ជាមួយនឹងរូបរាងថ្មី ការប្តេជ្ញាថ្មី និងការចាប់ផ្តើមលក់ផលិតផលថ្មីចំនួន ២ បន្ថែមទៀតកាលពីពេលថ្មីៗនេះ ព្រូដិនសល កម្ពុជា (Prudential Cambodia) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជាបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំទី ៦ របស់ខ្លួនយ៉ាងសកម្មក្នុងប្រទេស។
រូបរាងថ្មីនេះសំដៅលើការបន្ថែមអត្តសញ្ញាណលើពាណិជ្ជសញ្ញា (logo) គឺជាផ្នែកមួយនៃយុទ្ធនាការថ្មី «We DO» ដែលបានបង្កើតឱ្យមានការផ្លាស់ប្តូររូបរាងថ្មីដ៏គួរឲ្យចាប់អារម្មណ៍ចំពោះកេរ្តិ៍ឈ្មោះក្រុមហ៊ុនជាទីទុកចិត្តមួយនេះ ហើយយុទ្ធនាការថ្មីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅកាន់អតិថិជនជាមួយនឹងឃ្លាថា «Listening. Understanding. Delivering.»។
យុទ្ធនាការ «We DO» គាំទ្រដល់ការប្តេជ្ញាចិត្ត និងសុទិដ្ឋិនិយមរបស់ប្រជាពលរដ្ឋដែលត្រូវការរីកចម្រើនក្នុងជីវិតរបស់ពួកគេ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់កម្ពុជា ព្រូដិនសល ពិតជាមានមោទនភាពក្នុងការក្លាយជាដៃគូដ៏គួរឱ្យជឿទុកចិត្តមួយសម្រាប់អតិថិជនរបស់ខ្លួនស្របពេលដែលពួកគាត់កំពុងព្យាយាមសម្រេចឱ្យបានគោលដៅ និងផែនការក្នុងជីវិតរបស់ពួកគេ។
លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាបានឱ្យដឹងក្នុងពេលចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយថ្មីកាលពីខែមករាឆ្នាំនេះថា៖ «យុទ្ធនាការ «We Do» មានន័យថាយើងគឺជាផ្នែកមួយនៃជីវិតអតិថិជនរបស់យើង។ ការប្តេជ្ញាចិត្តលើកិត្តិនាមរបស់យើងដែលរួមមាន «Listening. Understanding. Delivering.» ជួយពង្រឹងបន្ថែមលើការយកចិត្តទុកដាក់របស់យើងទៅលើទំនាក់ទំនងរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមានភាពងាយស្រួលព្រមទាំងបង្កើតគំនិតថ្មីៗសម្រាប់អតិថិជនរបស់យើង។ ក្នុងពិភពដែលមានទំនាក់ទំនងច្រើនបែប និងប្រកបដោយបច្ចេកវិទ្យាកម្រិតខ្ពស់មួយនេះ យើងនឹងបន្តផ្តល់ឱ្យអតិថិជនរបស់យើងនូវគុណភាពដ៏ល្អឥតខ្ចោះក៏ដូចជាការថែទាំ និងសេវាផ្សេងៗដែលសុទ្ធសឹងជាចំណុចដែលយើងមានកេរិ៍្តឈ្មោះល្អហើយ និងពង្រឹងបទពិសោធ និងទំនាក់ទំនងរយៈពេលវែងជាមួយនឹងយើង»។
បន្ថែមពីលើការផ្សព្វផ្សាយថ្មីរបស់ខ្លួន ក្រុមហ៊ុនក៏បានដាក់សម្ពោធនូវផលិតផលធានារ៉ាប់រងថ្មី ២ គឺ PureProtect និង SafeLife ផងដែរដើម្បីផ្តល់ឱ្យអតិថិជននៅកម្ពុជាដែលផលិតផលទាំង ២ នោះផ្តោតទៅលើការការពារបន្ថែមទៀត សម្រាប់ការធានារ៉ាប់រងផ្ទាល់ខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់។
ផលិតផល SafeLife ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យពលរដ្ឋកម្ពុជាការពារសន្តិសុខហិរញ្ញវត្ថុរបស់ពួកគាត់ ប្រសិនបើអ្នកដែលរកចំណូលដ៏សំខាន់សម្រាប់គ្រួសារលែងមានលទ្ធភាពក្នុងការផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគាត់តាមរយៈការរកប្រាក់ចំណូលសម្រាប់ការចាយវាយក្នុងក្រុមគ្រួសារដូចជាការចំណាយលើកម្ចីទិញផ្ទះ និងលើការបង់ថ្លៃសិក្សារបស់កូនៗជាដើម។
ផលិតផល PureProtect ផ្តល់នូវកញ្ចប់ក្នុងតម្លៃសមរម្យល្មមក្នុងការចំណាយ ប៉ុន្តែមានការការពារខ្ពស់ដើម្បីធានាឱ្យមានការបន្តនូវប្រតិបត្តិការនៃអាជីវកម្មរបស់អ្នកដែលត្រូវធានារ៉ាប់រង និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសាររបស់គាត់។
លោក David Nutman បានប្រាប់បន្តថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជា បន្តដំណើរឈានមុខគេទៅលើការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតក្នុងព្រះរាជាណាចក្រមួយនេះ។ ជាមួយនឹងការចំណាយប្រាក់ទិញប័ណ្ណធានារ៉ាប់រងក្នុងតម្លៃដ៏ទាប ផលិតផល SafeLife និង PureProtect ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយកង្វល់លើផ្នែកហិរញ្ញវត្ថុដែលក្រុមគ្រួសារ និងម្ចាស់អាជីវកម្មទាំងឡាយជួបប្រទះក្នុងពេលមានហេតុការណ៍អកុសលកើតឡើងចំពោះម្ចាស់បណ្ណសន្យារ៉ាប់រងរហូតដល់ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រៃ្តយ៍ (TPD)»។
ផលិតផល SafeLife មានកញ្ចប់តម្លៃចំនួន ៣ ដែលមានគោលដៅទៅលើការផ្តល់ជម្រើសសម្រាប់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង និងធានាថា ប័ណ្ណធានារ៉ាប់រងរបស់ព្រូនដិនសលមួយនេះស័ក្តិសមទៅនឹងចំណូល និងឆ្លើយតបទៅនឹងហានិភ័យរបស់អតិថិជន។ ឧទាហរណ៍ ប្រសិនបើជ្រើសរើសយកកញ្ចប់ធានារ៉ាប់រងប្រភេទ «សំរឹទ្ធ» បុរសវ័យ ៣៥ ឆ្នាំម្នាក់អាចបង់ប្រាក់បុព្វលាភរ៉ាប់រងប្រចាំឆ្នាំចំនួន ៨១ ដុល្លារអាមេរិកសម្រាប់រយៈពេល ២០ ឆ្នាំ ដើម្បីធានាថាក្រុមគ្រួសាររបស់គាត់នឹងទទួលបានប្រាក់ដល់ទៅ ១ ម៉ឺនដុល្លារក្នុងពេលម្ចាស់ប័ណ្ណសន្យារ៉ាប់រងរូបនេះបាត់បង់ជីវិត ឬពិការទាំងស្រុង និងជាអចិន្រៃ្តយ៍ (TPD)។
ប្រសិនបើអតិថិជនចាប់អារម្មណ៍ជាមួយនឹងការពារខ្ពស់ ពួកគាត់អាចទិញផលិតផល PureProtect ដែលផ្តល់ទឹកប្រាក់ការពារច្រើនអាស្រ័យលើតម្រូវការរបស់ពួកគាត់ហើយទឹកប្រាក់ការពារនោះនឹងត្រូវផ្តល់ទៅឱ្យក្រុមគ្រួសារនៅពេលមានគ្រោះអកុសលកើតឡើងរហូតបាត់បង់ជីវិត ឬ TPD ដើម្បីឱ្យពួកគាត់អាចគ្រប់គ្រងហិរញ្ញវត្ថុនៅពេលមានវិបត្តិក្នុងអាជីវកម្ម។ ជាឧទាហរណ៍បុរសម្នាក់អាយុ ៣៥ ឆ្នាំដែលជាម្ចាស់អាជីវកម្មមួយអាចទិញផលិតផល PureProtect ដែលមានទឹកប្រាក់ធានា ១ លានដុល្លារ ដើម្បីធានាថាអាជីវកម្មរបស់គាត់នៅតែមានដំណើរការបន្តបើទោះបីជាមានគ្រោះអកុសលកើតឡើងក៏ដោយនោះ ដោយគាត់ត្រូវបង់បុព្វលាភប្រចាំឆ្នាំប្រហែល ៩.៩០៦ ដុល្លារក្នុងរយៈពេល ៣០ ឆ្នាំ។
ក្រៅពីផលិតផលថ្មីទាំង ២ ក្រុមហ៊ុនព្រូដិនសលកម្ពុជាក៏បានបញ្ចេញនូវកញ្ចប់អត្ថប្រយោជន៍បន្ថែម Safety+ ផងដែរដែលជាឧបសម្ព័ន្ធភ្ជាប់លើផលិតផលថ្មីទាំង ៣ ដើម្បីផ្តល់ឱ្យអតិថិជននូវជម្រើសក្នុងការបង្កើនទឹកប្រាក់ធានារ៉ាប់រងសរុប។ នេះមានន័យថា ចំនួនទឹកប្រាក់ដែលអ្នកទទួលផលពីប័ណ្ណសន្យារ៉ាប់រងនឹងកើនឡើងចំនួន ១០០% បន្ថែមទៀតបើមានគ្រោះអកុសលកើតឡើងដល់ម្ចាស់បណ្ណសន្យារ៉ាប់រងរហូតបាត់បង់ជីវិត ឬពិការភាពទាំងស្រុង និងជាអចិន្រៃ្តយ៍។
លោក David Nutman បានបញ្ជាក់ថា៖ «កញ្ចប់អត្ថប្រយោជន៍បន្ថែម Safety+ អាចផ្តល់ជម្រើសនៃការធានារ៉ាប់រងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់តែមួយនៃអតិថិជនរបស់យើង។ ក្រុមហ៊ុន ព្រូដិនសល ពិតជាមានមោទនភាពណាស់ក្នុងការផ្តល់ឱ្យពលរដ្ឋកម្ពុជានូវសេវាផែនការហិរញ្ញវត្ថុរយពេលវែងដើម្បីឆ្លើយតបទៅនឹងអត្រានៃការកើនឡើងយ៉ាងឆាប់រហ័សនៃកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋថ្នាក់កណ្តាល ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងមានស្ថិរភាព និងកាន់តែមានភាពរឹងមាំ»។
គិតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៣ មកក្រុមហ៊ុនព្រូដិនសលកម្ពុជាបានផ្តល់នូវផលិតផល និងផែនការការពារជាច្រើនដែលសមស្របជាមួយជីវភាពប្រជាពលរដ្ឋខ្មែររួមមានផលិតផល eduCARE, Loan Assure, easylife និង PRUmyfamily ដែលសុទ្ធសឹងតែផ្តល់នូវសន្តិភាពផ្លូវចិត្តរបស់ក្រុមគ្រួសារខ្មែរ។
ក្រុមហ៊ុននេះក៏បានអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាច្រើនផងដែរក្នុងប្រទេសកម្ពុជាក្នុងនោះរាប់បញ្ចូលទាំងការផ្តល់នូវរនាំងសុវត្ថិភាពទៅឱ្យសាលារៀននៅតាមដងផ្លូវសំខាន់ៗក្នុងប្រទេស ការគាំទ្រដល់ការអប់រំកុមារតូចជាមួយនឹងកម្មវិធីអំណានដំបូង និងការអប់រំហិរញ្ញវត្ថុមូលដ្ឋានដល់កុមារតាមរយៈវីដេអូគំនូរជីវចលភាគដ៏មានប្រជាប្រិយភាពឈ្មោះថា Cha-Ching ព្រមទាំងការគាំទ្រសិក្ខាសាលាលើវិស័យអប់រំស្តែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដើម្បីជួយឱ្យសិស្សានុសិស្សរបស់កម្ពុជាត្រៀមខ្លួនឲ្យរួចរាល់ទាំងស្រុងជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា (ឌីជីថល) ទៅថ្ងៃអនាគត៕
យើងផ្តល់ការការពារតាមរយៈផលិតផល PureProtect | ទឹកប្រាក់ធានារ៉ាប់រងដល់ទៅ ២លានដុល្លារ | ជាមួយនឹងការចំណាយ ១០៨.៥៦០រៀល (ប្រហែល ២៧.១៤ដុល្លារ) ក្នុងមួយថ្ងៃ សម្រាប់អតិថិជនភេទប្រុស, អាយុ ៣៥ឆ្នាំ, មានសុខភាពធម្មតា, និងជាវប័ណ្ណសន្យារ៉ាប់រង មានរយៈពេលធានា ៣០ឆ្នាំ |
យើងផ្តល់ការការពារតាមរយៈផលិតផល SafeLife | ទឹកប្រាក់ធានារ៉ាប់រងដល់ទៅ ១ម៉ឺនដុល្លារ | ជាមួយនឹងការចំណាយ ៩០០រៀល ក្នុងមួយថ្ងៃ សម្រាប់អតិថិជនភេទប្រុស, អាយុ ៣៥ឆ្នាំ, មានសុខភាពធម្មតា, និងជាវប័ណ្ណសន្យារ៉ាប់រង មានរយៈពេលធានា ២០ឆ្នាំ |