ក្រុងរ៉ូម : ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​តេមី​ក្នុង​តំបន់​អាំប្រៀរ ប្រទេស​អ៊ីតាលី​ជា​ទឹកធ្លាក់ ៣ ដំណាក់​ដ៏ស្រស់ស្អាត​ដែល​មាន​ឈ្មោះ​ថា សេសាតា ដេឡេ ម៉ាម័រ ឬ ទឹកធ្លាក់​ម៉ាម័រ​។


ទឹកធ្លាក់​គឺជា​ផ្នែក​មួយ​នៃ «Grand Tour» ដែល​អភិជន​អង់គ្លេស​នា​សតវត្សរ៍​ទី ១៧-១៨ ខំ​ស្កាត់​តាម​បារាំង និង​អ៊ីតាលី​ប្រាថ្នា​ចង់​ឃើញ​ទីឋាន​សិល្បៈ វប្បធម៌ និង​ឫសគល់​នៃ​សង្គម​ស៊ីវិល័យ​នៅ​អឺរ៉ុប​។

ភាព​អស្ចារ្យ​របស់​ទឹកធ្លាក់​នេះ​មិន​អាស្រ័យ​លើ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​របស់​វា​នោះ​ទេ តែ​ក៏​ជា​ស្នាដៃ​របស់​មនុស្ស​កែខៃ​ធម្មជាតិ​ផង​ដែរ​។ កាលពី ២២០០ ឆ្នាំ​មុន​នៅ​ទី​នេះ​គ្មាន​ទឹកជ្រោះ​អ្វី​ទាំងអស់​។


ទន្លេ វេលីណូ ជា​ទីឋាន​ទឹកជ្រោះ​នេះ​តាំងនៅ​មាន​រូបរាង​ខុស​គ្នា​ស្រឡះ​។ ទឹក​ត្រូវ​បាន​ចាត់ទុក​ជា​ដើមចម​នៃ​គ្រោះ​ជំងឺ (​ទំនង​ជា​ជំងឺ​គ្រុនចាញ់​)​។


ក្នុង​ឆ្នាំ​ ១៥៤៥ សម្ដេច​ប៉ាប ប៉ូល​ទី ៣ បាន​បង្គាប់​ឲ្យ​ជីក​ប្រឡាយ​ថ្មី​មួយ​។ ២ សតវត្សរ៍​ក្រោយ​វត្ដមាន​ប្រឡាយ​បង្ក​ជា​ផល​លំបាក​សម្រាប់​ទីជនបទ​ដែល​ប្រជាជន​រស់នៅ​ខ្សែទឹក​ខាង​ក្រោម​។


ក្នុង​ឆ្នាំ​ ១៧៨៧ ស្ដេច​ប៉ាប​ពី​អើត ទី ៦ បាន​បង្គាប់​ឲ្យ​ស្ថាបត្យករ អេនទ្រៀ វីស៊ីតូ សង់​ល្បាក់​ក្រោម​ទឹកធ្លាក់​ដែល​បង្ហាញ​រូបរាង​ដូច​សព្វ​ថ្ងៃ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ភូមិឋាន​។

ទឹកធ្លាក់​ម៉ាម័រ​មាន​ ៣ ​ដំណាក់ និង​មាន​កម្ពស់​សរុប ១៦៥ ​ម៉ែត្រ​។

ទឹកធ្លាក់​ ម៉ាម័រ ​មាន​កម្ពស់​សរុប ១៦៥ ​ម៉ែត្រ​ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា​ទឹកធ្លាក់​សិប្បនិម្មិត​ខ្ពស់​បំផុត​ក្នុង​លោក​។ ចំណោម​ល្បាក់​ទាំង ៣ ​ដំណាក់​ល្បាក់​កំពូល​ខ្ពស់​ជាង​គេ​ដោយ​មាន​កម្ពស់ ៨៣ ​ម៉ែត្រ​។

ដើម្បី​គ្រប់គ្រង​ប្រតិបត្ដិការ​រោងចក្រ​ថាមពល​វារីអគ្គិសនី និង​ផ្គាប់​ចិត្ដ​ទេសចរ ទឹកធ្លាក់​នេះ​ត្រូវ​បាន​បើក​បិទទ្វារ​ទឹក​ទៅ​តាម​គម្រោង​កាលវិភាគ ដូច្នេះ​វា​រំលេច​ជា​រូបរាង​ទឹកធ្លាក់​ពេញ​ទំហឹង​ដ៏ស្រស់ស្អាត​។ មុន​នឹង​បង្ហូរទឹក​ និង​សំឡេង​រោទ៍ ត្រូវ​បាន​បំពង​ឡើង​មុន​នឹង​លំហូរ​ទឹកធ្លាក់​មក​យ៉ាង​ល្ហល្ហាច​។

ជាទូទៅ​ទឹកធ្លាក់ ៣ ដំណាក់​ត្រូវ​បាន​បើក​ទ្វារ​ទឹក​នៅ​ចន្លោះ​ម៉ោង ១២ និង​នៅ​ម៉ោង ១ រសៀល និង​បើក​ម្ដង​ទៀត​នៅ​ម៉ោង ៤ និង​ម៉ោង ៥ ​ល្ងាច​រៀងរាល់​ថ្ងៃ ដោយ​បន្ថែម​ការបើកបរ​នៅ​ថ្ងៃ​បុណ្យ​វិស្សមកាល​។

ការទស្សនា​ទឹកធ្លាក់​សិប្បនិម្មិត ៣ ដំណាក់​ត្រូវ​បាន​គិតថ្លៃ​។ ផ្លូវ​ទៅ​កាន់​ទឹកធ្លាក់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ដើរ​ឡើង​ភ្នំ​ទៅ​កាន់​កំពូល​តែម្ដង​ដែល​អាច​មើលឃើញ​ទឹកធ្លាក់​មូល និង​ទន្លេ​ណេរ៉ា​ខាង​ក្រោម​។ នៅ​តាម​ផ្លូវ​មាន​រូង​ក្រោម​ដី​មួយ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ទេសភាព​ជាប់​ទឹកធ្លាក់ តែ​ភ្ញៀវទេសចរ​ត្រូវ​ទទឹក​កាយ​បន្តិច​៕ HR

ទេសភាព​ទឹកធ្លាក់​ដែល​មាន​រូង​ក្រោម​ដី និង​ផ្លូវ​ដើរ​ឡើង​ទៅ​កំពូល​។