ទីក្រុងហាណូយៈ ការនាំចេញ​អង្ករ​របស់​វៀតណាម​ក្នុង​រយៈពេល​ ៤ ​ខែ​ដើម​ឆ្នាំ​ ២០២១ មាន​ចំនួន​ ១,៩ ​លាន​តោន​មានតម្លៃ​សរុប​ ១,០១ ​ពាន់​លាន​ដុល្លារ ដែល​ធ្លាក់ចុះ​បរិមាណ​ ១០,៨ ​ភាគរយ ប៉ុន្តែ​ទឹកប្រាក់​បាន​កើនឡើង​ ១,២ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្នុង​ខែមេសា វៀតណាម​នាំចេញ​អង្ករ​របស់​វៀតណាម​មាន​ចំនួន​ ៧០ ​ម៉ឺន​តោន ដែល​មាន​តម្លៃ​ ៣៦២ ​លាន​ដុល្លារ​។


អាជ្ញាធរ​អភិវឌ្ឍន៍​ការកែច្នៃ​កសិកម្ម និង ទីផ្សារ​នៃ​ក្រសួង​កសិកម្ម និង អភិវឌ្ឍន៍​ជនបទ​បាន​រាយការណ៍​ថា ប្រទេស​ហ្វីលីពីន​ជា​ទីផ្សារ​ទិញ​អង្ករ​វៀផតណាម​ច្រើន​បំផុត​ក្នុង​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ ដែល​មាន​រហូតដល់​ ៣៦,៣ ​នៃ​ចំណែក​ទីផ្សា​សរុប​។


ទីផ្សារ​ដែលមាន​កំណើន​នាំចេញ​ខ្ពស់​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​គឺ​ទីផ្សារ​របស់​ប្រទេស​កូតឌីវ័រ ដែល​មាន​ ២,៧ ​ភាគរយ និង ទីផ្សារ​ប្រទេស​អូស្ត្រាលី ដែល​មាន​កំណើន​ ៦៦ ​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​នោះ​៕ VNS-ANN/RR