ក្រុងតែលអាវីវ៖ ក្រឡេកមួយភ្លែត ហាងនៅកណ្ដាលក្រុងតែលអាវីវ អាចជាប៊ូទិកទំនើបមួយ តែដល់ពេលទ្វារបើកឡើងមក វាស្រាប់តែបង្ហាញវត្ដមានឧបករណ៍រំញ័រសិច និងលិង្គសិប្បនិម្មិតទៅវិញ។
ម្ចាស់ហាង «Kosher Sex» កញ្ញា ឆាណា បូទៀច កូនស្រីប្រមុខដឹកនាំសាសនាអាមេរិកដ៏ចម្រូងចម្រាស និងល្បីល្បាញម្នាក់ បានលើកបង្ហាញឧបករណ៍សិចជាច្រើនសណ្ឋានដែលតាំងនៅតាមជញ្ជាំងហាង។
បូទៀច និយាយថា សម្ភារទាំងអស់ក្នុងហាងសិចនេះសុទ្ធតែស្របតាមច្បាប់ជ្វីហ្វ ចាប់ពីផលិតផលដាក់លក់ និងការផ្ដល់ការណែនាំនានារហូតដល់ទស្សនៈទូទៅស្ដីពីបញ្ហាផ្លូវភេទ។
ស្ថិតនៅចុងម្ខាងនៃបន្ទប់ សហការី និងជាមិត្ដភក្ដិស្និទ្ធស្នាល អ្នកស្លៀកពាក់បែបអ្នកលេងខ្លួន ដែលអាចទាក់ទាញអតិថិជនចូលចិត្ដភាពទាន់សម័យ ដែលមិនសូវហ៊ានចូលហាងសិចឆៅៗ។
កញ្ញា បូទៀច ដែលមានសក់វែង និងពាក់អាវយឺតពណ៌ស ថ្ពាល់នាងចាប់ផ្ដើមឡើងពណ៌ក្រហមព្រឿងៗ ពេលនាងចាប់កាន់យកឧបករណ៍រំញ័រសិច «អេវ៉ា» សម្រាប់ប្រើប្រាស់ដោយមិនចាំបាច់មានជំនួយពីដៃបានបន្ដថា ឧបករណ៍សិចត្រូវបានអនុញ្ញាតដោយសាសនាជ្វីហ្វ។
ក្នុងចំណោមប្រេងរំអិល បម្រើកាមគុណ ទៀន និងហ្គេមស្រើបស្រាល ឧបករណ៍សិចសម្រាប់អ្នករៀបការ និងអ្នកមានដៃគូរួមគ្រែ អាចមិនចាប់អារម្មណ៍ចំពោះហាងមួយនេះ ។
បូទៀច បានប្រាប់ថា៖ «ខ្ញុំមិនហ៊ានកាន់ឧបករណ៍អ្វីដែលមើលទៅមិនសមទំនង ឬរាងដូចលិង្គនោះទេ»។
ស្ដ្រីអាយុ ២៨ ឆ្នាំ ដែលអត់ទាន់រៀបការផងនោះ បានប្រសូតមកក្នុងគ្រួសារដែលមិនញញើតក្នុងការជជែកពីបញ្ហាផ្លូវភេទ។ ឪពុករបស់កញ្ញា លោក Shmuley Boteach បានបោះពុម្ពសៀវភៅមួយក្បាលនិយាយពី «សិចស្របតាមច្បាប់ជ្វីហ្វ: ជារូបមន្ដសម្រាប់អ្នកមានចំណង់ផ្លូវភេទ និងបង្កើនភាពស្និទ្ធស្នាល» និងជាអ្នកនិពន្ធសៀវភៅ ២០ ក្បាលផ្សេងទៀត រួមទាំងសៀវភៅចុងក្រោយជាមួយ Pamela Anderson។
ឪពុកដែលមានកូន ៩ នាក់ ដែលគ្រងឈុតពណ៌ខៀវទោះស្ថិតក្នុងអាកាសធាតុក្ដៅ លោកបាននិយាយថា៖ «អ្នកកាន់សាសនាជ្វីសតែងតែជឿថា សិចគឺជាឱកាសបង្ហាញភាពផ្អែមល្ហែម និងសេចក្ដីសប្បាយ។ វាមិនត្រូវបានជឿថា សិចគ្រាន់តែជាការបន្ដពូជ និងការបង្កើតកូននោះទេ»។
កញ្ញានិយាយថា កូនស្រីរបស់លោកនឹងសម្លឹងទីផ្សារអាមេរិក និងអាចនៅទីក្រុងហ្ស៊េរុយសាឡិមថែមទៀត ជាទីក្រុងពិសិដ្ឋសម្រាប់ជនជាតិជ្វីហ្វ អ៊ិស្លាម និងគ្រិស្ដ។
កញ្ញាបានបន្ថែមថា៖ «ខ្ញុំចង់បើកហាងនៅទីនោះថ្ងៃណាមួយ។ តែខ្ញុំត្រូវសិក្សាឲ្យច្បាស់អំពីហ្ស៊េរុយសាឡិមជាមុនសិន»។
នៅក្នុងហាង កញ្ញា ឆាណា បូទៀច បាននិយាយបែងចែករវាងការវាយតម្លៃសម្បកក្រៅ និងការមាក់ងាយ ដូចជា បម្រាមដែលត្រូវបានដាក់ឡើងដោយបព្វជិតសាសនាខ្លះលើសិចប្រើមាត់៕ AFP/HR