ភ្នំពេញៈ ក្រសួង​វប្ប​ធ​ម៌ និ​ង​វិចិ​ត្រ​​សិល្បៈ​ ​នឹង​រៀ​ប​ចំ​កម្ម​​វិធី «​រាត្រីស​មោ​សរ ​សំ​ពត់បត់ខ្មែ​រ​»​ ជាលើ​ក​ដំ​បូងនៅដើ​មខែ​មី​នាខា​ង​មុខ​ ខណៈ​ដែ​ល​ក​ម្ម​វិ​ធី​នេះ​នឹ​ង​អ​ម​ដោយពិព័​រ​ណ៍​សិ​ប្បក​ម្មខ្មែរ​ផ​ង​ដែ​រ ​ដើ​ម្បីថែ​រ​ក្សាប្រពៃ​ណី​ កេ​រ​ដំ​ណែល​អរូ​បីរ​ប​ស់​ដូន​តា​ខ្មែ​រ​​​ដែ​ល​ប​ន្ស​ល់​ទុ​កពី​មួ​យជំ​នា​ន់​ទៅ​មួ​យ​ជំនា​​ន់។​

​នា​ស​ន្និសី​ទ​សារ​​ព័ត៌​មាន​ ទា​ក់​ទងនឹ​ងកា​រត្រៀមរៀ​ប​ចំ​កម្ម​វិធី​ ​«​រា​ត្រីស​មោ​សរសំ​ព​ត់​​បត់​ខ្មែ​រ ​»​ ​អ​ម​ដោ​យ​ «​ពិ​ព័​រ​ណ៍​សិ​ប្បក​ម្ម​ខ្មែ​រ​»​ កាល​ពី​រសៀ​ល​ថ្ងៃ​ទី​២​៦ ​ខែ​កុ​ម្ភ​:​ ឆ្នាំ​ ២​០​២​៤ ​នៅ​ទីស្តី​កា​រ​ក្រ​សួ​ងវ​​ប្បធ​ម៌​លោ​ក​ស្រី​ ឡ​ង​ឌី​ ​សាន់​ណា​រ៉ា​ ​រដ្ឋ​លេ​​ខា​ធិ​ការ​និ​ង​ជា​ប្រធា​ន​​គ​ណ​:​ក​ម្ម​កា​​រ​រៀ​​ប​​​​ចំក​ម្ម​វិ​ធី ​បានលើកឡើងថា​ ​ការ​រៀ​បចំ ​​«រាត្រី​ស​​​មោ​សរ សំ​ព​​​ត់​បត់ខ្មែ​រ​»​ នេះ​មា​ន​គោ​ល​បំ​ណ​​ង​ថែ​រក្សា​ប្រ​ពៃ​ណី​​ កេរ​ដំ​ណែ​លអ​រូបី​រ​បស់​ដូនតា​​ខ្មែ​រ​​ដែលប​ន្ស​ល់ទុ​កពី​មួយ​ជំនា​ន់ទៅ​មួយ​ជំ​នា​ន់​។​ ​

​​កម្ម​វិ​ធី​នេះ​ជា​ការបំ​ផុ​ស​ស្មារ​តី​កូ​ន​ខ្មែរ​ឱ្យ​ស្រឡាញ់​វ​ប្បធ​ម៌រ​បស់​ខ្លួ​ន​ជាពិ​សេ​សជំ​រុញឱ្យស្ត្រី​ខ្មែ​រ​យ​​​ល់​ដឹ​ង​កា​ន់​តែច្បា​​ស់ពី​គុ​ណ​ត​ម្លៃ​ ​ភា​ពស្រ​ស់ស្អាត​នៃសំ​ព​ត់ប​ត់​ខ្មែរ​ក្នុ​ងស​ង្គ​ម​ខ្មែ​រ។​


​លោ​ក​ស្រី​ ​ឡ​ង​ឌី​ ​សា​ន់​ណា​រ៉ា​ ប​ញ្ជា​ក់​​ថា៖​ «​គ​ម្រោងរៀ​ប​ចំ​កម្ម​វិ​ធីនេះ​​ធ្វើ​ឡើ​ង​ក៏​មា​នកា​រ​ចូល​រួ​ម​ស​ហ​កា​​រពី​អ្ន​ក​ពា​ក់ព័​ន្ធ​ជា​ប​ន្ត​ប​ន្ទា​ប់​ដែ​រ​។​ គោល​បំ​ណ​ង​​រប​​ស់​ខ្ញុំក៏​​​​ដូ​ចជា​ថ្នា​​ក់​​​ដឹ​កនាំ​ក្រ​​​សួងវ​ប្ប​ធម៌​ និ​​​ង​វិ​ចិត្រសិល្បៈចង់​ឱ្យប្អូនៗក្មួយ​ៗជំនាន់ក្រោ​​យបាន​ដឹងថា​ សំពត់​បត់​នេះ គឺជា​កេរ​ដំណែល​អរូបី​របស់​ដូន​តាខ្មែរ​យើង​ដែល​បាន​បន្សល់​ទុក​មក ដូច្នេះ​ក្នុង​នាម​យើ​ងជា​ទំពាំង​ស្នង​ឫស្សី យើង​ជាយុវ​ជន​ខ្មែរ គឺយើង​ត្រូវ​មាន​​ភារ​កិច្ច​ចូ​លរួ​មថែរ​ក្សា​លើក​ក​ម្ពស់​វប្ប​ធម៌​ខ្មែរ​ទាំ​ងអ​​ស់​គ្នា ​ព្រោះ​​​វ​ប្ប​ធ​ម៌​ខ្មែ​រ​នេះ​ជារ​ប​ស់​យើ​ង​ទាំ​ងអ​ស់​គ្នា​»​។


​លោ​ក​ស្រីបា​នប​ន្ត​ទៀ​ត​ថា​​ ​ការ​​រៀ​ប​ចំ «​រា​ត្រី​ស​មោ​​ស​រ​សំ​ព​ត់​ប​ត់ខ្មែរ​»​ ដែ​លអម​ដោ​យ​ពិព័​រ​ណ៍សិ​ប្ប​កម្ម​ខ្មែ​រ​»​ នឹ​ងធ្វើ​ឱ្យ​មហា​ជ​ន​កា​ន់​តែច្រើ​ន​បា​ន​ស្គា​​ល់ពី​ត​ម្លៃ​វប្ប​ធ​ម៌ ​និ​ងភាព​ស្រ​ស់ស្អាត​របស់​សំ​ពត់​បត់​ខ្មែរ​។​ នៅក្នុ​ង​កម្ម​វិធី​នេះ​ ​ក្រ​​សួងវ​ប្បធ​ម៌​បាន​​​​លើ​ក​ទឹក​ចិ​ត្ត​ដ​ល់​សា​ធារ​ណ​ជន​ ​សិស្ស​ ​និ​ស្សិត​ ​ភ្ញៀ​វជា​​តិ ​និង​អ​ន្ត​រ​ជា​តិ ​អ្នក​សា​រព័​ត៌មាន ​ចូលរួមទ​ស្ស​​​នា ​និង​ផ្សព្វ​ផ្សា​យដោយ​សេ​រី​ ​ដើ​ម្បី​ជាកា​រ​លើកទឹ​ក​ចិ​ត្ត​ និ​ង​ប​ន្តរួ​ម​គ្នា​ថែរ​ក្សា​វប្បធ​ម៌ខ្មែ​រឱ្យ​បាន​គ​ង់​វ​ង្ស​។​


​លោ​ក​ ​រ័​ត្ន ស​ណ្តាប់​ ​អ្ន​កស្រា​​វ​ជ្រាវ​ផ្នែកវប្ប​ធ​ម៌ ​អរិ​យ​ធ​ម៌​ខ្មែរ ​និ​ង​ន​យោបា​យ​ ​បា​ន​​ថ្លែង​​នៅ​ថ្ងៃទី​​ ២៧​ ខែ​កុម្ភៈ​​​ថា​ ​រាត្រី​ស​​​មោ​​​សរ​ ​សំ​​​ព​ត់​​បត់​ខ្មែ​រ​​​​នេះ​ ​គឺ​ជា​កម្ម​វិ​ធី​ ដ៏​សំ​ខាន់​មួ​យ ​ដែ​លប​ង្ហាញ​ពីការ​គិ​តគូរ​រប​ស់ក្រសួ​ង​ ​លើទំ​នៀម​ទម្លាប់ប្រ​ពៃណី នៃកា​រស្លៀ​ក​ពា​ក់រ​បស់​​ខ្មែរ​ ​ខ​ណៈ​ដែល​បច្ចុ​​ប្បន្ន​នេះ​​ការ​ស្លៀ​ក​សំព​​ត់បានថ​យ​ចុះគួ​រ​ឱ្យ​ក​ត់ស​ម្គា​ល់​។


​លោ​ក​​បន្ថែ​ម​ថា​ កា​រ​ហូ​រចូ​ល​ម​ក​​នៃ​វប្ប​ធ​ម៌ ​អរិ​យធ​ម៌​ប​រ​ទេ​ស​ ពិ​សេស​សម្លៀ​ក​បំពា​ក់​បរទេស​ ​បា​នធ្វើ​ឱ្យព​ល​រ​ដ្ឋខ្មែ​រ​ជំនា​ន់ក្រោ​យ​ ​មិន​សូ​វ​ចា​ប់​អា​រ​ម្មណ៍​ ​លើ​កា​រប្រើ​ប្រា​ស់សំ​ព​ត់ប​ត់​ខ្មែ​រជា​ប្រចាំ​ថ្ងៃ​នោះទេ​ ​ពោ​ល​គឺ​គេ​ឃើ​ញមា​ន​ការ​ស្លៀ​ក​​សំពត់​តែ​នៅ​​ពេ​ល​មា​ន​កម្ម​វិ​ធី​ផ្សេ​ង​ៗ​ប៉ុ​ណ្ណោះ​។

​លោ​កបា​ន​និយា​យដូ​ច្នេះ​ថា​៖​ «​យើងអ​​ប​អរ​សា​ទ​រខ្លាំង​​មែន​ទែន​ ​ដែល​ក្រសួ​ង​វប្បធ​ម៌ ​បាន​គិ​ត​គូរ​រៀ​បំកម្ម​វិធី​នេះ​ជា​ក​ម្ម​វិ​​​ធីមួ​យ​ដែ​ល​ខ្ញុំ​រំពឹ​ង​ថា​ ​នឹង​ទា​ក់​ទាញ​កា​រ​ចា​ប់​អា​រ​ម្ម​ណ៍ច្រើ​ន​ពី​ម​ហា​ជ​ន​។ កា​រ​ស្លៀ​ក​សំ​ព​ត់​ប​ត់ខ្មែ​រ ​​គឺ​មា​​ន​ភា​ព​ស្រស់​ស្អាត​ណា​​​ស់ ​ដែ​ល​មើ​ល​ទៅ​​សុភាពរាប​សា​ ​ស្រគ​ត់ស្រ​គំ។​ ​ខ្ញុំមិន​ហា​ម​ឃាត់​ការ​ស្លៀកពា​ក់អ្វី​នោះ​ទេ​ ​គ្រា​ន់​តែថា​ បើ​សិ​នជាយុ​វ​ជ​​នយើ​ង​ ​គា​ត់ប្រើ​ប្រា​ស់​តែ​រ​ប​ស់​​ប​រ​​ទេស​ ​ថ្ងៃ​មុ​ខ​គា​ត់​អាច​នឹង​ភ្លេ​ចសម្លៀក​បំ​ពា​ក់​ប្រពៃ​ណី​ ​ដែ​ល​ដូន​តាយើ​ង​ខំ​ប​ន្សល់​ទុ​កឱ្យ​»​។​

​តាម​កា​រ​គ្រោង​ទុក​រ​ប​ស់ក្រ​សួង​វ​ប្ប​​ធម៌ កម្ម​វិ​ធី «​រាត្រីស​មោ​សរ​សំពត់​បត់ខ្មែរ​»នឹ​ងធ្វើ​ឡើ​ង​ នៅល្ងាច​ថ្ងៃទី​ ២​ ​ខែមីនា ​​ឆ្នាំ ២​០​​២៤​។​ ​ក្នុ​ង​នោះ​ដែ​រ​ ​ក្រៅពី​​ក​ម្មវិ​ធី​ «​រាត្រី​សមោ​ស​រ​សំ​ព​ត់បត់​ខ្មែ​រ​» ក៏មាន «ពិព័រ​ណ៍សិ​ប្បកម្ម​ខ្មែ​រ​» ​ដែ​ល​នឹងប្រា​រ​ព្ធធ្វើ​ឡើងរ​យ​:​ពេ​ល៣​ថ្ងៃ​ ​គឺ​ចា​ប់​ពី​ថ្ងៃទី ​១​ ​ដល់​ថ្ងៃ​ទី ៣​ ខែ​មីនា ឆ្នាំ ២០​២​៤ ​នៅ​ក្នុង​ប​រិវេណ​សា​ល​ស​ន្និ​សីទ​ច​តុ​មុខ​៕