ទីផ្សារហិរញ្ញវត្ថុដែលមានការអភិវឌ្ឍខ្លាំងនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើង។ នៅពេលនរណាម្នាក់ចង់មើលសុខភាពហិរញ្ញវត្ថុរបស់ប្រទេសមួយ គេនឹងពិនិត្យមើលការវិវត្តនៃទីផ្សារមូលបត្រ។
ឯកឧត្តម ស៊ូ សុជាតិ/ អគ្គនាយក SCEE
|
---|
IPO របស់យើងគឺសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំសង្ឃឹមថានៅពេលធនាគារ អេស៊ីលីដាចូលរួមក្នុងទីផ្សារមូលធននោះទីផ្សារមូលធននឹងកាន់តែសកម្មដូចជាទីផ្សារហិរញ្ញវត្ថុដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា
|
វាជាការបោះជំហានទៅមុខមួយដ៏ធំចាប់ពីឆ្នាំ ២០១៨ មកដោយសារតែនៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះវាមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយយើងបានផ្តួចផ្តើមគម្រោង និងយុទ្ធនាការជាច្រើនដើម្បីបង្កើតការយល់ដឹង។
ឯកឧត្តម ហុង សុហួរ / អគ្គនាយក CSX
|
ទស្សនវិជ្ជាសាជីវកម្មរបស់យើងគឺ «The Chief Way» កសាងការជឿទុកចិត្តគ្នា និងភាពជាដៃគូជាមួយអតិថិជនរបស់យើងដែលជាគន្លឹះដើម្បីវិបុលភាពរួមគ្នា។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារឈីហ្វ
|
ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវហើយ។បច្ចុប្បន្នសូម្បីតែការចុះបញ្ជីមូលបត្របំណុលសាជីវកម្មក៏កំពុងកើតឡើងដែរ។
លោក Phan Ying Tong នាយកប្រតិបត្តិប្រចាំ ឥណ្ឌូចិននៃធនាគារ Campu Bank
|