លោក អ៊ិន ចាន់នី

«​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​នឹង​ជួយ​លើក​កម្ពស់​រូបិយវត្ថុ​ក្នុង​ស្រុក​ជា​លំដាប់​ជាពិសេស​ពង្រឹង​ប្រាក់រៀល​ជា​និមិត្តរូប​នៃ​អធិបតេយ្យ​ជាតិ ហើយ​ដែល​អំណោយផល​ដល់​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ជា​គ្រឹះ​ដ៏រឹងមាំ​នៃ​ភាព​ធន់​របស់​សេដ្ឋកិច្ចកម្ពុជា​។​» ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា

ឯកឧត្ដម ជា ចាន់តូ

«​តុល្យភាព​នៃ​រូបិយវត្ថុ​ ២ ​នឹង​ជួយ​កាត់បន្ថយ​ការខាតបង់​ពី​អត្រា​ប្តូរប្រាក់​បរទេស ប៉ុន្តែ​អត្ថប្រយោជន៍​ច្រើន​បំផុត គឺ​មោទនភាព​ជាតិ​ដែល​យើង​ជា​ប្រជាជន​កម្ពុជា ហើយ​យើង​មាន​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​ជា​ប្រាក់រៀល​ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ប្រាក់រៀល​»​។ លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា

លោក ប៊ុន យីន

«​គោលនយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​អាច​ជួយ​ទប់ស្កាត់​រាល់​បញ្ហា​ជាយថាភូត​នានា​។ ក្នុង​រយៈពេល​យូរអង្វែង វា​នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច​ក៏ដូចជា​ស្ថិរភាព​តម្លៃ​ទំនិញ និង​សេវាកម្ម​ផង​ដែរ​»​។ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB កម្ពុជា

លោកស្រី ផេតធី ហេង

«​បន្ទាប់ពី​យើង​បាន​ចាប់ផ្តើម​បិទ​ស្លាក​ទំនិញ​ជា​ប្រាក់រៀល​ដែល​តម្រូវ​ដោយ​ធនាគារជាតិ យើង​មើល​ឃើញ​ការចាយ​ប្រាក់រៀល​កើនឡើង ពីព្រោះ​អតិថិជន​យល់​ថា​ទំនិញ​ដែល​បិទ​ស្លាក​ជា​ប្រាក់រៀល​មាន​តម្លៃ​ថោក​ជាង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​»​។ លោកស្រី ផេតធី ហេង ប្រធាន​ប្រតិបត្តិ​ផ្សារ​ទំនើប​ឡាក់គី

លោក Han Peng Kwang

«​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​នៅ​តំបន់​ជនបទ​បាន​កើនឡើង​យ៉ាងខ្លាំង ដែល​បង្ហាញ​ថា​ប្រជាជន​កម្ពុជា​រីករាយ​ក្នុងការ​ចាយវាយ​ប្រាក់រៀល​។ ទាំងអស់​នេះ​គឺជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ការប្រើប្រាស់​ប្រាក់រៀល​កំពុង​ក្លាយ​ទៅ​ជា​បទដ្ឋាន​មួយ​នៅក្នុង​ទីផ្សារ​»​។ លោក Han Peng Kwang នាយក​គ្រប់គ្រង​ទូទៅ ធនាគារ Phillip Bank Plc

លោក នាក់ សមសែន

«​ដោយសារតែ​សេដ្ឋកិច្ច​បច្ចុប្បន្ន​មាន​ទំនោរ​លើ​ការប្រើប្រាស់​ប្រាក់​ដុល្លារ ទើប​ធ្វើ​ឲ្យ​ជម្រើស​នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​នៅ​មាន​កម្រិត​ខ្លាំង​។ អ្វីដែល​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​ប្រាកដ​ថា​ប្រាក់រៀល​នៅ​តែ​បន្ត​មាន​ស្ថិរភាព​»​។ លោក នាក់ សមសែន ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Nuppun Research and Consulting

លោក គា បូរាណ

«​បើ​និយាយ​អំពី​ចំណាយ​ប្រតិបត្តិការ​វិញ គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ប្រាក់រៀល​ច្រើន​ត្រូវ​ចំណាយ​ខ្ពស់​ដោយសារ​តម្រូវការ​បុគ្គលិក​បន្ថែម សម្រាប់​រាប់​លុយ ការដឹកជញ្ជូន និង​បញ្ហា​នៃ​ការ​ទុកដាក់​ជាដើម​» លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា

លោក យក់ ចំរើនឫទ្ធិ

«​ក្នុង​នាម​ឧស្សាហកម្ម​ធានារ៉ាប់រង យើង​សូម​អបអរសាទរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការព្យាយាម​លើក​កម្ពស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​នៅក្នុង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​យើង ខណៈពេល​ដែល​យើង​នៅតែ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ប្រតិបត្តិការ​ភាគច្រើន​របស់​យើង អ្វីៗ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រោះ​យើង​តែងតែ​ផ្តល់​ជម្រើស​សម្រាប់​អតិថិជន​ដើម្បី​ទូទាត់​ជា​ប្រាក់រៀល​។ ទំហំ​នៃ​ការទូទាត់​ជា​ប្រាក់រៀល​ក៏​បាន​កើនឡើង ហើយ​រំពឹង​ថា​នឹង​មាន​កាន់តែ​ច្រើន​នាពេល​អនាគត​។​» លោក​ យក់ ចំរើនឫទ្ធិ នាយក​គ្រប់គ្រង ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ

លោក David Nutman

«​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​មាន​សេចក្តី​សោមនស្ស​ក្នុង​ការចូលរួម​អបអរសាទរ​ទិវា​ប្រាក់រៀល​នា​ថ្ងៃទី​ ២៥ មីនា នេះ​។ ការកើនឡើង​នៃ​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ចំនួន​ទឹកប្រាក់​តិច ឬ​ច្រើនក្តី វា​ជាស​ញ្ញា​ជំរុញ​ទឹកចិត្ត​មួយ​សម្រាប់​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ហើយ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​មួយ យើង​ខ្ញុំ​សូម​ស្វាគមន៍​នូវ​ដំណើរ​វិវឌ្ឍ​នេះ ហើយ​លើក​ទឹកចិត្ត​បន្ថែម​ក៏​ដូចជា​ការប្រើប្រាស់​ប្រាក់រៀល​នេះ​ឱ្យ​កាន់តែ​ច្រើន និង​យ៉ាង​ទូលំទូលាយ​»៕ លោក David Nutman អគ្គនាយក ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា

លោក Ron Wong

«​តាម​ទស្សនៈ​របស់​យើង ខ្ញុំ​គិត​ថា​ក្រុមហ៊ុន Grab ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​តំបន់ ហើយ​នៅ​គ្រប់​ប្រទេស​ដែល​យើង​ទៅ​ដល់ គឺ​យើង​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​ទាំង​នោះ​»​។ លោក Ron Wong អគ្គនាយក​ក្រុមហ៊ុន Grab (Cambodia) Co.,Ltd ប្រចាំ​កម្ពុជា

លោក Tomas Pokorny

«​ក្រុមហ៊ុន​នានា​ដែល​កំពុង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​គួរតែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការប្រើប្រាស់​ប្រាក់រៀល​ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​បញ្ជាក់​ពី​ការកើនទ្បើង​នៃ​ប្រាក់រៀល​ដ៏គួរ​ឲ្យ​កត់សម្គាល់​នាពេល​អនាគត​។ ក្រុមហ៊ុន ផាយ ផេ យើង​ខ្ញុំ​ប្តេជ្ញាចិត្ត​ក្នុង​ការលើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ហើយ​អ្នកប្រើប្រាស់​អាច​ធ្វើការ​ដាក់​ប្រាក់ ចំណាយ និង​ដក​ប្រាក់​រៀល​ពី​គណនី ផាយ ផេ របស់​គេ​ដោយ​ផ្ទាល់​ទូទាំង​ប្រទេស​កម្ពុជា​»​។ លោក Tomas Pokorny នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pi Pay