ក្រុងញូវយ៉ក: ឆ្ងល់​ណាស់​ថា ហេតុអ្វី​របប​អាហារ​ជះឥទ្ធិពល​លើ​បុគ្គល​ខ្លះ តែ​អ្នកខ្លះ​អត់​? ការពិត​គឺថា របប​អាហារ​ខុស​គ្នា​ប៉ះពាល់​លើ​បុគ្គល​ខុសៗ​គ្នា មិន​ថា​វា​ជា​កម្រិត​ជាតិ​ស្ករ និង​ខ្លាញ់​ក្នុង​ឈាម​នោះ​ទេ​។

ការសិក្សា​ស្ដីពី​ជីវជាតិ​អាហារ​ក្រោម​ទឹកប្រាក់​ជាង ២៦ លាន​ដុល្លារ​ទាក់ទង​នឹង​កិច្ចសហការ​រវាង King''s College London និង Massachusetts General Hospital ព្រមទាំង Stanford University​។


ការសិក្សា​ដឹកនាំ​ដោយ ធីម ស្ពេកទ័រ ជា​សាស្ដ្រាចារ្យ​រោគរាតត្បាត​លើ​ហ្ស៊ែន​នៅ King''s ហើយ​ក៏​ជា​អ្នកជំនាញ​របប​អាហារ មីក្រូបៃអូទិក​។


បដិវត្ដន៍​លើ​ទម្រង់​របប​អាហារ


ការអង្កេត​ដ៏សាមញ្ញ​ដែល​អ្នកខ្លះ​អាច​ទទួលទាន​នំ​ដូណាត់​អស់រលីង​តាម​ចិត្ដ​ចង់​ដោយ​ឥត​ឡើង​ទម្ងន់​អី​បន្ដិច តែ​អ្នកដទៃ​ហ៊ាន​សម្លឹង​មើល​ត្រឹម​នំ​ប៊ីស្គីត​នៅតែ​ឡើង​គីឡូ​ទៀត​។


ការសិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​លើ​អ្នកចូលរួម ១១០០ ​នាក់​ដែល​ជា​បងប្អូន​ភ្លោះ​នឹង​គ្នា​ដែល​មាន​ភិនភាគ​ដូចគ្នា ភាព​ខុសគ្នា​របស់​ពួកគេ​អាច​កើតឡើង​ដោយសារ​កត្ដា​អ្វី​ម្យ៉ាង​។


យ៉ាងណា​មិញ​មួយ​អាច​កើតឡើង​ក្នុង​ចំណោម ១០ បរិមាណ​ជាតិ​ស្ករ ឬ​ខ្លាញ់​ក្នុង​ឈាម​របស់​ពួកគេ បន្ទាប់មក​របប​អាហារ​លើ​កត្ដា​ផ្សេងៗ​ដោយ​ធ្វើឲ្យ​ពួកគេ​បង្កើន​ហានិភ័យ​នៃ​ការឡើង​ទម្ងន់ ឬ​ជំងឺ​បេះដូង​។

នំ​សូកូឡា​ជា​ស​ត្រូវ​អ្នក​ធាត់​ឬ​?

បងប្អូន​ភ្លោះ​មួយគូ​អាច​បង្ហាញ​ពី​ភាពមិន​ប្រែប្រួល​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម បើ​ពួកគេ​ធ្វើ​លំហាត់ប្រាណ​ក្រោយពី​ញ៉ាំ​អាហារ​សម្បូរ​កាបូន​អ៊ីដ្រាត ខណៈ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូនភ្លោះ​ផ្សេង​ទៀត​បាន​កើនឡើង​ក្រោយ​ញ៉ាំ​អាហារ បើ​ពួកគេ​មិន​បាន​គេង​ស្កប់​។

ចំនួន​បាក់តេរី​ដ៏ច្រើន​ក្នុង​ពោះវៀន​របស់​ពួកគេ​ក៏បាន​ប៉ះពាល់​ដល់​ប្រតិកម្ម​ចំពោះ​អាហារ​ផងដែរ​។ យើង​ដឹង​ថា បាក់តេរី​ពោះវៀន​ខ្សោយ​បង្កើន​ឱកាស​កើន​ទម្ងន់ និង​ជំងឺ​បេះដូង​។

ការសិក្សា​ក៏បាន​បង្ហាញ​ថា ជីវជាតិ​អាហារ​ផ្ទុក​កាឡូរី ស្ករ និង​ខ្លាញ់​ពិតជា​គ្មាន​ប្រយោជន៍​ដែល​ដំបូន្មាន​បែប​បុរាណ​លើ​វេលា​ទទួលទាន​អាហារ​ព្រឹក​អាចជា​គំនិត​ដ៏ខុសឆ្គង​។

របប​អាហារ​ត្រូវ​សម្រប​ទៅ​តាម​បុគ្គល​នីមួយៗ

យើង​គួរតែ​មាន​របប​អាហារ​ផ្ទាល់ខ្លួន ដោយ​យើង​ធ្លាប់​ដឹង​ហើយ​ថា រាងកាយ​របស់​យើង​នីមួយៗ​មាន​ប្រតិកម្ម​ខុសៗ​ចំពោះ​អាហារ​។ យើង​អាច​កែសម្រួល ដើម្បី​បញ្ចៀស​បញ្ហា​ខ្លះ ជា​គុណ​សម្បត្ដិ​សម្រាប់​អ្នកដទៃ​។

តាម​ទ្រឹស្ដី វិធី​ដ៏សាមញ្ញ​មួយ​បំផុត​ដើម្បី​តាមដាន​ពី​ការ​ប្រតិកម្ម​រាងកាយ​ចំពោះ​អាហារ​គឺ​ធ្វើ​ឡើង​ជាមួយ​ឧបករណ៍​វាស់​ស្ទង់​កម្រិត​ជាតិ​ស្ករ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​និយម​ប្រើ​។

សាស្ដ្រាចារ្យ ស្ពេកទ័រ បាន​បន្ដ​ថា​៖ «​ប៉ុន្ដែ​លោកអ្នក​ត្រូវការ​វេជ្ជបណ្ឌិត​ជំនាញ​ម្នាក់​ដើម្បី​វាយតម្លៃ​ពី​លទ្ធផល​ក្នុងការ​វាស់វែង​នេះដែរ​»​។

វិធានការ​គន្លឹះ​មួយ​ទៀត​ថា តើ​ម្ហូប​មួយ​មុខ​ប៉ះពាល់​ដល់​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កម្រិតណា​?

ល្បឿន​ការរំលាយ​ខុសៗ​គ្នា

ជាទូទៅ​កម្រិត​ជាតិ​ស្ករ​បាន​កើនឡើង​បន្ដិច​ម្ដងៗ​ប្រមាណ​ពី ៦ ទៅ ៨ ម៉ោង​ក្រោយ​ទទួលទាន​អាហារ (​យឺត​ជាង​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ត្រូវការ​ពេល​ ២ ឬ​ ៣ ​ម៉ោង​) រួច​ធ្លាក់ចុះ​។

បើ​ជាតិ​ខ្លាញ់​ត្រូវការ​ពេល​ជម្រុះ​យូរពេក វា​អាច​បង្ក​ជា​បញ្ហា​នានា​ដូចជា​ការរលាក និង​កើន​ទម្ងន់​។ វា​ក៏​អាច​រំខាន​ដល់​ដំណើរការ​នៃ​ការសម្អាត​ក្នុង​ពោះវៀន​ផងដែរ​។

គន្លាត​ដ៏យូរ​រវាង​ម៉ោង​អាហារ​ពីមួយ​ពេល​ទៅមួយ​ពេល​ពិតជា​ល្អ​ចំពោះ​បាក់តេរី​ពោះវៀន​។ អាហារ​សម្បូរ​ខ្លាញ់​ទទួលទាន​ពេល​យប់​ជ្រៅ បើ​ការសម្អាត​ជាតិ​ខ្លាញ់​ធ្វើ​ឡើង​យឺតយ៉ាវ​អាច​ជះឥទ្ធិពល​អាក្រក់​ផង​ដែរ​។

សាស្ដ្រាចារ្យ​បាន​បន្ថែម​ថា​៖ «​ភាពខុស​គ្នា​រវាង​ការសម្អាត​ជាតិ​ខ្លាញ់​យឺត និង​លឿន​អាចជា​មូលហេតុ​ដែល​បញ្ជាក់ថា អ្នក​ខ្លះ​ធ្វើ​ល្អ​ជាង​លើ​របប​អាហារ​ខ្លាញ់​ទាប ហើយ​អ្នក​ខ្លះទៀត​ធ្វើ​បាន​ល្អ​ជាង​លើ​សារធាតុ​កាបូន​អ៊ីដ្រាត​ទាប​។ ដោយសារ​យើង​នៅ​មាន​សុខភាព​ល្អ​នៅ​ឡើយ ហើយ​ទម្ងន់​ខ្លួន​យើង​អាច​រក្សា​ឲ្យ​នៅ​ដដែល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ ដែល​នៅ​មាន​កត្ដា​ជាច្រើន​ត្រូវ​សិក្សា​ពី​របបអាហារ​តម្រូវ​តាម​បុគ្គល​នេះ​»៕ HR