
ឈុតសាច់អាំងបែបកូរ៉េ តម្លៃ ២៤០០០ រៀល។ ហុង មិនា
ភ្នំពេញ: សប្តាហ៍មុនហាងអំពិលអំពែកបានបង្ហាញនូវមុខម្ហូបពិសេសប្រចាំហាងជាច្រើនមុខសម្រាប់អ្នកដែលចូលចិត្តជួបជុំគ្នាញ៉ាំអីនៅពេលល្ងាច ក៏ដូចជាសម្រាប់អ្នកដែលចង់ធ្វើខួបកំណើតជាដើម ដោយនៅទីនេះមានទីតាំងស្អាតប្លែកអារម្មណ៍ជាមួយនឹងការរចនាម៉ូដហាង ដោយប្រើប្រាស់ឫស្សីមកធ្វើជាតុ កៅអី និងច្នៃវត្ថុធាតុដើមមានស្រាប់ក្នុងស្រុកខ្មែរ ដើម្បីទាក់ទាញអាម្មណ៍ភ្ញៀវ។
នៅក្នុងហាងនេះមានលក់មុខម្ហូបច្រើនប្រភេទ សម្រាប់ឲ្យភ្ញៀវកុម្ម៉ង់ មានទាំងម្ហូបបែបខ្មែរ ថៃ និងអឺរ៉ុបផងដែរ ដោយម្ហូបទាំងអស់នោះមានរសជាតិនិងការរចនាតុបតែងប្លែកពីហាងដទៃ ដូចជាការយកឆ្នាំងដី ចានដី បំពង់ឫស្សី កញ្ច្រែងរបស់ខ្មែរមកប្រើប្រាស់ទៅតាមប្រភេទម្ហូបនីមួយ។
សប្តាហ៍នេះ ហាងអំពិល-អំពែកបានបង្ហាញម្ហូបពិសេសប្រចាំហាងដែលភ្ញៀវគ្រប់គ្នាមិនដែលរំលងគឺឈុតសាច់អាំងបែបកូរ៉េ មានរសជាតិឈ្ងុយឆ្ងាញ់ ត្រូវនឹងទឹកជ្រលក់ប្រចាំហាង ធ្វើឲ្យភ្ញៀវញ៉ាំហើយចង់ញ៉ាំម្ដងទៀត។ ណាមួយវាមានតម្លៃសមរម្យ ដោយមួយឈុតតែ ២៤០០០ រៀលប៉ុណ្ណោះ ហើយអាចទទួលទានបានគ្នា ២ នាក់។
ក្រៅពីនេះអាហារដែលល្បីឆ្ងាញ់នៅហាងរួមមានដូចជា បុកងាវ បង្គាលីងអំពិលអំពែក សាច់គោបំពងល្ង បាយឆាកាពិ ជង្គង់មាន់ឆាក្តៅជាដើម និងម្ហូបច្រើនមុខទៀត។
ហាង អំពិលអំពែក សាច់អាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខផ្សារទំនើបផាកសុន ម្ដុំសួនក្តាន់។
ទាក់ទងតាមទូរស័ព្ទលេខ ០៩៣ ៩៩ ០០ ៨៩៕