
ផា លីណា
អគារថ្មីសន្លាង Oval Office Tower រចនាឡើងយ៉ាងប្លែកពីគេដោយជញ្ជាំងកញ្ចក់មានរាងកោងមូលពងក្រពើនេះគឺជាអគារសម្រាប់ការិយាល័យធ្វើការកម្រិត B+ មានទំហំ ១៥ ០០០ ម៉ែត្រការ៉េ និងជាអគារការិយាល័យដំបូងបំផុតនៅតំបន់បឹងកេងកង ១។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន CBRE Cambodia បានថ្លែងថា៖ «ទីផ្សារអគារការិយាល័យធ្វើការនៅកម្ពុជា មានសភាពល្អជាពិសេសសម្រាប់អគារការិយាល័យកម្រិត B និង A គឺកំពុងមានភាពទាក់ទាញ»។
កាលពីឆ្នាំ ២០១៧ នៅទូទាំងប្រទេសកម្ពុជាមានអគារការិយាល័យធ្វើការកម្រិត A, B និង C សរុបមានទំហំ ១៣៥ ០០០ ម៉ែត្រការ៉េ និងមានអត្រាជួលប្រមាណ ៧៧ ភាគរយ។