
ការស្រាវជ្រាវផ្នែកជីវជាតិអាហារបានរកឃើញសមាសជាតិជាច្រើននៅក្នុងផ្លែឈើ បន្លែគ្រាប់ធុញ្ញជាតិរុក្ខជាតិ និងគ្រឿងទេសមួយចំនួនដែលអាចបង្កើនចំណង់ផ្លូវភេទសមត្ថភាពផ្លូវភេទ និងកាមតម្រេកបានយ៉ាងល្អប្រសើរ។
ចូរស្វែងយល់ពីសភាសធាតុទាំងនេះ និងអាហារអ្វីខ្លះដែលផ្ទុកនូវសារធាតុស្ទួយសុខភាពសិចខ្ពស់បំផុត។ ទឹកក្រឡុកមិនត្រឹមតែជាមធ្យោបាយល្អ ដើម្បីបង្កើនសុខភាព ពង្រឹងសាច់ដុំនិងកាត់បន្ថយគីឡូប៉ុណ្ណោះទេ ប៉ុន្ដែវាស្ទួយសុខភាពជាទូទៅផងដែរ។
ប្រសើរជាងឱសថ
ការរកឃើញនេះត្រូវបានធ្វើឡើងស្របពេលយ៉ាងល្អ។ សារធាតុជំនួយនិងការប្រើប្រាស់ឱសថដើម្បីព្យាបាលជំងឺអសមត្ថភាពផ្លុវភេទ កំពុងតែពេញនិយមហើយការព្យាបាលលើស្ដ្រីជិតអស់រដូវដែលធ្លាក់ចំណង់ផ្លូវភេទ។
ជាអកុលសមនុស្សតិចតួចណាស់ ដែលដឹងថាឱសថទាំងនោះជាអាវុធមុខពីរ ដែលប៉ះពាល់ដល់ការចងចាំសោតនិងចក្ខុវិញ្ញាណផងដែរ។ អ៊ិចឹងសាកគ្រវែងចោលឱសថទាំងនេះ រួចចាប់យករបបអាហារស្ទួយសុខភាពនិងបង្កើនបទពិសោធសិចតាមបែបធម្មជាតិម្ដងមើល។

ការពង្រឹងសមត្ថភាពផ្លូវភេទស្ដ្រី
ផ្លែប៊ឺ: បង្កើនចំណង់ផ្លូវភេទឱ្យស្ដ្រី ពង្រឹងសមត្ថភាពរាងកាយនិងផ្លូវចិត្ដក៏ដូចជាថាមពល ដោយសារតែវាផ្ទុកអាស៊ីដហ្វូលីក។

ចេក: ជំនួយដល់កាមតម្រេកស្ដ្រីដូចបុរសដែរ តែតាមមធ្យោបាយខុសគ្នា។ ចេកសម្បូរអង់ហ្ស៊ីម ប្រូមលែន ដែលបង្កើនថាមពល និងចំណង់ឱ្យស្ដ្រី។

ការ៉ុត: បង្កើនភាពត្រេកត្រអាលឱ្យស្ដ្រី ដោយសារតែសម្បូរវីតាមីន អេ ដែលពង្រឹងអារម្មណ៍ព្រឺព្រួចក្នុងរាងកាយស្ដ្រី។

បន្លែសេឡេរី: បង្កើនចំណង់ឱ្យស្ដ្រីដោយសារតែផ្ទុកអ័រម៉ូន អាល់ដូស្ទើរ៉ុន ខ្ពស់។

បន្លែបៃតងចាស់: ស្ទួយដល់ចំណង់ផ្លូវភេទស្ដ្រី ដោយសារសម្បូរប្រភពស័ង្កសី។

ម្នាស់: ជួយរាងកាយផលិតសារធាតុ វេត្រូហ្សែន ដែលជាសមាសធាតុគន្លឹះសម្រាប់ផ្ដល់សេចក្ដីសុខផ្នែកផ្លូវភេទឱ្យស្ដ្រីខ្ពស់។
សម្រាប់តែភាគីនារី
· ការ៉ុត ២ ផ្លែ យកទាំងសម្បក
· បន្លែ សាឡេរី ១ ដើម
· ផ្លែម្នាស់មួយពែង អត់យកសម្បក
· ចេកកន្លះផ្លែ
· ដាក់ល្បាយបញ្ចូលគ្នាក្នុងម៉ាស៊ីនទឹកក្រឡុក រួចក្រឡុកឱ្យសព្វ
សារធាតុជំនួយបន្ថែមសម្រាប់នារី
សូកូឡាខ្មៅ: ជួយលម្ហូឈាម និងបង្កើនញ្ញាណភ្ញោចអារម្មណ៍ ដោយការពង្រីកសរសៃឈាម។ វាជាប្រភពដ៏សំខាន់នៃសមាសធាតុphenylethylamineដែលជះឥទ្ធិពលលើខួរក្បាលក្នុងនាមជាឱសថបំបាត់ការឈឺចាប់ និងប្រឆាំងជំងឺធ្លាក់ទឹកចិត្ដដែលជំរុញឱ្យកើនចំណង់ និងកាមតម្រេក។

ស៊ុត: ដូចបានចែកសម្រាប់ភាគីបុរសវាសម្បូរវីតាមីនបេដែលកាត់បន្ថយស្ដ្រេសនិងបង្កើនចំណង់ផ្លូវភេទ ក៏ដូចជាភាពត្រេកត្រអាលសម្រាប់នារីផងដែរ។

ផ្លែល្វា: ត្រូវបានរកឃើញថា ជាផ្លែឈើមានប្រយោជន៍ក្នុងការបង្កើនសមត្ថភាពផ្លូវភេទឱ្យនារី។

យិនស៊ិន: ត្រូវបានរកឃើញជាឱសថបុរាណចិនជាច្រើនសតវត្សរ៍ ក្នុងការបង្កើនចំណង់ផ្លូវភេទឱ្យស្ដ្រី។

រុក្ខជាតិហ្វេណែល និងទឹកដោះគោឆៅ : ល្បាយនេះជាចំណាប់អារម្មណ៍យ៉ាងពិសេសសម្រាប់ស្ដ្រី។ ហ្វេណែល ជាប្រភពធនធានអ័រម៉ូន អេស្ដ្រូហ្សេនធម្មជាតិមួយ ហើយទឹកដោះគោឆៅ ផ្ទុកនូវអ័រម៉ូន តេស្ដូស្ទើរ៉ុន ធម្មជាតិផងដែរ។ ការបញ្ចូលអ័រម៉ូនទាំងពីររួមគ្នា បានបង្ហាញនូវក្នុងលទ្ធផលនៃការស្រាវជ្រាវថា វាមានអានុភាពបង្កើនចំណង់ និងសេចក្ដីសុខឱ្យភាគីនារីយ៉ាងសម្បើម។

អាហារ ដែលប៉ះពាល់ដល់ចំណង់ផ្លូវភេទបុរស និងនារី
ស្កrកែច្នៃ: វាមិនត្រឹមតែប៉ះពាល់សុខភាពនោះទេ តែក៏រំខាន់ដល់អ័រម៉ូន តេស្ដូស្ទើរ៉ុន ចំពោះបុរស ដែលជាលទ្ធផល វាបានបន្ទាបសមត្ថភាពកាមតម្រេកបុរសផងដែរ។

ខ្លាញ់សត្វ: ក៏ប៉ះពាល់សុខភាព ដែលត្រូវបានហាមឃាត់ដោយរដ្ឋបាលចំណីអាហារអាមេរិក។ ផលប៉ះពាល់មួយគឺកាត់បន្ថយលម្ហូឈាមរត់ ដែលរំខានដល់សមត្ថភាពផ្លូវភេទចំពោះស្ដ្រី និងបុរស។ ខ្លាញ់នៅតែសម្បូរនៅក្នុងចំណីអាហារសម្រន់ទាន់ចិត្ដ។
អាហារកំប៉ុង: ផ្ទុកសារធាតុគីមី BPA ដែលការប្រើប្រាស់បរិមាណបង្កឱ្យកើតជំងឺអសមត្ថភាពផ្លូវភេទថែមទៀតផង។ ចូរស្វែងរកអាហារកំប៉ុង ដែលគ្មានសារធាតុ BPA។
សណ្ដែកសៀង: បន្ទាបចំណង់ចំពោះបុរសដោយវាបានរំខានដល់អ័រម៉ូន តេស្ដូស្ទើរ៉ុន។
អំបិល: ការប្រើប្រាស់ក្នុងបរិវេណច្រើន បង្កជាវិបត្ដិអសមត្ថភាពផ្លូវភេទ ដែលថែមទាំងការព្យាបាលដោយឱសថក៏មិនអាចកែខៃបានឡើយ។
គ្រឿងស្រវឹង: កាត់បន្ថយភាពអាម៉ាសនិងកម្រិតស្ដ្រេសតែការប្រើប្រាស់គ្រឿងស្រវឹងច្រើន បែរជាកាត់បន្ថយសមត្ថភាពផ្លូវភេទនិងកាមតម្រេកទៅវិញ៕