ភ្នំពេញ៖ PappaRich ជា​ភោជនីយដ្ឋាន​ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​មាន​សាខា​រហូត​ដល់​ ១៤០ នៅ​បណ្ដា​​ប្រទេស​ជា​ច្រើន ទើប​នឹង​មាន​វត្តមាន​​នៅ​កម្ពុជា​លើក​ដំបូង​ ដែល​មាន​​​បម្រើ​នូវ​រសជាតិ និង​រូបមន្ត​ដើម​​​ពី​អាហារ​ល្បីៗ​នៅ​គោលដៅ​ទេសចរណ៍​​ម៉ាឡេស៊ី ក្នុង​បរិយាកាស​ដ៏​មាន​ផាសុកភាព​។​


គុយទាវ​ឆា​ពី​ណែង​ ស្ទាយ (Penang Char Kway Teow) ជា​ប្រភេទ​​​​អាហារ​លក់​ក្នុង​រទេះ​តូច​ល្មម​នៅ​លើ​ដង​វិថី​រដ្ឋ​ប៉េណែង​ (Penang) នៃ​ប្រទេស ​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​​​ភ្ញៀវ​ឈរ​តម្រង់​ជួរ​ចាំ​មិន​ដាច់។

រស​ជាតិ​ដើម​នេះ​ត្រូវ​បាន​នាំ​មក​កាន់​​ភោជនីយ​ដ្ឋាន​ PappaRich ដោយ​ក្នុង​មួយ​ចាន​តម្លៃ​ត្រឹម​តែ ៦ ដុល្លារ​​ប៉ុណ្ណោះ​។


លោក​ មឿន ប៊ុនឡុង ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ភោជនីយដ្ឋាន​ Pappa​Rich បាន​ប្រាប់​មក​ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា៖ ​«​វា​ជា​អំណោយ​ផល​នៃ​ Papparich ដែល​ជា​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​មាន​សាខា​​ជា​ច្រើន​ប្រទេស​ និង​​មាន​មុខ​ម្ហូប​​ជា​ច្រើន​សម្រាប់​ឲ្យ​ភ្ញៀវ​ជ្រើសរើស​ ដោយ​មើល​ឃើញ​ថា​ ប្រជាជន​ក្នុង​ស្រុក​​ចូល​ចិត្ត​ញ៉ាំ​ម្ហូប​ក្រៅ​ប្រទេស​ និង​មិន​ទាន់​មាន​នៅ​ទីផ្សារ​ក្នុង​ស្រុក​យើង​ ទើប​ខាង​យើង​បាន​នាំ​យីហោ​នេះ​ចូល​មក​ ដើម្បី​ឲ្យ​ប្រជាជន​យើង​បាន​ស្គាល់​នៅ​ប៊្រេន​មួយ​នេះ​»។


ហាង PappaRich មានការរ​ចនា​ប្រកបដោយ​ផាសុកភាព​។ ហុង មិនា


ក្រៅ​ពី​គុយទាវ​ឆា​ពី​ណែង​ស្ទាយ​ ដែល​​ល្បី​ប្រចាំ​ខេត្ត​ប៉ែនណាង​ដ៏​ល្បី​ក្នុង​​បណ្តាញ​យូធូប​នោះ​ ភោជនីយដ្ឋាន​ PappaRich ក៏​មាន​ម្ហូប​ប្រចាំ​ហាង​ជា​ច្រើន​មុខ​ និង​សុទ្ធ​តែ​មាន​លក្ខណ​ពិសេស​ដូច​ជា​ ណាស៊ី ឡឺម៉ាក់​ ជាមួយ​ការី​សាច់​មាន់​ និង​បង្គា​សាំបាល់​ ៨ ដុល្លារ បាយ​មាន់​ហៃណាំ ៥ ដុល្លារ ការី​ឡាក់សារ​គ្រឿង​សមុទ្រ​ ៨ ដុល្លារ ស៊ុប​មាន់​ម្រេច​ខេត្ត​សារ៉ាវ៉ាក់​ ៧ ដុល្លារ រួម​ជាមួយ​បង្អែម​ល្បី​ប្រចាំ​ភោជនីយដ្ឋាន​ដូច​ជា​ Pappa ABC ៣,២០ ដុល្លារ និង ​Red Bean Iced Blended ៣,៥០ ដុល្លារ ព្រម​ទាំង​មាន​អាហារ​ និង​បង្អែម​រួម​ជាមួយ​ភេសជ្ជៈ​ជា​ច្រើន​មុខ​ទៀត។

អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ PappaRich នៅ​​កម្ពុជា លោក​ ប៊ុនឡុង​ បាន​បន្ត​ទៀត​​ថា​៖ ​«​ដូច​ជា​ប្រភេទ​បាយណាស៊ី ឡឺម៉ាក់​ បាយ​ត្រូវ​ដាំ​ដោយ​ខ្ទិះ​ដូង​ ហើយ​​ជនជាតិ​យើង​ឲ្យ​តែ​លឺ​ថា​ខ្ទិះ​ដូច​ដឹង​​តែ​គិត​ហើយ​ថា​ញ៉ាំ​មិន​កើត​ ប៉ុន្តែ​នៅ​ពេល​ដែល​បាន​ភ្លក់​ម្តង​រួច​ហើយ​ក៏​ក្លាយ​ទៅ​ជា​ចំណូល​ចិត្ត​ទៅ​វិញ​។ ចំពោះ​​ស៊ុប​មាន់​ម្រេច​ខេត្ត​សាំបាល់​វិញ​ ក៏​ជា​មុខ​ម្ហូប​ដែល​ល្បី​ប្រចាំ​ខេត្ត​សារាវ៉ាក់​ ដោយ​សារ​គេ​ប្រើ​ម្រេច​​ដែល​ល្បី​ថា​ឆ្ងាញ់ ព្រោះ​​​មាន​រសជាតិ​មិន​សូវ​ហឹរ​ខ្លាំង​ គេ​យក​​​មក​ពី​ខេត្ត​សារ៉ាវ៉ាក់​​​ផ្ទាល់​មក​ធ្វើ​ជា​គ្រឿង​ផ្សំ ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជា​ច្រើន​មិន​អាច​ភ្លេច​ទៅ​ពិសា​នៅ​ពេល​ទៅ​ដល់​ប្រទេស ​ម៉ាឡេស៊ី​»​។

បង្អែម ABC ដែល​មាន​ទឹកកកឈូស និង​សណ្ដែកក្រហម​។ ហុង មិនា

ភោជនីយដ្ឋាន​គោរព​តាម​គោលការណ៍ Halal ហើយ​ការ​ចម្អិន​ធ្វើ​ឡើង​​ដោយ​​ចុង​ភៅ​យើង​ជា​ជនជាតិ​ខ្មែរ​មាន​បទពិសោធ​នៅ​ក្នុង​សណ្ឋាគារ​​ច្រើន​ឆ្នាំ​ និង​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​ម៉ាឡេស៊ី​ផ្ទាល់។

ភោជនីយដ្ឋាន​ Papparich បើក​ស្វាគមន៍​​ភ្ញៀវ​ចាប់​ពី​ម៉ោង​ ១១ ព្រឹក ដល់​ម៉ោង​ ១០​ យប់​។ ភោជនីយដ្ឋាន​មាន​ទីតាំង​នៅ​​ផ្លូវ​លេខ​ ៣១៥ សង្កាត់​បឹង​កក់ ​១ ខណ្ឌ​ទួលគោក អាច​ទាក់ទង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ០៩៥ ៥៥៥ ០០១៕​​​​​​​

វីដេអូ៖