វិស័យ​អាកាសចរណ៍​ឥណ្ឌូនេស៊ី​ រំពឹង​ងើប​ឡើង​វិញ​ពេញលេញ​ដល់​ឆ្នាំ ២០២៦

Content image - Phnom Penh Post
ការ​ហោះហើរ​ក្នុង​ស្រុក និង​អន្តរជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​រំពឹង​ងើប​ឡើង​វិញ​ពេញលេញ​នៅ​ឆ្នាំ ២០២៦។ រូបថត The Jakarta Post-ANN

ទីក្រុង​ហ្សាការតា៖ ទំហំ​ការ​ហោះហើរ​ក្នុង​ស្រុក និង​អន្តរជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​រំពឹង​ងើប​ឡើង​វិញ​ពេញលេញ​នៅ​ឆ្នាំ ២០២៦ ដោយសារ​ការ​បន្ត​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ ១៩ ឲ្យ​បាន​ភាគ​ច្រើន តាម​គម្រោង​ផែនការ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី។

ការ​ហោះហើរ​ក្នុង​ស្រុក​រំពឹង​ថា នឹង​ងើប​ឡើង​វិញ​ដល់​កម្រិត​មុន​ការ​រីក​រាលដាល​កូវីដ ១៩ នៅ​ឆ្នាំ ២០២៤ ចំណែក​ទំហំ​ការ​ហោះហើរ​អន្តរជាតិ​នឹង​ត្រូវ​ការ​ពេល​ដល់​ឆ្នាំ ២០២៦។ នេះ​បើ​យោង​តាម​ការ​សិក្សា​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Padjadjaran (UNPAD) រួម​សហការ​ដោយ​សមាគម​អាកាសចរណ៍​ជាតិ​ឥណ្ឌូនេស៊ី (INACA)។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ UNPAD បាន​ពន្យល់​ថា ទិន្នន័យ​បាន​បង្ហាញ​ថា ប្រទេស​ឥណ្ឌូនេស៊ី បាន​បញ្ចប់​កម្មវិធី​ចាក់​វ៉ាក់សាំង​ដំណាក់កាល​ទី២ ដោយ​ជោគជ័យ​ដល់​ប្រជាពលរដ្ឋ ៣៨,៨៧ លាន​នាក់ ត្រឹម​ខែ​មីនា ឆ្នាំ ២០២២ ហើយ​ថា ភាគ​ច្រើន​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អឺរ៉ុប និង​អាមេរិក​មាន​សុទិដ្ឋនិយម​ចំពោះ​កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រឹម​ឆ្នាំ​នោះ ដូច​ដែល​បានគ្រោង​ទុក៕ The Jakarta Post-ANN/RR

ព័ត៌មានថ្មីៗ