ហូឡង់​បើក​ទ្វារ​ឧទ្យាន​ផ្កា​ដ៏ ធំបំផុត​ក្នុង​លោក​ឆ្នាំ​ទី​៦៥


ក្រុងឡាអេៈ នា​ឱកាស​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​សួនឧទ្យាន​ផ្កា​ដ៏ច្រើន​លើសលប់​នៅឯ​តំបន់​ឃឺខិនហូហ្វ៍ ប្រទេស​ហូឡង់ ដែល​ជា​តំបន់​សួន​ផ្កា​ធំ​ជាង​គេ​បំផុត​ក្នុង​លោក។

សួន​ផ្កា​ដែល​មាន​បុប្ផា​រីក​ស្គុសស្គាយ​ចំនួន​ជាង​៧​លាន​គុម្ព​នោះ​បាន បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក។

ផ្កា ទូលីប រាប់​លាន​ចាប់​ផ្ដើម​រីក​ស្គុះ​ស្គាយ​នៅ​ឧទ្យាន​ផ្កា​ធំ​បំផុត​ក្នុង​លោក​ឯ​ប្រទេស​ហូឡង់។
ផ្កា ទូលីប រាប់​លាន​ចាប់​ផ្ដើម​រីក​ស្គុះ​ស្គាយ​នៅ​ឧទ្យាន​ផ្កា​ធំ​បំផុត​ក្នុង​លោក​ឯ​ប្រទេស​ហូឡង់។

អានីម៉ារី ជេរ៉ាត់​អេធ្រាសេន​អ្នក​នាំ​ពាក្យ​សួន​ច្បារ​ផ្កា​តំបន់​ឃឺខិនហូហ្វ៍ ថ្លែង​ថា៖ «ឧទ្យាន​នេះ​ឥឡូវ​បើក​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​រយៈពេល​ពីរ​ខែ ហើយ​ខណៈ​ពេល​ដំបូង​នេះ​យើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​សិង្ហបុរី មួយ​ក្រុម​មក​ដល់​ទាំង​ព្រឹក​តែ​ម្តង»។

សួនច្បារ​ផ្កា​ខាង​លើ​នេះ​មាន ប្រភេទ​ផ្កា​ទូលីប​ចម្រុះ​ពណ៌​រាប់​លាន​គុម្ព និង​ប្រភេទ​ផ្កា​ដទៃ​ជាច្រើន​ទៀត​ខណៈ​វា​ត្រូវ​គេ​ដាំ​លើ​វិសាលភាព​ដី មាន​ផ្ទៃក្រឡា​ចំនួន​៣២​ហិកតា​ស្ថិត​នៅ​តំបន់​ឃឺខិនហូហ្វ៍​ក្រុង​លីសេ ប្រទេស​ហូឡង់។

ទេសភាព​ផ្កា​ចម្រុះ​ពណ៌​ដ៏​ស្រស់ស្អាត​នៃ​សួន​នេះ​តែង​បាន​ទាក់ទាញ ចំណាប់​អារម្មណ៍​នា​រដូវផ្ការីក​ជាមួយ​នឹង​បុប្ផា​ជាង​៧​លាន​គុម្ព​ដោយ មាន​ផ្កា​ទូលីប​ចំនួន​៤,៥​លាន​គុម្ព​រួម​ជាមួយ​នឹង​ពូជ​ផ្កា​ប្រមាណ​ជាមួយ​ពាន់​ប្រភេទ​ផ្សេង​ទៀត។

សួន​ផ្កា​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ជា​កន្លែង​ដែល​ត្រូវ​បាន​គេ​ថតរូប​អនុស្សាវរីយ៍​ច្រើន​បំផុត​ក្នុង​លោក ដោយ​មាន​ទេសចរ​ជាង​៨០​ម៉ឺន​នាក់​មក​ទស្សនា​ជា​រៀងរាល់​ឆ្នាំ។

ប្រទេស ហូឡង់​ជា​ដែនដី​តំបន់​អឺរ៉ុប​មួយ​ដែល​បាន​នាំ​ចេញ​ផ្កា​លក់​នៅ​ក្រៅ ប្រទេស​ធំ​ជាង​គេ​បំផុត ដែល​ស្មើ​នឹង​ចំនួន​ផ្កា​ទូលីប​៧០​ភាគរយ​នៅលើ​ពិភពលោក៕ PR

ព័ត៌មានថ្មីៗ