ក្រុងកូប៉ិកហាក៖ ជិះ​ទូក​កាយៈ​កាត់​ភ្នំ​ទឹកកក​ ដែល​ហូរ​មក​ក្បែរ​ឆក​កំពង់ផែ​ ដោយ​រសាត់​អណ្ដែត​រេរា​ជិត​ផ្ទះ​ចម្រុះ​ពណ៌ ឬ​ដើរ​ត្រាច់​ចរ​ក្នុង​តំបន់​ព្រៃ​គ្រប​ដណ្ដប់​ដោយ​ព្រឹល​ទឹកកក ​ចន្លោះ​ខែ​កក្កដា និង​សីហា គឺ​ជា​រដូវ​សម្បូរ​ភ្ញៀវ​មក​លេង​ភាគ​ខាង​ជើង​​ហ្គ្រីនលែន​បំផុត​។


ចំណោម​ភ្ញៀវ​ទេសចរ ៨៥ ០០០ នាក់ ​ដែល​មក​កម្សាន្ដ​ឆ្នេរ​ខាង​លិច​រៀង​រាល់​ឆ្នាំ​ តែ​ភាគ​ខាង​កើត​ហ្គ្រីនលែន ដែល​សម្បូរ​ផ្ទាំង​ទឹកកក​ធំៗ​ ព្រៃ​ព្រឹក្សា និង​សត្វ​ព្រៃ​ ដូចជា​ហ្វូងត្រី​បាឡែន និង​ខ្លា​ឃ្មុំ​ទឹកកក ក៏​ទាក់​ចិត្ដ​ភ្ញៀវ​សម្បើម​ដែរ​។

អ្នកស្រី សារ៉ា បូវេត ជា​វិចិត្រករ​ស្វ៊ីស​ អាយុ ២៩ ឆ្នាំ បាន​និយាយ​ថា វា​ពិបាក​ដឹង​អំពី​ក្ដី​រំពឹង​ណាស់។ អ្នកស្រី​បាន​និយាយ​ពេល​កំពុង​ឈរ​​​ក្រៅ​ផ្ទះ​ស្នាក់​ក្នុង​ភូមិ​តូច​ គូលូស៊ុក​។


អ្នកស្រី បូវេត កំពុង​ធ្វើ​ដំណើរ​កម្សាន្ដ​បែប​​វិចិត្រករ​នៅ​តំបន់​​ហ្គ្រីនលែន ពេល​អ្នកស្រី​មក​កាន់​ភូមិ​គូលូស៊ុក ដែល​មាន​មនុស្ស ២៥០ នាក់​។ ទោះបី​ជា​អ្នកស្រី​ដឹង​ថា វា​គ្រាន់​តែ​ជា​ភូមិ​ឋាន​ដ៏​តូច​មួយ តែ​សម្រស់​ធម្មជាតិ​ និង​ពន្លឺ​ពណ៌​ដ៏​ស្រស់​ស្អាត​របស់​វា​បាន​កញ្ឆក់​ដួង​ចិត្ដ​អ្នកស្រី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។


កង្វះហេដ្ឋារចនាសម្ព័ន្ធ​ ជា​បញ្ហា​មួយ​សម្រាប់វិស័យទេសចរណ៍​​។ រូបថត AFP


ដោយ​មាន​តែ​ផ្សារ​ទំនើប ​១ អាកាសយានដ្ឋាន ​១ ​កសាង​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៥០ ដោយ​កងទ័ព​អាមេរិក​ដើម្បី​បម្រើ​ជា​មូលដ្ឋាន​រ៉ាដា​សម័យ​សង្គ្រាម​ត្រជាក់ និង​ជា​កំពង់ផែ​មួយ​ហ៊ុមព័ទ្ធ​ដោយ​ផ្ទះ​ឈើ​ចម្រុះ​ពណ៌​ ដែល​អ្នក​ភូមិ​ភាគ​ច្រើន​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​។

Justus Atuaq អ្នក​ប្រមាញ់​វ័យ​ក្មេង ក្នុង​ភូមិ​គូលូស៊ុក បាន​នាំ​ភ្ញៀវ​ជិះ​រទេះ​ឆ្កែ​ទេសចរណ៍​ពី​ខែ​មីនា​ ដល់​ខែ​មេសា ជា​និទាឃ​រដូវ​ដ៏​សម្បូរ​ភ្ញៀវ ដោយ​រូប​គេ​បាន​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ឆ្កែ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ប្រណាំង និង​ប្រមាញ់​ចំណី​។

លោក​បាន​និយាយ​នៅ​ក្រៅ​ផ្ទះ​ឈើ​ថា​៖ «​បច្ចុប្បន្ន ខ្ញុំ​អាច​នាំ​ហ្វូង​ឆ្កែ​ចេញ​ប្រមាញ់​ ហើយ​ជួន​កាល​​​ជូន​ភ្ញៀវ​ពី​ប្រទេស​នានា​ជិះ​រទេះ​​​លេង​ទៀត​»។

មិន​ខុស​ពី​តំបន់​នានា​នៃ​ដែន​កោះ​ហ្គ្រីនលែន ភូមិ​គូលូស៊ុក គ្មាន​ផ្លូវ​កៅស៊ូ ហើយ​ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ​តាម​យន្ដហោះ ឬ​ទូក​។ ទេសចរណ៍​ពេល​ថ្ងៃ​ក្នុង​ភូមិ​គូលូស៊ុក តាមរយៈ​ជើង​ហោះហើរ​ពី​ទីក្រុង​រ៉ៃក្យាវិក នៃ​ប្រទេស ​អៀរឡង់​ មាន​តម្លៃ ៧៨០ ដុល្លារ​។

តំបន់ដែល​ធ្លាប់តែ​ស្ងាត់ ឥឡូវ​ស្វាគមន៍​ភ្ញៀវ​កាន់តែ​ច្រើន​​។ រូបថត AFP

ភ្នាក់ងារ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ខ្លួន​ផ្ដោត​លើ​ផល​ប៉ះពាល់​បរិស្ថាន​បង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ រួមទាំង បរិស្ថាន និង​សហគមន៍​ក្នុង​​ស្រុក​។

អ្នកស្រី ចូហាន់ណា ប៊ូក ស្វែនចូន​ស្ដូធៀ ដែល​បាន​ប្រតិបត្ដិ​ការ​ទេសចរណ៍​ក្នុង​ភូមិ​គូលូស៊ុក​ឲ្យ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​អៀរឡង់​បាន​និយាយ​ថា ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​ជះ​ឥទ្ធិពល​ខ្លាំង តែ​អ្នកស្រី​រំពឹង​ថា ភ្ញៀវ​នឹង​បន្ដ​កើន​ឡើង​។

ជាមួយ​តម្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​៖ «​ភ្ញៀវ​គួរ​តែ​មក​លេង​ ព្រោះ​អ្វីៗ​នៅ​ទី​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ដូច​មនុស្ស​ថ្មី​ម្នាក់​ទៀត​អ៊ីចឹង​​»៕ AFP/HR