
អាជ្ញាធរបិទផ្សារចាស់ បន្ទាប់ពីមានករណីអ្នកឆ្លងកូវីដ ១៩។ រូបថត TYDA Page
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នេះ បានចុះបិទផ្សារចាស់ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ ១៩។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញថ្លែងថា លោកបានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌបានបិទការប្រកបរបរលក់ដូរជាបណ្តោះអាសន្ននៅផ្សារចាស់ភូមិ ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅពិនិត្យរកវីរុសកូវីដ ១៩។
ផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានបិទជាណ្តោះអាសន្ន បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងនោះក៏មានផ្សារអូរឫស្សីផងដែរ៕