អគារ Royal Train Square ដែលជា​អគារ​ប្រវត្តិសាស្ត្រ​ដ៏លេចធ្លោ​បំផុត​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​កន្លែង​ «​ជួបជុំ​ថ្មី​» ​ដ៏ទាក់ទាញ​។ ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​ ១៩៣២ ក្រោម​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស ជាមួយ​នឹង​រចនាប័ទ្ម​ស្ថាបត្យកម្ម Art Deco នៅតែ​ជា​អគារ​ដ៏លេចធ្លោ​ ១ ​នៅក្នុង​ទីក្រុង​។


ប្រវត្តិ​នៃ​គម្រោង​នេះ​គឺ​សំខាន់​ណាស់​ចំពោះ​លោក Scott Bolls ជា​នាយក​គ្រប់គ្រង​អគារ Royal Train Square ដែល​កំពុង​ស្វែងរក​អតិថិជន​ដែលមាន​ទស្សនៈ​ដូច​លោក ដើម្បី​ចូលរួម​ជាមួយ​លោក​ក្នុង​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។


«​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្ញុំ​គឺ​ប្លង់មេ ជា​គំរូ​មួយ​ដែល​យើង​អាច​កសាង​។ ប្រវត្តិសាស្ត្រ​គូសវាស​សម្រាប់​យើង​នាពេល​បច្ចុប្បន្ន និង​រៀបចំ​យើង​សម្រាប់​អនាគត នៅពេល​យើង​រៀនសូត្រ​ពី​អតីតកាល​របស់​យើង​»​។


លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ជនបរទេស​ម្នាក់ ខ្ញុំ​គោរព​ខ្លាំងណាស់​ចំពោះ​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ពិតជា​ចង់​ការពារ​វា​។ គោលដៅ​ទី​ ១ ​របស់ខ្ញុំ​នៅពេល​កែលម្អ​ស្ថានីយ​រថភ្លើង​នេះ គឺ​ត្រូវ​ថែរក្សា​អគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​មិន​ជំនួស​ដោយ​ប្លុក​ការិយាល័យ​ដែល​មិន​ទាក់ទាញ​នោះទេ​»​។


ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ​ជាថ្មី​ម្តងទៀត​នឹង​ក្លាយ​ជា​ទីកន្លែង​សម្រាប់​អ្នករស់នៅ​ក្នុង​ទីក្រុង​ដើម្បី​ជួបជុំគ្នា​ដូច​កាលពី​អតីតកាល នៅពេល​ដែល​ប្រជាជន​បាន​មក​ជួបជុំគ្នា​ដ៏អ៊ូអរ​នៅ​ជុំវិញ​តូប​លក់ទំនិញ​ផ្សេងៗ ទោះបី​ពួកគេ​មិន​មក​ដើម្បី​ជិះ​រថភ្លើង​ក៏ដោយ​។


«​អគារ Royal Train Square កំពុង​ផ្លាស់ប្តូរ​ស្ថានីយ​រថភ្លើង​ដែល​ធ្លាប់ជា​អតីត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏សំខាន់​ទៅ​ជា​កន្លែង​ជួបជុំ​ថ្មី​នៅក្នុង​ទីក្រុង ដែល​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អភិវឌ្ឍ​ដ៏សំខាន់ៗ​ក្នុង​ទីក្រុង​ភ្នំពេញ​»​។

លោក Bolls បាន​បន្តថា​៖ «​យើង​ធ្វើឱ្យមាន​ភាព​អ៊ូអរ​នៅក្នុង​អគារ​នោះ​ឡើងវិញ ហើយ​ធ្វើឱ្យ​អគារ Royal Train Square ក្លាយជា​កន្លែង​ជួបជុំ​សម្រាប់​ទីក្រុង​ភ្នំពេញ​»​។

បុរស​ជនជាតិ​អាមេរិក​រូបនេះ​បាន​លើកឡើង​ថា អគារ Royal Train Square គឺជា​ទីតាំង​ដ៏ល្អ​បំផុត​សម្រាប់​អ្នក​ជួល​រយៈពេល​វែង​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។

«​តើ​មាន​កន្លែង​ណា​ផ្សេងទៀត​នៅលើ​ពិភពលោក​នេះ ដែល​ក្រុមហ៊ុន​អាចមាន​ឱកាស​មាន​ទីកន្លែង​របស់​ពួកគេ​នៅក្នុង​អគារ​ប្រវត្តិសាស្ត្រ នៅក្នុង​រាជធានី​នៃ​ប្រទេសមួយ និង​នៅក្នុង​ទីតាំង​ដ៏មាន​សក្តានុពល​បែបនេះ​នៅ​ចំ​កណ្តាល​ទីក្រុង​?

ពេលវេលា​ផ្លាស់ប្តូរ: សួនច្បារ​នៅ​ទល់មុខ​ស្ថានីយ​រថភ្លើង ពេលនេះ​ជំនួយ​ដោយ​អគារ​វឌ្ឍនៈ​ និង​អគារ​កាណាឌីយ៉ា​។

«​យើង​មាន​ទីធ្លា​ដែល​អតិថិជន​អាច​សាងសង់​តាម​លក្ខណៈ​ជាក់លាក់​របស់​ពួកគេ នៅក្នុង​ដែន​កំណត់​របស់​វា ដែល​ត្រូវគោរព​តាម​អគារ​ដើម​។ ទីធ្លា​នោះ​គឺជា​អ្វីដែល​យើង​អាច​សាងសង់​សម្រាប់​នរណាម្នាក់​ដែលមាន​ចក្ខុវិស័យ​សម្រាប់​ពេលអនាគត​»​។

ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ និង​ផ្សារ​ធំថ្មី​ដែល​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ​ ១៩៣៧ គឺ​ត្រូវបាន​រចនា​តាមបែប​រចនាបថ Art Deco ដ៏លេចធ្លោ​នៅក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​អគារ Cathedral of Phnom Penh​។

បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​ ១៩២៧ អគារ Cathedral of Phnom Penh គឺជា​អគារ​ដំបូង​គេ​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​បំផ្លាញ​ដោយ​ខ្មែរក្រហម នៅពេល​ពួកគេ​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នៅក្នុង ឆ្នាំ​ ១៩៧៥​។

ត្រូវបាន​សាងសង់​ឡើង​កាលពី​ជិត​ ៩០ ​មុន​ខ្សែ​រថភ្លើង​នៃ​ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ​ក៏ត្រូវ​បាន​សាងសង់​ឆ្ពោះទៅ​ប៉ោយប៉ែ​ត្រ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​។ ស្ថានីយ​រថភ្លើង​នេះ​មាន​ការផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​។ បច្ចុប្បន្ន​អគារ​នេះ​បើ​មើល​ពី​សួនច្បារ​ទៅ​គឺ​ស្ថិតនៅ​ចន្លោះ​អគារ​វឌ្ឍនៈ និង​អគារ​កាណាឌីយ៉ា​។ ដំបូង​ឡើយ​វា​ជា​ប្រឡាយ (Grand Canal) ដែល​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​ ១៨៩៤ ដែល​លាតសន្ធឹង​ចាប់ពី​ដង​ទន្លេសាប​ទៅ​ស្ថានីយ​រថភ្លើង ដើម្បី​ដឹកជញ្ជូន​ទំនិញ​ដាក់​លើ​រថភ្លើង​។

ពេលវេលា​ផ្លាស់ប្តូរ: សួនច្បារ​នៅ​ទល់មុខ​ស្ថានីយ​រថភ្លើង ពេលនេះ​ជំនួយ​ដោយ​អគារ​វឌ្ឍនៈ​ និង​អគារ​កាណាឌីយ៉ា​។

លោក Bolls ពន្យល់ថា​៖ «​អស់​រយៈពេល​ ៩០ ​ឆ្នាំ​មកហើយ ស្ថានីយ​រថភ្លើង​នេះ​គឺជា​អគារ​ប្រវត្តិសាស្ត្រ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ វា​តែងតែ​ដើរតួនាទី​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​វា​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​សំខាន់ ដោយសារតែ​ធ្លាប់មាន​ប្រឡាយ​ទៅ​កៀក​នឹង​ស្ថានីយ​នោះ ដែល​ទំនិញ​ត្រូវបាន​ដឹកជញ្ជូន​ដាក់​ក្នុង​រថភ្លើង ដើម្បី​ដឹកជញ្ជូន​ទៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​»​។

«​អគារ Royal Train Square គោរព និង​ទទួលស្គាល់​នូវ​ប្រវត្តិសាស្ត្រ​រាជានិយម​ដែល​បាន​ជួយ​កសាង​ប្រទេសជាតិ​ឱ្យមាន​ដូច​សព្វថ្ងៃ ហើយ​វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការរក្សា​នូវ​ប្រវត្តិសាស្ត្រ​នេះ​»​។

«​វា​ជា​កិត្តិយស​ធំ​ណាស់​សម្រាប់​ខ្ញុំ ដែលជា​កាតាលីករ​មួយ​ក្នុងការ​នាំយក​ទីតាំង​នេះ​ឱ្យមាន​ជីវិត​រស់រវើក​ឡើងវិញ បន្ទាប់ពី​វា​អសកម្ម​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​»​។ លោក Maurice ដែលជា​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ និង​ជា​អ្នក​អភិវឌ្ឍន៍​ម្នាក់​មកពី​ប្រទេស​ហូឡង់​ក៏​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ម្នាក់ ទៀត​ដែល​ស័ក្តិសម​នឹង​ទទួលបាន​ការកោតសរសើរ​ដែរ សម្រាប់​ការអភិវឌ្ឍ​ជា​ប្រវត្តិសាស្ត្រ​នេះ​។ ការជួសជុល​អគារ​ដ៏ស្រស់ស្អាត​តាម​របៀប​នេះ​គឺ​យើង​កំពុង​ធ្វើឱ្យ​អគារ​ចំណាស់​មួយ​នេះ​ក្លាយជា​អគារ​ដ៏​ស្រស់បំព្រង​ជាថ្មី​ម្តងទៀត​»​។ លោក Bolls បាន​ថ្លែងថា​៖ «​ឥឡូវ អគារ​នេះ​បាន​ត្រៀមខ្លួន និង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​សម្រាប់​ទីក្រុង​ភ្នំពេញ​ដើម្បី​ឱ្យ​មនុស្ស​គ្រប់គ្នា​បាន​រីករាយ​។ ប៉ុន្តែ​អ្វីដែល​កាន់តែ​សំខាន់​ទៀត​នោះ​គឺ​អគារ​នេះ​បាន​ថែរក្សា​នូវ​មុខមាត់​ជា​ប្រវត្តិសាស្ត្រ ដែល​យើង​ចង់​ថែរក្សា​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ និង​ទទួល​បទពិសោធ​»៕