លោក អាយូមុ យ៉ាម៉ាម៉ូតុ ប្រធាន​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន USJ បាន​និយាយ​ថា​៖ «​យើង​បាន​បង្កើត​ពិភព​ហ្គេម​ជា​រូប​រាង​ពិតៗ។ លោក​អ្នក​អាច​មើល​ឃើញ​នូវ​រុក្ខជាតិ​​គ្រោះថ្នាក់​ និង​អណ្ដើក Bowser ស្ដែង​នឹង​មុខ ហើយ​លោក​អ្នក​ក៏​នឹង​បាន​ឃើញ​នូវ​អ្វី​ដែល​មាន​នៅ​ក្នុង​វីដេអូ​ម៉ារីអូ​ផង​ដែរ​»។


លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពុធ​ថា​៖ «​វា​ត្រូវ​ការ​ពេល​លើស​ពីការ​រំពឹង​ទុក​ជាងមួយ​ឆ្នាំ​ក្នុង​ការ​បើក​សម្ពោធ​ទីកម្សាន្ដ​នេះ​ ហើយ​យើង​ក៏​ពិត​ជា​រីករាយ​ផង​ដែរ​»។


តំបន់​ថ្មី ដែល​ហៅ​ថា «​ពិភព​កំពូល​នីនធេនដុ​» ដែល​ត្រូវបាន​រំពឹង​ថា អាច​ទាក់ទាញ​អ្នក​គាំទ្រ​ដ៏​សម្បើម​កាលពី​ឆ្នាំ​មុន​ នៅ​មុន​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​២០២០ ដែល​ក៏​ត្រូវបាន​ពន្យា​ពេល​ដោយសារ​វិបត្ដិ​កូវីដ​សកល​ផង​ដែរ។


បើ​យោងតាម​ USJ បាន​បង្ហាញថា​ ក្រុម​អ្នក​គាំទ្រ​បាន​ប្រាប់ AFP ថា ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អ្នក​ចូលរួម​ពិធី​សម្ពោធ​សួន​កម្សាន្ដ​ ដែល​មាន​តម្លៃ​ជាង ៥៥០​លាន​ដុល្លារ​នេះ។

ហ៊ីរ៉ូគិ កូណុ និស្សិត​អាយុ ១៩​ ឆ្នាំ ក្នុង​ក្រុង​អូសាកា បាន​និយាយថា​៖ «​ខ្ញុំ​តែងតែ​លេង​ហ្គេម​ម៉ារីអូ តាំងពី​ក្មេង។ ខ្ញុំ​មិន​សង្ឃឹម​ថា ខ្ញុំ​អាច​បាន​ចូល​ពិភព​ម៉ារីអូ​នា​ពេល​នេះ​សោះ។ ដូច្នេះ ខ្ញុំ​ពិត​ជា​រំភើប​មែន​ទែ​ន»។

ហ្គេម «​Super Mario Bros» ដំបូង​​បាន​បង្ហាញ​វត្ដមាន​ក្នុង​ឆ្នាំ​ ១៩៨៥ សម្រាប់​ប្រភេទ​កាសែត​ NES របស់​ក្រុមហ៊ុន​នីនធេនដុ។

ឈុត​ឆាក​ក្នុង​វីដេអូ​ហ្គេម ដែល​មាន​តួអង្គ Mario រត់ និង​លោត​ឆ្លង​កាត់​ឧបសគ្គ​ដើម្បី​ប្រមូល​កាក់​ពិន្ទុ​ និង​សង្គ្រោះ​ Princess Peach ពី​អណ្ដើក​នរក Koopa ត្រូវបាន​យក​លំនាំតាម​វីដេអូហ្គេម​ «​Mario Bros» ដែល​ទើប​បាន​ដាក់​លក់​ថ្មីៗ​៕ AFP/HR