ដំណើរ​ឆ្ពោះ​ទៅ​រក​និរន្តរភាព​ហិរញ្ញវត្ថុ​នៅក្នុង​ឆ្នាំ​ ២០២១

Content image - Phnom Penh Post

ធនាគារពិភពលោក​បាន​បញ្ចេញ​ព័ត៌មាន​ដ៏​គួរឱ្យ​រីករាយ នៅពេល​ដែល​ឆ្នាំ​ ២០២០ ជិត​ឈានដល់​ទីបញ្ចប់ ដែល​បានធ្វើឱ្យ​វា​ក្លាយជា​ដំណោះស្រាយ​ដ៏ល្អ​សម្រាប់​ក្រុមហ៊ុន និង​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​នៅ​កម្ពុជា​។

កំណើន​គឺមាន​សារៈសំខាន់ ដូច្នេះ​ទំនុកចិត្ត​ចំពោះ​ទីផ្សារ​ក្នុងការ​ធ្វើឱ្យ​សេដ្ឋកិច្ច​ងើប​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​កូវីដ​១៩ ដែល​បានធ្វើឱ្យ​អាជីវកម្ម​មួយចំនួន​ជួប​ភាពស្មុគស្មាញ​ចាប់​តាំងពីដើម​ឆ្នាំនេះ​។

របាយការណ៍​ធនាគារ​ពិភពលោក​ដែលមាន​ឈ្មោះថា «Restrained Recovery» ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ បាន​ព្យាករ​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​ប្រហែល​ ៤% នៅក្នុង​ឆ្នាំ​ ២០២១ ដែល​កាលពីមុន​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​រួម​ដក ២% ​ដែល​របាយណ៍​ថ្មី​នេះ​បាន​ផ្តល់​ទំនុកចិត្ត​ ១ ​ផ្នែក​ក្នុងចំណោម​សហគមន៍​ធុរកិច្ច​។

សញ្ញា​ងើបឡើង​វិញ​ជា​បណ្តើរៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បង្ហាញ​ថា កម្ពុជា​អាច​ស៊ូទ្រាំ​នឹង​វិបត្តិ​សេដ្ឋកិច្ច ដូច​ដែល​ធ្លាប់មាន​ក្នុង​វិបត្តិ​ធំៗ​ចំនួន​ ២ ​នាពេល​កន្លងមក គឺ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ាន​ឆ្នាំ​ ២០០៧ និង​វិបត្តិ​ហិរញ្ញវត្ថុ​សកល ២០០៧-២០០៨ ។

ខណៈ​ប្រទេស​ជាច្រើន​នៅតែ​ជាប់គាំង​ក្នុង​វិបត្តិ​សេដ្ឋកិច្ច វិធានការ​ពង្រីក​យ៉ាង​រហ័ស​របស់​រដ្ឋាភិបាល និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​រហ័ស​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​បាន​ជួយ​ទប់ស្កាត់​ការធ្លាក់ចុះ​ដ៏ធំ​គិត​ចាប់តាំងពី​មាន​ជំងឺ​រាត្បាត​នេះ​។

ចំណុច​ដែល​ត្រូវ​កត់សម្គាល់​គឺ “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ក្នុងអំឡុង​ពេល​កូវីដ​១៩” ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​គ្រួសារ​ខ្វះខាត​។

ការងើប​ឡើងវិញ​នៃ​វិស័យ​ផលិតកម្ម (​កង់ គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​នានា​) កំណើន​នៃ​ការនាំចេញ​អង្ករ ទំនិញ និង​សេវាកម្ម​ផ្សេងទៀត​មាន​សម្ទុះ​ខ្លាំងក្លា​ដែល​ធ្វើឲ្យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ទេសចរណ៍​ក្នុងស្រុក​មាន​សុទិដ្ឋិនិយម​ឡើងវិញ​។

ទិន្នន័យ​ផ្សេងទៀត​ដូចជា អតិផរណា​ទាប​ក្រោម​ ៣ ភាគរយ ប្រាក់រៀល​មាន​ស្ថិរភាព ៤ ១០០ ​រៀល ក្នុង​ ១ ​ដុល្លារ​អាមេរិក គឺជា​សូចនាករ​វិជ្ជមាន ទោះបី​កំណើន GDP ពេលនេះ​មិនសូវ​ល្អ​ក៏ដោយ​។

លើសពីនេះ​ទៀត ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​គឺ​ខ្ពស់ ដែល​អាច​ធានា​ដល់​ការ​នាំចូល​ទំនិញ​និង​សេវាកម្ម​សម្រាប់​រយៈពេល​ ១០ ​ខែ​ទៀត​។ ប៉ុន្តែ​ការបិទផ្លូវ​សេដ្ឋកិច្ច​មួយចំនួន​អាចធ្វើឱ្យ​សញ្ញា​វិជ្ជមាន​ធ្លាក់ចុះ​។

ការរឹតត្បិត​លើ​អ្នកដំណើរ​ជនបរទេស ការបិទ​ជើងហោះហើរ អត្រា​អត់​ការងារ​ធ្វើ ការ​រស់​ឡើងវិញ​នៃ​វិស័យ​កសិកម្ម ដែល​រង​ផលប៉ះពាល់​បន្ទាប់ពី​គ្រោះទឹកជំនន់ ការធ្លាក់ចុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ផលប៉ះពាល់​នៃ​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​សុទ្ធតែ​ជា​ផ្នែក​ដែលមាន​ការព្រួយបារម្ភ សម្រាប់​កំណើន​នាពេល​អនាគត​។

ប៉ុន្តែ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរ​ល្អ​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​ដោយ​ផ្តល់​ការគាំទ្រ​សារពើពន្ធ​។

ការរៀបចំ​ឥណទាន​ឡើងវិញ ពន្យារ​លើ​ការទូទាត់​ភាព​ឆាប់រហ័ស​ក្នុង​ការទទួល​យក​សេវាកម្ម​ធនាគារ​ឌីជីថល និង​ការទូទាត់​តាម​ទូរស័ព្ទ និង​ការដាក់ចេញ​កញ្ចប់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ដើម្បី​ជួយ​ដល់​អ្នក​ខ្ចីប្រាក់​ដែល​ខ្វះខាត​សាច់ប្រាក់​ត្រូវ​បាន​ធ្វើឡើង​ទាន់ពេលវេលា​។

ជាមួយ​នឹង​កំណើន​ប្រាក់កម្ចី​មាន​ភាពល្អប្រសើរ សន្ទនីយភាព​គ្រប់គ្រាន់ និង​អត្រា​មិន​អាច​សង​ប្រាក់កម្ចី​មាន​តិចតួច​បំផុត​ធ្វើ​ឱ្យ​វិស័យ​ធនាគារ​នៅតែ​រឹងមាំ​។
ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សំខាន់ៗ​ចំនួន​ ២ គឺ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នឹង​ជួយ​បំពេញ​បន្ថែម​ដល់​កំណើន​នាពេល​អនាគត ហើយ​ពេលវេលា​នៃ​ការមក​ដល់​នៃ​វ៉ាក់សាំង​កូវីដ​ ១៩ ក៏​នឹង​កំណត់​ទិសដៅ​នៃ​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក​ផងដែរ​។ សម្រាប់​វិស័យ​សាជីវកម្ម​ឆ្នាំ​ ២០២០ គឺជា​ឆ្នាំ​ដ៏លំបាក​ហើយ​ភាពមិន​ប្រាកដប្រជា​នៅតែ​បន្ត​កើត​មាន​នៅ​ឆ្នាំ​ ២០២១ ផងដែរ​។

នៅក្នុង​ការបោះពុម្ពផ្សាយ​ចុងឆ្នាំ​ក្នុង​អត្ថបទ​ពិសេស​ស្តីអំពី​ «​និរន្តរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១» ​យើង​នាំមក​ជូន​មិត្ត​អ្នកអាន​របស់​យើង​នូវ​ប្រធានបទ​ និង​ទស្សនៈ​ជាច្រើន​របស់​អ្នក​នៅក្នុង​ក្រុម​ឧស្សាហកម្ម​មួយ​នេះ​ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ឆ្នាំ​ថ្មី​៕

សួស្តី​ឆ្នាំ​ថ្មី​សាវជីកម្ម​កម្ពុជា​ទាំងអស់!

ព័ត៌មានថ្មីៗ