ក្រុងម៉ូស្គូ៖ ​ក្រុង​ម៉ូស្គូ ​កំពុង​ត្រៀម​ធ្វើ​​ការ​ក្នុង​ផ្នែក​របស់​ខ្លួន​ ដើម្បី​ជួសជុល​ការ​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​​ ថ្វី​បើ​ខ្លួន​មិន​ជឿ​ថា ​ការ​បណ្តេញ​លោក ​ចន ​បូលតុន ​ចេញ​ពី​សេតវិមាន​ភ្លាមៗ​នោះ​ ទំនង​ជា​មិន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ចំពោះ​គោល​នយោបាយ​ការ​បរទេស​របស់​អាមេរិក​ទេ​។


អ្នក​នាំពាក្យ​ប្រធានាធិបតី ​លោក ​Dmitry Peskov​ បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ ដោយ​លោក ​បូលតុន ​លាលែង​ពី​តំណែង​នោះ​ក្រុម​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភព​លោក​ កំពុង​ព្យាយាម​ទាយ​ថា ​តើ​ការ​ចាកចេញ​ពី​តំណែង​នេះ​ផ្តល់​ឱកាស​ឲ្យ​ដោះស្រាយ​បញ្ហា​ខ្លះ​នៃ​បញ្ហា​ជាប់​គាំង​ផ្នែក​ការ​ទូត​ដែល​អាមេ​រិក​បាន​ជាប់​នោះ។ ប៉ុន្តែ​ប្រទេស ​រុស្ស៊ី ​មិន​រំពឹង​ទុក​ខ្ពស់​ពេក​ទេ។

យើង​មិន​គិត​ថា​ វត្ត​មាន ​ឬ​ការ​ដក​តំណែង​របស់​មន្ត្រី​ណា​ម្នាក់​ ទោះ​បី​មាន​ឥទ្ធិពល​បែប​ណា​ក៏​ដោយ ក៏​មាន​​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​កែ​តម្រូវ​គោលនយោបាយ​ការបរទេស​អាមេរិក។​



លោក​​ Peskov ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រទេស ​រុស្ស៊ី ​បាន​ប្តេជ្ញា​ស្វែងរក​មធ្យោបាយ​មួយ​ចេញ​ពី​ស្ថានភាព​បន្ទាន់​នេះ​ ដែល​​ទំនាក់​ទំនង​ទ្វេ​ភាគី​របស់​យើង​កំពុង​ស្ថិត​នៅ​នោះ​។ ប៉ុន្តែ​រុស្ស៊ី​តែងតែ​ជំរុញ​ឲ្យ​ភាគី​ទាំង ​២ មាន​ឆន្ទៈ​​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​ដែល​នឹង​ធ្វើ​ឲ្យ​ក្រុង​ម៉ូស្គូ​សង្ឃឹម​ថា​ អាមេរិក​នឹង​បង្ហាញ​ឆន្ទៈ​នយោបាយ​នា​ពេល​ឆាប់ៗ​នេះ​។


លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​អ្នក​ផ្លាស់ប្តូរ​ប្រទេស ​អ៊ីរ៉ង់ ​និង​ជា​អ្នក​ផ្គើន​នឹង​ប្រទេស ​កូរ៉េ​ខាង​ជើង​ ប៉ុន្តែ​ទស្សនៈ​របស់​លោក​ទៅ​លើ​រុស្ស៊ី ​មិន​ហួស​ពី​ផ្នត់​គំនិត​សង្គ្រាម​ត្រជាក់​នោះ​ទេ​។ នៅ​ក្នុង​ឆ្នាំ ​២០១៧​ លោក​បាន​ចុះ​ផ្សាយ​ករណី​របស់​លោក​នៅ​ក្នុង​កាសែត​ Washington Post ដោយ​បាន​ហៅ​ការ​សង្ស័យ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថា​ «សកម្មភាព​សង្គ្រាម​ពិត​ប្រាកដ»។

អតី​តក្រុមមន្ត្រី​ជាន់ខ្ព​ស់​អាមេ​រិក​ ដែល​បា​នចាក​ចេញ​ពី​​​​​​សេ​តវិមា​ន​​​​​​​នៅ​ក្នុង​រដ្ឋ​ការ​របស់លោក​​​ប្រធានាធិបតី​​ដូណាល​់ ត្រាំ​​​។​ រូប AFP

លោក ​បូលតុល​ ក៏​នៅ​ពី​ក្រោយ​សំណើ​ទាក់ទង​នយោបាយ​ភូមិសាស្ត្រ​ជា​ច្រើន​ដ៏​ចម្រូង​ចម្រាស​ចាប់​ពី​ការ​ព្យា​យាម​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ក្រោយ​សម័យ​សូវៀត​ ចាកចេញ​ពី​រុស្ស៊ី ​រហូត​ដល់​ការ​ស្នើ​ឲ្យ​ឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេរិក ​គួរ​តែ​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ក្រុង​ម៉ូស្គូ​នៅ​សមុទ្រ​អាក់ទិក​​។

ដោយ​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​ទំហំ​នៃ​បញ្ហា​ទាំង​អស់​នោះ ​លោក Peskov ​បាន​បញ្ជាក់​ជា​ថ្មី​ថា ​ប្រទេស ​រុស្ស៊ី ​នៅ​តែ​ជា​ប្រទេស​មហា​អំណាច​នៅ​សមុទ្រ​អាក់ទិក​ និង​ជា​កន្លែង​ដែល​លោក ​ចន បូលតុន​ គ្រោង​ធ្វើ​ការងារ​​នៅ​ទីនោះ​។

លោក ​ត្រាំ ​បាន​ប្រកាស​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក ​បូលតុន ​កាល​ពី​ថ្ងៃ​អង្គារ៕ RT/PSA