កោះកុងៈសហគមន៍ជាង ៣០ នាក់កំពុងតែប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តកោះកុង ដើម្បីទាមទាររកយុត្តិធម៌ឲ្យអតីតសកម្មជនមាតាធម្មជាតិ ២ នាក់ ដែលកំពុងតែត្រូវបានជម្រះក្តីរឿងថតកប៉ាល់ខ្សាច់របស់ក្រុមហ៊ុន លី យ៉ុងផាត់ កាលពីខែកញ្ញា កន្លងមក។
ប្រជាពលរដ្ឋទាំងនោះមកពីសហគមន៍ផ្សេងគ្នា ដូចសហគមន៍ព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ, សហគមន៍ឃុំជីខលើ-ក្រោម ស្រុកស្រែអំបិល និងខ្លះមកពីភ្នំពេញជាដើម។
លោកស្រី ព្រាប រដ្ឋា មកពីសហគមន៍ព្រែកខ្សាច់បានថ្លែងថា៖ «យើងទាមទារឲ្យតុលាការផ្តល់ភាពយុត្តិធម៌ឲ្យវណ្ណៈ និងគុណឌី ព្រោះអី២នាក់គាត់អត់មានបញ្ហាអីត្រូវចោទ និងចាប់ដាក់ពន្ធនាគារទេ គឺអត់មានហេតុផលទេ តែខាងតុលាការបែរជាចាបដាក់ពន្ធនាគារដោយអយុត្តិធម៌អញ្ជឹង»។
លោកស្រីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។
សកម្មជន ហ៊ុន វណ្ណៈ អាយុ ៣៥ ឆ្នាំ និង ឌឹម គុណឌី អាយុ ២១ ឆ្នាំ ត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» និង ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកោះកុងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧ មក។
កាលពីវេលាម៉ោងប្រមាណជា ៩ ព្រឹកថ្ងៃព្រហស្បត្តិនេះ សកម្មជនទាំងពីរនាក់ត្រូវនាំទៅតុលាការខេត្ត ដើម្បីបើកសាវនាការដែលមានការចូលរួមសង្កេតការពីតំណាងអង្គការសហប្រជាតិ អង្គការលីកាដូ អាដហុកនិងគ្រួសារពួកគេជាដើម។
សូមរង់ចាំាំអានព័ត៌មានពិស្តារ