ស្ដ្រីកម្ពុជាផ្នែកធុរកិច្ច កំពុងទទួលបានការគាំទ្រទាំងអស់ដែលពួកគេត្រូវការពីស្ដ្រីនៅក្នុង Business Cambodia (WiBKH) ដែលជាគំនិតផ្ដួចផ្ដើមមិនរកប្រាក់កម្រៃមួយ ដែលដំណើរការរួមដោយសភាពាណិជ្ជកម្ម ៣។
ដោយបានចាប់ផ្ដើមកាលពីឆ្នាំ ២០១៧ ជាមួយនឹងការវិនិយោគពីសភាពាណិជ្ជកម្មអូស្ដ្រាលី (Auscham) សភាពាណិជ្ជកម្មចក្រភពអង់គ្លេស (Britcham) និងសភាពាណិជ្ជកម្មកាណាដា (Cancham) WiBKH ត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយមុខមាត់សហគ្រិនស្ដ្រីដែលទទួលបានជោគជ័យផ្នែកធុរកិច្ច ផ្ដល់អំណាចដល់ម្ចាស់អាជីវកម្មខ្នាតតូច និងជួយដល់ក្រុមហ៊ុនបង្កើតថ្មីដែលដំណើរការដោយស្ដ្រី។
គោលបំណងដ៏សំខាន់របស់អង្គការនេះ គឺដើម្បីជំរុញស្ដ្រី និងជំរុញបរិយាកាសកាន់តែល្អប្រសើរសម្រាប់ស្ដ្រីក្នុងការធ្វើអាជីវកម្ម។
យើងផ្ដល់កម្មវិធីសម្រាប់ប្រជាជនកម្ពុជា និងបុគ្គលដែលនៅប្រទេស កម្ពុជា ក្នុងការជំរុញឲ្យគ្នាទៅវិញទៅមក និងផ្ដល់ការគាំទ្រដល់អង្គការស្ដ្រីទាំងអស់។ ការផ្ដោតការយកចិត្តទុកដាក់ គឺលើប្រជាជនកម្ពុជា និងជនបរទេសដែលនៅក្នុងប្រទេស កម្ពុជា។
លោកស្រី Julie Littlejohn នាយិកាប្រតិបត្តិ Auscham បានថ្លែងថា៖ «សកម្មភាពរបស់យើងផ្ដល់កម្មវិធីសម្រាប់ស្ដ្រីនៅទីក្រុងភ្នំពេញ ដើម្បីបង្កើត និងពង្រឹងបណ្ដាញរបស់ពួកគេ»។
WiBKH បានរៀបចំព្រឹត្តិការណ៍លើកដំបូងរបស់ពួកគេតាំងពីឆ្នាំ ២០១៧ និងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នៅពេលថ្មីៗកាន់តែច្រើនរបស់ខ្លួន គឺជាសិក្ខាសាលាជាបណ្ដាញមួយកាលពីថ្ងៃទី ២០ ខែ សីហា សហការជាមួយ The Capacity Specialists (TCS) ដែលជាក្រុមហ៊ុនផ្ដល់សេវារៀនសូត្រនវានុវត្តន៍ និងអភិវឌ្ឍន៍ឈានមុខគេមួយនៅក្នុងប្រទេស កម្ពុជា។
លោក MohdNazrin Wahab ជាអ្នកឯកទេសការរៀនសូត្រ និងការអភិវឌ្ឍនៅ TCS បានថ្លែងថា៖ «TCS បម្រើជាឧបត្ថម្ភប្រភេទសេវាដូចគ្នាដល់ Women In Business។ ជំនួសឲ្យការឧបត្ថម្ភជាសាច់ប្រាក់ យើងបានធ្វើសិក្ខាសាលាខ្លីមួយស្ដីពីការបង្កើតរបាយការណ៍អត្តសញ្ញាណ ដែលតភ្ជាប់ជូនដំណឹង និងធ្វើឲ្យអ្នកស្ដាប់ជឿជាក់»។
លោកជាវាគ្មិននៅក្នុងព្រឹត្តិការណ៍នេះ ដែលលោកបានផ្ដល់ដំបូន្មានដ៏មានប្រយោជន៍ ដល់អ្នកចូលរួមជាស្ដ្រី ស្ដីពីរបៀបក្នុងការបង្កើតអត្តសញ្ញាណសម្រាប់គោលបំណងនៃការណែនាំខ្លួនឯង នៅពេលការធ្វើបណ្ដាញជាមួយសមាគមធុរកិច្ច និងអតិថិជនប្រកបដោយសក្ដានុពលរបស់ពួកគេ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដោយសារតែនេះជាលើកដំបូង TCS កំពុងធ្វើការងារជាមួយ Women In Business យើងមិនបានធ្វើច្រើនក្រៅ ពីសិក្ខាសាលាខ្លីៗ ដែលអ្នកបានមើលឃើញនោះទេ។ ប៉ុន្តែ យើងកំពុងសម្លឹងឆ្ពោះទៅមុខក្នុងការសហការបន្ថែមទៀតជាមួយពួកគេ»។
លោក Nazrin បានឲ្យដឹងថា យើងតាមការអង្កេត និងការទំនាក់ទំនងជាមួយអ្នកចូលរួមជាស្ដ្រីរបស់លោកនៅកម្ពុជានៅក្នុងសិក្ខាសាលានេះ តម្រូវការបន្ទាន់បំផុតរបស់ពាណិជ្ជករស្ដ្រីនៅកម្ពុជា កំពុងបង្កើតមុខជំនួញ និងបណ្ដាញ។
លោកថ្លែងថា៖ «ពួកគេត្រូវការការយល់ដឹងកាន់តែច្រើនស្ដីពីការបង្កើត និងការកសាងមុខជំនួញ និងការបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនពាណិជ្ជករ ក្រុមហ៊ុនផ្គត់ផ្គង់ និងសាធារណៈជនទូទៅផ្សេងទៀត»។
លោកលើកឡើងថា៖ «ស្ដ្រីមានគោលការណ៍នៃការងារសម្រាប់គោលបំណងដ៏ថ្លៃថ្នួរក្រៅពីប្រាក់ចំណេញ។ មានក្រុមហ៊ុនច្រើនណាស់ដែលផ្ដោត លើប្រាក់ចំណេញតែមួយគត់នៅលើពិភពលោកនេះ។ ដោយមានស្ដ្រីនៅ ក្នុងអាជីវកម្មមិនផ្ដល់ចក្ខុវិស័យរួម ដែលយើងត្រូវការខ្លាំងណាស់»។ លោកជឿជាក់ថា នេះគឺជាភាពខ្លាំង និងជំរុញឲ្យស្ដ្រីចូលរួមនៅក្នុងធុរកិច្ច។
លោក Nazrin បានចង្អុលបង្ហាញពីការពិតដ៏សំខាន់មួយថា ស្ដ្រីអាចរួមចំណែកវិជ្ជមានដល់ការអភិវឌ្ឍដ៏ល្អប្រសើរនៃអាជីវកម្ម ដែលនឹងជួយឲ្យសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើនប្រកបដោយស្ថិរភាព។
ប៉ុន្តែស្ដ្រីនៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើន នៅពេលធ្វើអាជីវកម្ម និងជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗជាច្រើនក្នុងការទទួលបានដើមទុន ក្នុងការចាប់ផ្ដើមអាជីវកម្ម ឬការទទួលបានមូលនិធិសម្រាប់ការពង្រីកអាជីវកម្ម។
យោងតាមរបាយការណ៍ដែលចេញផ្សាយនៅពេលថ្មីៗដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយរបស់ធនាគារពិភពលោក សហគ្រិនស្ដ្រីកម្ពុជា នៅតែកំពុងជម្នះជាមួយនឹងលទ្ធភាពទទួលបានកម្ចីហិរញ្ញវត្ថុនៅមានកម្រិត សម្រាប់ការពង្រីកអាជីវកម្ម។
IFC បានបញ្ជាក់ថា ជំនឿជាទូទៅថា សហគ្រិនស្ដ្រីនៅកម្ពុជាមិនសូវចង់ជួបជាមួយអ្នកដទៃ និងខ្វះជំនាញភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្ដើមដែលតម្រូវឲ្យមានក្នុងការគ្រប់គ្រងអាជីវកម្មគឺជាការយល់ច្រឡំ៕