ទឹកជ្រោះ​ទឹកកក​កោះ​ស្វាល់បាត​ខាង​ជើង​ន័រវែស

ន័រវែសៈ ស្វាល់បាត​គឺជា​តំបន់​កោះ​សមុទ្រ​ទឹកកក​មួយ​ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង ជើង​ប្រទេស​ន័រវែស​នៃ​ទ្វីប​អឺរ៉ុប។

ទោះ​បី​ជា​តំបន់​កោះ​ស្វាល់បាត​ស្ថិត​នៅ​ក្បែរ​តំបន់​ប៉ូល​ខាង​ជើង​ដែល សម្បូរ​ទៅ​ដោយ​ផ្ទាំង​ទឹកកក​នោះ​ក្តី ក៏​គេ​ឃើញ​មាន​ទឹកជ្រោះ​ហូរ​កាត់​តំបន់​មួយ​ឈ្មោះ​ហ្គល់​ស្រ្តីម​ដែល​ទឹក នោះ​មាន​ប្រភព​ទឹក​ហូរ​សក្បុស​និង​ទេសភាព​គួរ​គយគន់​មែនទែន​នៅ​ភាគ​ខាង ជើង​ប្រទេស​ន័រវែស។

ទឹក​ជ្រោះ​ទឹកកក​ដែល​ហូរ​ធ្លាក់​យ៉ាង​ស្រស់​ស្អាត។
ទឹក​ជ្រោះ​ទឹកកក​ដែល​ហូរ​ធ្លាក់​យ៉ាង​ស្រស់​ស្អាត។

កោះ​ស្វាល់បាត​នេះ​មាន​ផ្ទៃ​ទំហំ ៦២០៥០ គីឡូម៉ែត្រ​ការ៉េ​ដោយ​ផ្ទៃ​ចំនួន​៦០​ភាគរយ​គ្រប​ដណ្តប់​ទៅ​ដោយ​ផ្ទាំង ទឹកកក។ ប្រភព​ទឹក​ហូរ​នោះ​បាន​មកពី​ការ​រលាយ​ទឹកកក និង​ដុំ​ព្រឹល​ខណៈ​តំបន់​កោះ​មួយ​នេះ​ភាគច្រើន​សម្បូរ​ផ្ទាំង​ថ្ម​ផង​ដែរ។ តែ​គេ​បាន​ប្រទះ​ឃើញ​ទឹកជ្រោះ​ទឹកកក​ហូរ​នោះ​តែ​ក្នុង​មួយ​រយៈពេល ខ្លី​នា​រដូវក្តៅ​តែ​ប៉ុណ្ណោះ ហើយ​ក្រៅពី​នោះ​ក៏​គេ​ឃើញ​មាន​រុក្ខជាតិ​តូចៗ​ដុះ​លូតលាស់​នៅលើ​កោះ នោះ​ផង​ដែរ។

កោះ​ស្វាល់បាត​នេះ​មាន​តំបន់​ឧទ្យាន​ជាតិ​ចំនួន​៧​កន្លែង និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ចំនួន​២៣​កន្លែង​គឺ​ស្មើ​ពីរ​ភាគ​បី​នៃ​ផ្ទៃដី​កោះ ខណៈ​គេ​ពុំ​ទាន់​ឃើញ​មាន​តំបន់​ណា​មួយ​រង​ការ​បំផ្លាញ​ដល់​បរិស្ថាន​នៅ​ឡើយ ទេ។

វា​ក៏​ជា​ទឹកដី​កោះ​ដែល​បាន​បង្កើត​នូវ​ពូជ​សត្វ​ស្លាប​សមុទ្រ​ខ្លាឃ្មុំ ទឹកកក​សត្វរមាំង សត្វ​ចចក តំបន់​ប៉ូល​ត្រីបាឡែន សត្វ​ឆ្មាទឹក និង​សត្វ​មច្ឆា​សមុទ្រ​ដទៃ​ទៀត។

តំបន់​នេះ​ក៏​សម្បូរ​ទៅ​ដោយ​សត្វ​បក្សី​សមុទ្រ​មួយ​ចំនួន​ទៀត​ដែរ ដូចជា សត្វ​រំពេ​ចំពុះ​ស្រួច សត្វ​ទា​សមុទ្រ និង​សត្វ​រំពេ​ចំពុះ​ក្រហម​ផង​ដែរ។ ចំណែក​ត្រីបាឡែន​វិញ​មាន​ច្រើន​ប្រភេទ​ដែល​ភាគច្រើន​គេ​ប្រទះ​ឃើញ​នៅ ចុង​រដូវក្តៅ៕PR

ព័ត៌មានថ្មីៗ