កម្មករ​​ប្រទូស​រាយ​ដណ្តើម​មន្ត្រី​សហជីព​​ចេញ​ពី​ការ​ឃាត់​ខ្លួន​សមត្ថកិច្ច​វិញ


ភ្នំពេញៈ មន្រ្តី​សហជីព​ពីរ​រូប​មក​ពី​សហព័ន្ធ​សហជីព​មិត្ត​ភាព​កម្មករ​ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​កម្មករ​ប្រមាណ​ជា​ ៣០០០ ​នាក់​ធ្វើ​ការ​ប្រតាយ​ប្រតប់​ដណ្តើម​យក​មក​វិញ​បាន។

ការ​ប្រទូស​រាយ​នេះ​កើត​មានឡើង​នៅ​មុខ​រោង​ចក្រ Cambohandsom​នៅ​ផ្លូវ​ជាតិ​លេខ​៤​ បុរី​សែន​មនោ​រម្យ ខណៈ​ពេល​ដែល​សហជីព​នេះ​បាន​ចុះ​ជួយ​អន្តរាគមន៌​ជូន​កម្មករ​ដែល​បាន​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ចំនុច​មួយ​ចំនួន​រ៉ាំរ៉ៃ​ច្រើន​ថ្ងៃ​មក​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ កាល​ពី ព្រឹក​មិញ​នេះ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា «លោក​យី​ យ៉េត ​លេខាធិកា និង​លោក​ម៉ៅ វណ្ណៈជា​អនុ​ប្រធាន​សហជីព​ត្រូវ​បាន​កម្មករ​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​អាជ្ញាធរ​វិញ​ហើយ បន្ទាប់​ពី​កម្មករ​បាន​តវ៉ា​ដណ្តើម​មន្រ្តី​របស់​យើង​មក​វិញ»។

លោក​បាន​និយាយ​ថា​ លោក​កំពុង​តែ​ចុះ​ទៅ​ធ្វើ​អន្តរាគមន៌​ជាមួយ​នឹង​រោង​ចក្រ។

សូមរង់ចាំអានព័ត៌មានពិស្តារ....

ព័ត៌មានថ្មីៗ