ក្រុងញូវយ៉ក: ដោយ​ហៅថា​ «​អ្នកឯកទេស​លើ​ទ្វារមាស​» វេជ្ជបណ្ឌិត អាមី ម៉ារ៉ាស៊ី អង្គុយ​លើ​កៅអី​រំលេច​រូបភាព​ប្រដាប់ភេទ​គំរូ​ពុម្ព​ពរ្សឺឡែន​ពណ៌​ស​នៅ​ផ្ទៃ​ក្រោយ​។

សម្រាប់​អតិថិជន​ដែល​មក​កាន់​គ្លីនិក​តូច តែ​ល្បី​ឈ្មោះ Brooklyn Heights ខាង​ជំនាញ​ផ្ដល់​ការប្រឹក្សា​រូប​ម៉ូដែល​ប្រដាប់ភេទ​នារី​លើ​ជញ្ជាំង ហាក់បី​ម៉ូដ​សម្រាប់​ធ្វើការ​កុម្ម៉ង់​។


យោង​តាម​តួលេខ​ចុងក្រោយ​នៅ​លើ​អង្គការ​សង្គម​អាមេរិក​ដើម្បី​ការវះកាត់​កែ​សម្ផស្ស​បាន​ឲ្យ​ដឹងថា ចំនួន​ស្ដ្រី​អាមេរិក​វះកាត់​កែកុន​ប្រដាប់ភេទ ជាពិសេស​អ្នក​ខ្វះ​ខ្លែប​បបូរ​ប្រដាប់ភេទ​បាន​កើនឡើង ២១៧ ​ភាគរយ​លើ​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​។


ក្នុង​ឆ្នាំ​ ២០១២ ស្ដ្រី ៣ ៤០០ នាក់​បាន​សម្រេច​ធ្វើការ​វះកាត់​កែ​ប្រដាប់ភេទ​។ នៅ​ឆ្នាំ​​ ២០១៧ ទិន្នន័យ​ចុងក្រោយ​តួលេខ​បាន​បន្ដ​កើនឡើង​ដល់​ជាង ១០ ៧០០ ​នាក់​។


វេជ្ជបណ្ឌិត​ អាមី ម៉ារ៉ាស៊ី ឯកទេស​វេជ្ជសាស្ដ្រសរីរស្ដ្រី និង​ជា​គ្រូពេទ្យ​វះកាត់​មកពី​អ៊ីរ៉ង់​បាន​កើន​ប្រជាប្រិយភាព​ចំពោះ​ជំនាញ​ជួសជុល និង​កែកុន​ទ្វារមាស​អំឡុង​ពេល​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ហៃទី ឆ្នាំ​ ២០១០​។


ពេល​នេះ​វិល​មកកាន់​ក្រុង​ញូវយ៉ក លោក​បាន​ជួយ​អ្នកជំងឺ​រាប់រយ​នាក់​សម្រាប់​ស្ដ្រី​គ្រប់​វ័យ ដោយ​ខ្លះ​កែកុន​ទ្រង់ទ្រាយ ឬ​កាត់​ថែមថយ ខ្លះ​វះកាត់​បន្ដឹង ហើយ​ខ្លះ​ទៀត​កែកុន​ទំហំ​ដែល​ធំ​ជ្រុល និង​តុបតែង​ក្លែប​បបូរ​។


ប៉ុន្ដែ​ក្នុង​ឆ្នាំ​ ២០១៣ មាន​កត្ដា​ប្រែប្រួល​យ៉ាង​ខ្លាំង​ក្នុង​នីតិវិធី​វះកាត់​ទ្វារមាស ដោយ​វេជ្ជបណ្ឌិត ម៉ារ៉ាស៊ី បាន​និយាយ​ថា​ជា​អ្វី​ដែល​លោក​បាន​បែងចែក​ជា ៣ ​ប្រភេទ​។

លោក​និយាយ​ថា​៖ «​ដំបូង​រឿង​ផ្លូវភេទ​នារី​មិន​សូវ​រង​នូវ​ការរើសអើង​ដូច​មុន និង​មាន​ការជជែក​គ្នា​ច្រើន​។ ទី​ ២ វិធី​សម្អិតសម្អាង​ទ្វារមាស​។ ស្ដ្រី​ចន្លោះ​ពី ៨០ ទៅ ៨៥ ​ភាគរយ​ប្រើ​វិធី​សម្អាត​នានា​ដើម្បី​កម្ចាត់​រោម​។ ដូច្នេះ​ពួកគេ​អាច​មើល​ឃើញ​ក្លែប​ទ្វារមាស​ច្បាស់​។ ទី​ ៣ ស្ដ្រី​ឆ្លុះកញ្ចក់​មើល​រាងកាយ​អាក្រាត​ខ្លួនឯង រួច​ប្រៀបធៀប​ជាមួយ​តួកុន​សិច​»​។

វត្ថុ​ដែល​ដាក់​តាំង​នៅ​គ្លីនិក​របស់​លោក Brooklyn Heights ឯ​ទីក្រុង​ញូវយ៉ក​។

ពេល​នេះ​លោក​វេជ្ជបណ្ឌិត​បាន​ធ្វើការ​វះកាត់​ប្រមាណ​ ២០០ ​នាក់​ក្នុង​ ១ ​ឆ្នាំ​។ លោក​បាន​បន្ដ​ថា​៖ «​ការវះកាត់​កែកុន​ទ្វារមាស​នេះ​ពេញនិយម​នៅ​អាមេរិក​ខាងត្បូង​ក្នុង​តំបន់​សមុទ្រ​ការ៉ាអ៊ីប​នៅ​សាធារណរដ្ឋ​ដូមីនិក​ដែល​មាន​តម្លៃ ៧០០ ​ដុល្លារ​។ ពួកគេ​ត្រូវ​កាត់​សាច់​ខ្លាំងពេក​ជា​អ្វី​ដែល​ខ្ញុំ​បាន​ហៅថា កាត់​ឲ្យ​កំបុត​តែ​ម្ដង​»​។

អំឡុង​ពេល​វះកាត់​ក្លែប​ទ្វារមាស វេជ្ជបណ្ឌិត​ម៉ារ៉ាស៊ី​នឹង​គូស​ប៊ិកខៀវ​មុន​ពេល​វះកាត់​តាម​គំនូស​។ បន្ទាប់មក​លោក​ច្រឹប​ស្បែក និង​មុន​ពេល​ដេរ​ភ្ជិត​ដោយ​ចេស​លាយ​ជាមួយ​តម្លៃ​សេវា​ពី ៦៥០០ ទៅ ១ ម៉ឺន​ដុល្លារ​។

អ្នកជំងឺ​អាច​ទៅ​ផ្ទះ​វិញ​បាន​នៅ​ថ្ងៃ​ដដែល ហើយ​អំឡុង​រយៈពេល​ពី ៤ ទៅ ៦ ​សប្ដាហ៍​ពួកគេ​មិន​អាច​ស្លៀក​ខោរឹប​ប៉ះពាល់​របួស និង​ពិសេស​តម​សិច​តែម្ដង​។ ក្រោយពី ៣ ​ខែ​អាការ​ហើម​ប្រាកដ​ជា​ស្រក​ដូចដើម វា​ជា​វេលា​ត្រូវ​ថតរូបភាព​ដើម្បី​ធ្វើការ​ប្រៀបធៀប​មុន និង​ក្រោយ​កែកុន​។

តាមរយៈ​ចម្លាក់​ប្រដាប់ភេទ​នារី​លើ​ជញ្ជាំង​ជា​ស្នាដៃ​វិចិត្រករ​អាល្លឺម៉ង់ វេជ្ជបណ្ឌិត ម៉ារ៉ាស៊ី ចង់​បង្ហាញ​ថា​ទ្វារមាស​ទាំងអស់​សុទ្ធ​តែ​មាន​លក្ខណៈ​ខុស​ប្លែកៗ​គ្នា​។ វេជ្ជបណ្ឌិត​បាន​និយាយ​ថា​លោក​មាន​ការពេញចិត្ដ​នឹង​លទ្ធផល និង​រំភើប​ក្នុង​ការតាំង​រូបភាព​ដ៏វិសេស​នេះ​នៅ​លើ​ជញ្ជាំង​គ្លីនិក​។ វា​ជា​នីតិវិធី​ដ៏ស្មុគស្មាញ តែ​គួរ​ឲ្យ​មាន​មោទនភាព​៕ HR