កោះ​ផ្ទះ​នេសាទ​ចម្រុះ​ពណ៌​សម្បូរ​កំណាត់​ប៉ាក់ផ្កា​

ហាង​លក់​សម្លៀក​បំពាក់ និង​វត្ថុ​ប្រើ​ប្រាស់​ធ្វើ​ពី​កំណាត់​ប៉ាក់។
ហាង​លក់​សម្លៀក​បំពាក់ និង​វត្ថុ​ប្រើ​ប្រាស់​ធ្វើ​ពី​កំណាត់​ប៉ាក់។

ក្រុងរ៉ូម : ប៊ូរ៉ាណូ​គឺជា​តំបន់​កោះ​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់ ឆ្នេរសមុទ្រ​វ៉េនីធៀន​ឡាហ្គូន ដោយ​ប្រើ​រយៈពេល​៤០​នាទី​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ទូក​ចេញ​ពី​ក្រុង វ៉េនីស ប្រទេស​អ៊ីតាលី។

កោះ​ប៊ូរ៉ាណូ​ដើម​ឡើយ​គឺជា​ភូមិឋាន​របស់​អ្នក​នេសាទ​ពី​បុរាណ​។ កោះ​នេះ​ក៏​មាន​ភាព​ល្បី​ខាង​ផ្នែក​រចនា​ផ្ទះ​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយគន់​ពី​សំណាក់​ភ្ញៀវទេសចរ​ផង​ដែរ។

Content image - Phnom Penh Post

ការ រចនា​ពណ៌​ដ៏​ចម្រុះ​នោះ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​មាន​ប្រភព​ពី​ណា​ឡើយ តែ​គេ​មាន​រឿង​ដំណាល​ជា​យូរយារ​មក​ថា​ពេល​អ្នក​នេសាទ​បាន​វិល​ត្រឡប់​មកពី​សមុទ្រ​វិញ ស្រាប់តែ​ពួកគេ​មិន​អាច​សម្គាល់​ផ្ទះ​សម្បែង​ពួកគេ​បាន​ដោយសារ​មេឃ​ចុះអ័ព្ទ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ចាប់ផ្តើម​លាប​ពណ៌​ផ្ទះ​ខ្លួន​ឲ្យ មាន​សណ្ឋាន​ពណ៌​ឆើតៗ​ប្លែកៗ​គ្នា​តែម្ដង។

ប្រភព​នៃការ​លាប​ពណ៌​ផ្សេងៗ នៃ​ផ្ទះ​អ្នក​នេសាទ​ទាំងនោះ​មាន​រយៈពេល​រាប់​សតវត្សរ៍​មក​ហើយ។ ក្រោយមក​ទៀត​ការ​លាប​ពណ៌​ផ្ទះ​កាន់តែ​មាន​ការ​អភិវឌ្ឍ​បន្ថែម​ល្អ និង​ច្បាស់​ជាង​មុន ខណៈ​គ្រួសារ​ណា​មាន​បំណង​ចង់​លាប​ពណ៌​ផ្ទះ​ខ្លួន​នោះ ត្រូវ​ធ្វើ​សំណើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ជា​មុន​សិន​ដែរ​ទើប​បាន។

ទំនោរ លាប​ពណ៌​ផ្ទះ​បែប​នេះ​ក៏​បាន​សាយភាយ​ពេល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប តែ​វា​ក៏​បាន​ថមថយ​វិញ​បន្តិច​ម្តងៗ​នៅ​សតវត្សរ៍​ទី​១៨។ ទំនោរ​ថ្មី​នៃ​ការ​រីកចម្រើន​ផ្នែក​ឧស្សាហកម្ម​ចាប់ផ្តើម​នៅ​ឆ្នាំ​១៨៧២ ខណៈ​សាលារៀន​ផ្នែក​លាប​ពណ៌​ផ្ទះ​នេះ​ក៏​បាន​បង្កើត​ផង​ដែរ។

ក្រៅពី ទេសភាព​ផ្ទះ​ដ៏​ចម្រុះ​ពណ៌ កោះ​នេះ​ក៏​ល្បី​ខាង​សិប្បកម្ម​កំណាត់​ប៉ាក់ ដែល​ភ្ញៀវទេសចរ​អាច​ជាវ​ជា​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ៕ PR

ព័ត៌មានថ្មីៗ