ទីក្រុងម៉ូស្គូៈ ក្រុមហ៊ុនប្រេងយក្ស Rosneft របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធបានប្រកាសចាប់ផ្តើមប្រតិបត្តិការសម្រាប់គម្រោងប្រេង Vostok ដ៏សម្បើមនៅតំបន់អាកទិចជាផ្នែកនៃផែនការថាមពលយុទ្ធសាស្ត្ររបស់ប្រទេសដែលរងការរិះគន់ដោយក្រុមអ្នកបរិស្ថាន។
លោក Igor Sechin នាយកប្រតិបត្តិនៃ Rosneft បានប្រាប់លោកប្រធានាធិបតី Vladimir Putin នៅឯកិច្ចប្រជុំក្នុងទីក្រុងម៉ូស្គូថា៖ «ខ្ញុំមានសេចក្តីរីករាយ សូមជម្រាបជូនលោកប្រធានាធិបតីអំពីការចាប់ផ្តើមអនុវត្តជាក់ស្តែងនៃគម្រោង»។
លោកបានអរគុណចំពោះលោកប្រធានាធិបតីដែលគាត់មានទំនាក់ទំនងជិតស្និទ្ធសម្រាប់ការអនុម័តនៃច្បាប់សម្របសម្រួលឱ្យមានការវិនិយោគក្នុងតំបន់អាកទិចនេះ។
លោក Sechin បាននិយាយថា៖ «ការព្យាករ និងការងាររុករកពេលនៅកំពុងតែដំណើរការ ស្របតាមពេលវេលារបស់យើង» ដោយបន្ថែមថា ការងាររៀបចំបំពង់ប្រេងប្រវែង ៧៧០ គីឡូម៉ែត្រ និងកំពង់ផែត្រូវបានបញ្ចប់ហើយ។
ផែនការយុទ្ធសាស្ត្រសម្រាប់ធនធានរ៉ែរហូតដល់ឆ្នាំ ២០៣៥ និងបំពេញតម្រូវការពិភពលោកដែលកើនឡើង។
លោកបញ្ជាក់ថា៖ «ធនធានរ៉ែនឹងនៅតែមានគុណសម្បត្តិប្រកួតប្រជែងនៃសេដ្ឋកិច្ចរុស្ស៊ីនឹងបង្ហាញទីតាំង និងតួនាទីនៃប្រទេសក្នុងពិភពលោក»។
កាលពីឆ្នាំមុនក្រុមអ្នកបរិស្ថានបានទទូចឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មជាច្រើនកន្លែងនៅតំបន់អាកទិច។
គម្រោង Vostok ជាគ្រឹះនៃមហិច្ឆតានៅតំបន់អាកទិចរបស់រុស្ស៊ីដោយប្រមូលផ្តុំនូវសកម្មភាពរបស់ក្រុមហ៊ុន Rosneft ជាច្រើនក្នុងតំបន់ភាគខាងជើងប្រទេសរុស្ស៊ីជិតផ្លូវសមុទ្រភាគខាងជើងដែលក្រុមហ៊ុនមានបំណងដើម្បីធ្វើអាជីវកម្មចែកចាយដល់តំបន់អឺរ៉ុប និងអាស៊ី។
កាលពីខែកុម្ភៈលោក Sechin បានសន្យាចំពោះលោក ពូទីន ថា គម្រោងនោះនឹងបង្កើតនូវខេត្តឥន្ធនៈ និងឧស្ម័ននៅជ្រោយ Taymyr តំបន់ស៊ីបឺរី តំបន់ភាគខាងជើងបំផុតនៃទ្វីបអាស៊ី។
គម្រោងទាំងមូលនឹងបង្ហាញនូវទុនវិនិយោគសរុប ១១១ ពាន់លានដុល្លារ រួមទាំងអាកាសយានដ្ឋាន ២ និង តំបន់ឧស្សាហកម្ម ១៥ កន្លែង។
គម្រោងដ៏សម្បើមនេះក៏បានព្យាករបង្កើតការងារ ១៣០ ០០០ កន្លែង និងអនុញ្ញាតឱ្យមានការព្យាករប្រេងបម្រុងទុកប្រហែល ៥ ពាន់លានតោននៃប្រេងឥន្ធនៈ៕ RR