CamEd ​បន្ត​ផ្តល់​ជូន​មាគ៌ា​ជោគជ័យ​ក្នុង​វិស័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ

Content image - Phnom Penh Post
អតីតនិស្សិតខេមអេដ លោក Meang Khoek Chhou។

នៅ​ក្នុង​បរិយាកាស​សេដ្ឋកិច្ច​ដែល​មិន​ប្រាកដប្រជា​នាពេល​បច្ចុប្បន្ន​, អ្នក​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ ដែល​មាន​សមត្ថភាព​រឹងមាំ មាន​ឱកាស​ជោគជ័យ​បំផុត​ក្នុង​ទីផ្សារ​ការងារ ​និង​អាជីវកម្ម​។​

ក្នុង​រយៈពេល​ជាង ​២០ ​ឆ្នាំ​កន្លង​មក​នេះ វិទ្យាស្ថាន CamEd Business School បាន​ផ្តល់​ការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​តាមរយៈ​ការ​បំប៉ន​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ ​ដើម្បី​បម្រើ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​។​

ភាព​ជោគជ័យ​របស់​វិទ្យាស្ថាន​ខេមអេដ ត្រូវ​បាន​កសាង​ឡើង​ដោយ​ផ្អែក​លើ​គុណភាព​នៃ​កម្មវិធី​សិក្សា​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ដែល​មាន​កម្មវិធី​សិក្សា ​និង​បុគ្គលិក​សិក្សា​មាន​គុណភាព​ខ្ពស់​។ ហើយ​ចំណុច​ទាំង​នេះ គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​គោល​នយោបាយ​ជ្រើសរើស​របស់​វិទ្យាស្ថាន ខេមអេដ ដែល​ក្រៅ​ពី​ការ​បំពេញ​តាម​លក្ខណៈ វិនិច្ឆ័យ​ជា​មូលដ្ឋាន​ដែល​មាន​គុណវុឌ្ឍិ​ការ​សិក្សា​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សាស្ត្រាចារ្យ ដែល​ត្រូវ​បាន​ជ្រើសរើស និង​ត្រូវ​បាន​វាយតម្លៃ​ទៅ​លើ​គុណសម្បត្តិ ​និង​បទពិសោធន៍​ការងារ​កន្លង​មក​របស់​ពួក​គេ​ទាំង​នៅ​វិស័យ​សាធារណៈ​ និង​ឯកជន​។​

ទស្សនៈវិជ្ជា​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​វិទ្យាស្ថាន​ខេមអេដ ជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​និស្សិត​ដែល​មាន​បំណង​ចង់​សិក្សា​ថ្នាក់​គណនេយ្យករ​ជំនាញ (ACCA) ​សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ (CAT) ​ឬ​សញ្ញាបត្រ​ជំនាញ​ពន្ធដារ​កម្ពុជា ​និង​ជំនាញ​វិជ្ជាជីវៈ​ច្បាប់​អាជីវកម្ម​កម្ពុជា ដែល​ត្រូវ​បាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​និយោជក​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ​។​

ក្របខណ្ឌ​វគ្គ​សិក្សា​ថ្នាក់​គណនេយ្យករ​ជំនាញ​នៅ​វិទ្យាស្ថាន​ខេមអេដ ​គឺ​រៀបចំ​ឱ្យ​និស្សិត​មាន​ចំណេះដឹង​ទូលំទូលាយ ​ជំនាញ​វិជ្ជាជីវៈ ​និង​ការ​បណ្តុះបណ្តាល​ជាក់​ស្តែង​នៅ​ក្នុង​វិស័យ​គណនេយ្យ​ សវនកម្ម​ច្បាប់​អាជីវកម្ម​ហិរញ្ញវត្ថុ​ការ​គ្រប់គ្រង​ ការ​អនុវត្ត​ពន្ធដារ ​និង​មាន​ច្រើន​ទៀត​។​

ដើម្បី​បញ្ចប់​ការ​សិក្សា​ថ្នាក់​គណនេយ្យករ​ជំនាញ ប្រកប​ដោយ​គុណភាព​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​សកល និស្សិត​ត្រូវ​ចុះ​ឈ្មោះ​ចូល​រៀន និង​បញ្ចប់​ការ​សិក្សា ​១៣ ​វគ្គ​សិក្សា​។ ​វគ្គ​សិក្សា​នីមួយៗ មាន​រយៈពេល ៦ ​ខែ​ម្តង​ហើយ​ការ​សិក្សា​មាន​រយៈពេល ​៣ ​ម៉ោង ​ក្នុង​មួយ​សប្តាហ៍ ​ដើម្បី​ត្រៀម​ប្រឡង​បញ្ចប់​នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា​។ ដើម្បី​បញ្ចប់​វគ្គ​សិក្សា​ទាំង​នេះ ជា​មធ្យម​ត្រូវ​ចំណាយ​ពេល​ពី ​៤ ​ឆ្នាំ​កន្លះ​ទៅ ៥ ឆ្នាំ​ហើយ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ត្រូវ​ដាក់​បញ្ចូល​ជាមួយ​សមាជិកភាព​នៅ​ក្នុង ACCA។​

វគ្គ​គណនេយ្យករ​ជំនាញ ​ACCA មិនមែន​ជា​សញ្ញាបត្រ​ទេ ​ប៉ុន្តែ​វា​ជា​គណនេយ្យករ​ជំនាញ​ប្រកប​ដោយ​គុណភាព​ដែល​អនុញ្ញាត​ឱ្យ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​អាច​បំពេញ​ការងារ​នៅ​គ្រប់​វិស័យ​ និង​នៅ​ក្នុង​ឧស្សាហកម្ម​ណា​មួយ​នៅ​លើ​ពិភព​លោក​។ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​វគ្គ​គណនេយ្យករ​ជំនាញ​ជំនាន់​មុនៗ​បាន​បន្ត​ក្លាយ​ជា​នាយក​​ប្រតិបត្តិ​ជាន់​ខ្ពស់ ​និង​ជា​ស្ថាបនិក​នាយក​ប្រតិបត្តិ​នៅ​សាជីវកម្ម​ឈាន​មុខ​គេ​នៅ​ជុំវិញ​ពិភព​លោក​។​

ក្រៅ​ពី​វគ្គ​គណនេយ្យករ​ជំនាញ ​(ACCA) វិទ្យាស្ថាន​ខេមអេដ​ក៏​ផ្តល់​ឱកាស​ដល់​និស្សិត​ក្នុង​ការ​បន្ត​អាជីព​វិជ្ជាជីវៈ​ផ្នែក​គណនេយ្យ​ធនាគារ​​ និង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ (CAT)​។

សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ គឺ​ជា​វគ្គ​សិក្សា​ដែល​មាន​រយៈពេល​ជា​មធ្យម ២ ឆ្នាំ គ្រប​ដណ្ដប់​លើ ​៩ ​វគ្គ ​សិក្សា​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​គណនេយ្យ​សវនកម្ម ​និង​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន​គណនេយ្យ​ និង​សេវាកម្ម​ពហុជាតិ​សាសន៍​ធំៗ ចំនួន ​៤ “Big Four” ដែល​រួម​មាន​ក្រុមហ៊ុន PricewaterhouseCoopers (PwC), KPMG, Ernst & Young (EY) និង Deloitte​។​

លោក​ Meang Khoek Chhou ​ជំនួយការ​ផ្នែក​សវនកម្ម​នៅ​ក្រុមហ៊ុន ​KPMG ថ្លែង​ថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ដំណើរការ​សិក្សា​របស់​ខ្ញុំ​ក្នុង​នាម​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ខេមអេដ ខ្ញុំ​ដឹង​តិចតួច​ណាស់​អំពី​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​។ តាមរយៈ​ការ​សិក្សា​ដែល​មាន​រចនាសម្ព័ន្ធ​បច្ចេកទេស និង​មេរៀន​ដែល​មាន​ការ​អនុវត្ត​ផ្ទាល់ ដែល​បង្រៀន​ដោយ​សាស្ត្រាចារ្យ​ដែល​មាន​បទពិសោធន៍​ខ្ពស់​ខ្ញុំ​អាច​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយ​ជា​សវនករ​ជំនាញ​នៅ​ក្នុង​ក្រុមហ៊ុន​អន្តរជាតិ​។ ​ការ​អប់រំ​ដ៏​មាន​តម្លៃ និង​ការ​បណ្តុះបណ្តាល​ដែល​ខ្ញុំ​បាន​ទទួល​នៅ​វិទ្យាស្ថាន​ខេមអេដ គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​អាជីព​របស់​ខ្ញុំ​»​។​

ដើម្បី​បំពេញ​បន្ថែម​នូវ​កម្មវិធី​គណនេយ្យ​ជំនាញ​វិទ្យាស្ថាន​ខេមអេដ​បាន​នឹង​កំពុង​ផ្តល់​ជូន​នូវ​វគ្គ​សិក្សា​សញ្ញាបត្រ​ជំនាញ​ពន្ធដារ​កម្ពុជា និង​មុខវិជ្ជា​ច្បាប់​ស្តីពី​អាជីវកម្ម​កម្ពុជា​។ ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​រយៈពេល​ខ្លី​ទាំង ​២ ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ដោយ ACCA ដែល​សមស្រប​សម្រាប់​អ្នក​ជំនាញ​គណនេយ្យ​ និង​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​ធុរកិច្ច​ក្នុង​ស្រុក​។​

វគ្គ​សិក្សា​ច្បាប់​ស្តីពី​ពន្ធដារ​កម្ពុជា​នៅ​វិទ្យាស្ថាន​ខេមអេដ ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​អ្នក​ជំនាញ​គណនេយ្យ និង​ក្រុមហ៊ុន​សេវាកម្ម​គណនេយ្យ​ និង​ពន្ធដារ​ឈាន​មុខ ​KPMG និង​មាន​ការ​ប្រឡង​បញ្ចប់​បន្ទាប់​ពី​បាន​សិក្សា និង​ទទួល​បាន​បណ្តុះបណ្តាល​រយៈពេល ៤ ខែ​។​

វគ្គ​សិក្សា​នេះ​ផ្តោត​សំខាន់​លើ​ពន្ធដារ​កម្ពុជា ​និង​គ្រប​ដណ្តប់​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា​ច្បាប់​ពន្ធដារ ​ពន្ធ​លើ​ប្រាក់​ចំណូល ​ពន្ធ​កាត់​ទុក​ ពន្ធអាករ​លើ​តម្លៃ​បន្ថែម ពន្ធ​ប្រាក់​ចំណេញ​ ពន្ធ​នាំ​ចេញ-ពន្ធ​នាំចូល និង​ការ​គេច​ពន្ធ​ជាដើម​។​

វគ្គ​សិក្សា​ទាំង​នេះ​មាន​សារៈសំខាន់​សម្រាប់​មន្ត្រី​ពន្ធដារ​សវនករ ​អ្នក​ពិគ្រោះ​យោបល់ ទីភ្នាក់ងារ ​និង​គណនេយ្យករ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួក​គេ ដើម្បី​យក​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​ជំនាញ​របស់​ខ្លួន​។

ម្យ៉ាង​វិញ​ទៀត​វគ្គ​សញ្ញាបត្រ​ច្បាប់​ជីវកម្ម​កម្ពុជា​នៅ​វិទ្យាស្ថាន ខេមអេដ ​គឺ​ជា​កម្មវិធី​វគ្គ​សិក្សា​ផ្អែក​លើ​ការ​ប្រឡង​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ឯករាជ្យ ពី​អ្នក​ជំនាញ​ច្បាប់​ក្នុង​ស្រុក ​និង​អន្តរជាតិ​។ វគ្គ​សិក្សា​នេះ​មាន​មុខ​វិជ្ជា​សំខាន់ៗ​ដូចជា ច្បាប់​កិច្ចសន្យា ច្បាប់​ការងារ ការ​បង្កើត​ក្រុមហ៊ុន និង​អភិបាល​កិច្ច​សាជីវកម្ម​។ វគ្គ​សិក្សា​នេះ មាន​រយៈពេល ៥ ខែ និង​មាន​ការ​ប្រឡង​បញ្ចប់​បន្ទាប់​ពី​សិក្សា ​និង​ការ​ទទួល​បាន​បណ្តុះ​បណ្តាល​រួច​មក​៕

ព័ត៌មានថ្មីៗ