ករណីគ្រោះថ្នាក់​ចរាចរណ៍​​ មិន​មែន​គ្រាន់តែ​មាន​មូលហេ​តុពីកា​របើក​បរ​​លឿន​ ការ​ផឹក​គ្រឿង​ស្រវឹ​ង​ប៉ុណ្ណោះ​ទេ​​ តែ​ក៏​មាន​កត្តា​មួយ​ចំនួន​ទៀត​ដែល​ជា​បច្ច័យ​នាំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​នេះ​ផងដែរ។

ជុំវិញ​បញ្ហា​នេះ ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​ គង់ សុវណ្ណ ជាទីប្រឹ​ក្សា​ជំនាញ​ និង​ជា​អនុ​ប្រធាន​ក្រុម​កម្មវិធី​សុវត្ថិ​ភាព​ចរាចរណ៍​សហ​គមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជន​បទ​ជំហាន​ទី២ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ទាក់ទង​នឹង​ការ​វិវឌ្ឍក្រោយ​ការ​អនុវត្ត​ច្បាប់​កន្លងមកដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖


ករណី​ដឹក​ទំនិញសំ​ពីង​សំពោង​លើស​បន្ទុ​ក​ទ​ម្ងន់​ធ្វើ​ឲ្យ​បាំង​ភ្នែ​កអ្នក​​បើក​បរ​ខាង​ក្រោយ​​​មិន​ឲ្យមើ​ល​អ្វី​ឃើញ​ នៅ​តែ​កើត​មាន​នៅ​តាម​ដង​ផ្លូវ ​ហើយ​ខ្លះ​ក៏ប​ង្ក​ជាគ្រោះ​​ថ្នាក់​​ចរាច​រណ៍​ផ​ង​ដែរ​។​ រីឯ​ការច្នៃរថយន្ត​ និង​ម៉ូតូ​ខ្លះ ​បាញ់​ភ្លើង​បំភ្លឺ ​(ឡាស៊ែរ)​ ធ្វើ​ឲ្យ​ចាំងភ្នែក​អ្នក​បើក​បរ​ដទៃ។​ តា​ម​ដែល​លោក​ដឹង​ តើ​ច្បាប់​ហាម​ប្រាម​ទេ?


ត្រង់​ចំណុចនេះ​ ច្បាប់​ចរាចរ​ណ៍ផ្លូវ​គោក​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជ​ក្រម​​ចុះថ្ងៃ​ទី​ ៩ ​ខែ​ មករា ​ឆ្នាំ ២០១៥ ​មាត្រា​ ៥៦ ​បា​ន​ចែង​ថា​៖​ ការផ្ទុក​ទំនិញ​លើយា​ន​ជំនិះ​ត្រូវ​រៀប​ចំ​ឲ្យ​ត្រឹម​ត្រូវ​ដើម្បី​ការពារ​ និង​ការបង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស ​ឬ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ឬ​ឯក​ជន​ដោយ​អូស​ឬ​ធ្លាក់​តាម​ផ្លូវ​។​នេះ​ជា​ចំណុច​មួយ​ក្នុង​មាត្រា​នេះ​ ​ហើយ​មាន​ចំណុច​លម្អិត​ធំ​ៗចំនួន​ ៦​ និង​ចំណុច​តូច​ៗ​ច្បាស់​​លាស់​ជា​ច្រើន​ទៀត​ក្នុង​មាត្រា​នេះ។


ដូចនេះ​អ្នក​បើក​បរ​ល្មើស​ត្រូវ​ប្រ​ឈម​នឹង​ការពិន័យ​អន្តរកាលស្រប​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​​អន្តរកាល​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវគោក​។អ្ន​កបើក​បរ​ម៉ូតូ​ ម៉ូតូសណ្តោង​​រ៉ឺម៉កឬ​ម៉ូតូក​​ង់​ ៣ ត្រូវ​ពិន័យ ១៥​ ០០០​ រៀល ​អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល ​ពិន័យ ​២៥​ ០០០ ​រៀល​ និង​អ្នក​បើកបរយានយន្ត​ធុនធ្ងន់​ ៥០​ ០០០ រៀល​។ចំណុច​មាត្រា​ ៩ ​នៃ​​អនុ​ក្រឹត្យ​នេះ​ក៏បាន​ចែង​ចំពោះ​ការ​ពិន័យ​អន្តរកាល។


ចំពោះ​អ្នក​បើកបរ​យានយន្ត​កែច្នៃ​ខុស​បទដ្ឋាន​បច្ចេក​ទេសដូ​ច​ជា កា​​រ​​បំពាក់​ឡា​ស៊ែរនេះ​គឺ​ចូល​ក្នុង​ចំណុច​នេះ​ហើយ​ អ្នក​បើក​បរម៉ូតូ​ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ឬ​ម៉ូតូ​កង់ ​៣ ត្រូវ​ពិន័យ​ ៣០ ០០០ រៀ​ល​ អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល​ពិន័យ​ ៦០ ០០០​ រៀល​ និង​អ្នក​បើក​បរ​យាន​យន្ត​ធុន​ធ្ងន់​ ១២​៥ ០០០​ រៀល​។​ ប្តូរ​ឬបិទ​​ពណ៌​យាន​យន្ត​មិន​ត្រឹម​ត្រូវ​​តាម​បណ្ណ​សម្គាល់​យាន​យន្ត ​ក៏​ត្រូវ​ទទួល​រង​ការ​ផាក​ពិន័យ​តាម​មាត្រា​ ៩ ​នេះ​ដូចគ្នា។​​


ខ្ញុំ​យល់​ថា​ ច្បាប់​ចែង​ច្បាស់​ណាស់​អនុវត្ត​ទៅ​ ម៉្យាង​ទៀត​​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​សហ​ការ​គ្នា​ហាម​ឃាត់​​ការ​នាំ​ចូល​ផង​។ សូម​អធ្យាស្រ័យ​បើ​គំនិត​ខ្ញុំ​មិន​ទាន់​សម័យ​ឬ​ពោល​ស្តី​ទៅ​មិន​ស្រប​នឹង​គំនិត​ច្នៃ​ប្រឌិត​របស់​យុវវ័យ​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​កន្លែង​ណា​ដែល​ធ្វើ​ទៅ​បង្កឲ្យ​ខ្លួន​ឯង​ផ្ទាល់​ និង​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដទៃទៀត​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់ ​​មេត្តា​កុំ​ធ្វើអី​ ដែល​ទាំ​ង​នោះ ​មាន​ទាំង​ការ​ឡា​ស៊ែរ ​ស៊ីេហ្វ្លសំឡេង​ខ្លាំ​ង​ ស៊ី​ម៉ាំង​លាន់ ​ខ្នង​កង់តូច​​ស្តើង​ ​ឬ​​គេ​ហៅ​កង់​ស្ព័រ​ ទាំង​អស់​ហ្នឹង​។ ​បើ​ដាក់​ទៅ​វាមាន​សុវត្ថិ​ភាព ​​រោង​ចក្រ​ផលិត​គេ​ដាក់​ឲ្យ​យើង​ហើយ។

ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​​ខាង​លើ​ តើ​បណ្តាល​​មក​ពី​ការ​បណ្តែត​បណ្តោយ​​របស់​នគរ​បាល​ឬម​កពី​ភាព​គ្មាន​ការ​​ទទួល​ខុស​​ត្រូវ​ពី​សំណាក់​អ្នក​បង្ក?

ពាក់​ព័ន្ធ​នឹង​សំណួរ​នេះ​ ខ្ញុំ​គិត​ថា​ចម្លើយ​ខាង​​លើ​ហាក់បី​ដូច​ជា​គ្រ​ប់គ្រាន់​ហើយ​គ្រាន់​តែ​ចង់​សង្ខេប​មកវិញ​យ៉ាងខ្លី​ថា វា​ជា​កំហុស​​រួម។​ដូច​​នេះត្រូ​វការ​​ឆន្ទៈរួម​ និង​ការដោះ​​ស្រាយ​រួមគ្នា​ដែរ​ តាម​រយៈ ការជំរុញ​វិសាល​ភាព​អប់រំ​ផ្សព្វផ្សាយ ​​ប្រព័ន្ធ​សេវា​ឆ្លើយ​តប​ ការ​សង្គ្រោះ​ ការកែ​លម្អ​ហេដ្ឋារ​ចនា​ស​ម្ព័ន្ធ​​ផ្លូវថ្នល់​ ការ​រឹ​ត​បន្តឹង​​អនុវត្ត​ច្បាប់​ចរាចរណ៍​ប្រក​ប​ដោយ​ប្រសិទ្ធ​ភា​ព​ ក៏ដូច​ជា ការគាំទ្រ​លើកា​រ​សិក្សា​​វា​​យ​តម្លៃ​ស៊ី​ជម្រៅ​ពីមូល​ហេតុ​បង្ក​គ្រោះ​ថ្នាក់​ឲ្យ​បាន​ច្រើន​ នោះ​​ទើប​វិធាន​ការ​អនុវត្ត​​ន៍របស់​យើង​ដើរ​ទាន់​គ្នា ​ជា​មួយ​នឹង​ស្ថាន​ភាព​បង្ក​គ្រោះ​ថ្នាក់​នា​ពេល​បច្ចុប្បន្ន។

បើនិ​យាយ​ពីសីល​ធម៌​អ្នក​បើក​បរ​ម៉ូតូ​ឬ​រថ​យន្ត​វិញ​ ពេល​ឈប់​រង់ចាំ​​ត្រង់​គោល​ដៅ​ភ្លើង​ស្តុប​គឺ​គាត់​បាន​ឈប់​​​លើ​គំនូស​សម្រាប់​ថ្មើ​រជើង​ឆ្លង​កាត់​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​ថ្មើរ​ជើង​ត្រូវ​បង្ខំចិ​ត្ត​​ដើរ​លើ​​ផ្លូវ​គ្មាន​​គំនូស​ស​វិញ។

​តើ​កត្តា​ទាំង​នេះ លោ​ក​យល់​ថា​​មក​ពី​​ទម្លាប់​របស់​អ្នក​ទាំង​នោះ​ឬ​យ៉ា​ងណា​?​ហើយ​ដើម្បី​កែ​ទម្លាប់​នេះ​បាន​ត្រូវ​មាន​វិធី​ណា​? ​

​យើង​បាន​សង្កេត​ឃើញ​ថា​ បើទោះ​ជាមាន​ច្បាប់​ចរាចរ​ណ៍​​ល្អ​ប្រសើរ​ច្រើន​​ជាង​មុន​ ការផាក​ពិន័យ​ និង​ការដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ជាង​មុ​ន​ ប៉ុន្តែ​​អ្នក​បើកបរ​​មួយ​ចំនួន​មិន​បាន​ចូលរួម​គោរព​ប្រតិ​បត្តិ​ច្បាប់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នោះទេ​។​ ​ឥរិយា​បថ​ និង​​ទម្លាប់​ខុស​ឆ្គង​ គ្មាន​សុវត្ថិភាព​ និង​អសីល​ធម៌​ ជា​ច្រើនរាប់​មិន​អស់​ត្រូវ​បាន​មើល​ឃើញ​នៅ​មាន​លើ​ដងផ្លូវ​រាល់​ថ្ងៃ​ដោយ​ភាគ​ច្រើន​គឺការបើក​​ប​រហួស​ល្បឿន​កំណត់ ​មិន​គោរព ​ភ្លើង​​សញ្ញា ​និង​សិទ្ធិ​អាទិ​ភាព​ មិន​ប្រកាន់​ស្តាំ ​វ៉ា​ជែង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នា​ក់​ និង​បើក​បរ​ស្ថិត​ក្រោម​​ឥទ្ធិ​ពល​នៃ​គ្រឿង​ស្រ​វឹ​ង​ឬ​គ្រឿងញៀន។​ល​។

ជាក់​ស្តែង​ក្នុង​ឆ្នាំ​ ២០១៩​ នេះ​យើង​ក៏​បាន​ឃើញ​ហេតុ​ការណ៍​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏សែន​រន្ធត់​តក់​ស្លុត​ជា​​ច្រើន​ករណី​ដែល​ភាគ​ច្រើន​បានប​ង្ក​ឡើង​ដោយ​រថ​យន្ត​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ រថយន្ត​ធ្វើ​អាជី​វកម្ម ​ឬ​ដឹក​កម្មករ​ រថ​យន្ត​ក្រុង​ឯក​ជន​ និង​រថយន្ត​ឈ្នួល។ល។​

ដូច​នេះ​ដើម្បី​ផ្លាស់​ប្តូរ​ ឥរិយា​បថ ជំនឿ ​និង​កា​រប្រ​ព្រឹត្ត​របស់​អ្នក​បើក​បរ​ទាំង​អស់​នោះ​បាន​ ការ​អប់រំ​ផ្សព្វ​ផ្សាយ​តែ​ម្យ៉ាង​នឹង​ក្លាយ​ជា​អាសារ​បង់​ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​ មាន​ការលើកលែង​យោគយល់​ឬ​ចន្លោះ​ប្រហោង​ច្រើន​នោះ គ្រោះ​ថ្នាក់​ចរាច​រណ៍​នឹង​នៅ​តែ​បន្ត​ក្លាយ​ជា​ប្រធាន​បទក្តៅ​ឥតល្ហែ​ដដែល​។​ដូចនេះ​ការ​អប់រំ​ត្រូវ​ដើរ​ទន្ទឹម​ជា​មួយ​នឹ​ង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ។​ បទ​ពិសោ​ធ​នៅ​បណ្តា​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​​លើការ​កាត់​បន្ថយ​អត្រា​ស្លាប់​ របួស​ធ្ងន់​ធ្ងរ​ និង​ពិការ​ភាព​ ដោយ​សារ​គ្រោះ​​ថ្នាក់​ចរាចរ​ណ៍ មាន​ដូច​ជា ​អូស្ត្រាលី ​អង់​គ្លេស​ ហូ​ឡង់​ នូវែលសេឡង់ សិង្ហបុរី។​ល។​​

គឺ​បាន​ផល​មក​អំពី​ការ​អ​នុវត្តរួម​បញ្ចូល​​គ្នានូវ​វិធីសាស្ត្រ​ប្រព័ន្ធ​សុវត្ថិភាព​ចរាចរណ៍ ​រួម​មានការ​អប់រំ​ផ្សព្វ​ផ្សាយ​សម្បូ​របែប​ ការ​កែ​លម្អក​ម្រិត​សុវត្ថិ​ភាព​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ស្រប​តាម​បច្ចេក​វិទ្យា​ដែល​មាន​​គុណ​ភាព​ ក្នុង​ការវិ​ភា​គ​​លក្ខណៈ​បែប​វិទ្យា​សាស្រ្ត ត្រឹមត្រូវ។​

ជា​ការ​ពិត​ បរិបទ​ និង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ប្រទេស​នីមួយៗ​មាន​លក្ខណៈដូច​គ្នា​ ដូច​នេះ​គុណ​ភាព​ប្រព័ន្ធ​​ទិន្នន័យ​ គឺជាត្រី​វិស័យ​ចង្អុល​បង្ហាញ​ប្រាប់​ថា ​តើ​ក្រុម​គោល​ដៅ​ណា​ខ្លះ​ប្រឈម​ឬ​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ តើ​ម៉ោង​ពេល​ និង​រដូវ​កាល​ណា​ខ្លះ​ដែល​ភាគ​ច្រើន​​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​ខ្ពស់។​

មកដល់​ត្រឹម​នេះ​ខ្ញុំ​នៅ​តែ​ជំរុញ​សង្កត់​ធ្ងន់​លើ​ការ​គាំទ្រ​អនុវ​ត្តន៍រឹត​បន្តឹង​ច្បាប់​ប្រកប​ដោយ​​ប្រសិទ្ធភាព​ដដែល​ ហើយ​ក៏​សូម​អំពាវនាវ​ដល់ម្ចាស់​ជំនួយ​ដៃ​គូ​អភិ​វឌ្ឍន៍​ព្រម​ទាំង​​រាជ​រដ្ឋាភិ​បាល​ផ្ទាល់​ មេត្តា​បង្កើន​ការ​វិនិយោគ​លើ​កកម្ពស់​ចំពោះ​ភាព​សម្បូរ​បែប​នៃ​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ បូករួម​​ទាំង​សមត្ថ​ភាព​មន្ត្រី​​ សម្ភារ​បរិក្ខារ​ រួម​ជា​មួយ​នឹង​បច្ចេកវិ​ទ្យា​ជំនួយ​ដល់​ការ​គ្រប់​គ្រង​អនុវត្ត​ច្បាប់​ដោយ​​ប្រសិទ្ធភាព។​

ធ្វើ​បែប​នេះ ​អ្នក​ធ្លាប់​ជិះ​​បញ្ច្រាស់​ ជិះខុ​ស​គន្លង​ផ្លូវ​របស់​ខ្លួន​ អ្នក​មិន​គោរព​ភ្លើង​​ស្តុប ​អ្នក​មិន​គោរព​សិទ្ធិថ្មើ​រជើង​ អ្នក​ឈប់​ចត​គ្មាន​សណ្តាបធ្នាប់់​ អ្នក​ល្មើស​ល្បឿន​ អ្នក​ហូប​គ្រឿង​ស្រវឹង​ ឬសេព​គ្រឿង​ញៀន​ហើយ​​បើក​បរ​ ​អ្នក​ធ្លាប់​មាន​ចរិត ​និង​គិត​ថា​អាច​ត​ថ្លៃ​ឬចរចាបាន​ពេល​ខ្លួន​ល្មើស​ច្បាប់​ចរាចរណ៍​ ប្រាកដ​ជា​ផ្លាស់​ប្តូរ ​ហើយ​ច្បាស់​ណាស់​ ជា​លទ្ធ​ផល​កម្ពុជា​នឹង​ទទួល​បាន​អ្នក​បើក​បរ​ដែល​​មាន​សីលធម៌ ​សុជីវ​ធម៌​ មេត្តាធ​ម៌​ យោគយល់​​អធ្យា​ស្រ័យ​គ្នាខ្ពស់​ និង​​គោរព​ប្រតិ​បត្តិ​ច្បា​ប់ច​រាចរ​ណ៍​ផ្លូវ​គោក​ល្អ​ទៅមុខ​ជា​លំដាប់៕