ក្រុង​ទ្រីប៉ូលីៈ​ ការ​ប្រយុទ្ធ​គ្នា​បាន​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ជុំវិញ​ក្រុង​ទ្រីប៉ូលី ​និង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​​នៅ​ក្បែរ ​ព្រលាន​យន្តហោះ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ​ខណៈ​បុរស​ខ្លាំង​លីប៊ី​ លោក​ Khalifa Haftar​ បាន​ទាត់​ចោល​ការ​អំពាវនាវ​របស់​អន្តរជាតិ​ឲ្យ​បញ្ឈប់​ការ​​រុល​ចូល​ទៅ​មុខ​​របស់​កង​​កម្លាំង​ទៅ​កាន់​ក្រុង​ទ្រីប៉ូលី​​។​


ប្រជាជន​លីប៊ី​រាប់​ពាន់​នាក់​ ត្រូវ​បាន​រាយការណ៍​ដោយ​អង្គការ​សហ​ប្រជាជាតិ​ថា បាន​កំពុង​រត់​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ទៅ​នឹង​ការ​វាយ​ប្រហារ​គួរ​ឲ្យ​​ភ័យ​ខ្លាច​​របស់​លោក​ Haftar​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​។​

ប្រធានាធិបតី​បារាំង ​លោក ​អេម៉ានុយអែល ​ម៉ាក្រុង ​បាន​ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​​ជាមួយ​លោក​ Fayez al-Sarraj ​ប្រមុខ​រដ្ឋាភិបាល​សម្រប​សម្រួល​ជាតិ​មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រីប៉ូលី​។​


ក្រុមស​កម្មប្រយុទ្ធក្នុង​តំបន់​ដែល​ប្រឆាំង​នឹ​ងលោក Khalifa Haftar ឈ​រនៅក្បែរ​រថយន្ត​​។ រូប​ AFP


រដ្ឋាភិបាល​ GNA​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ​បាន​ថ្លែង​ថា ​លោក ​ម៉ាក្រុង​ បាន​ថ្លែង ​«​ប្រឆាំង​ទាំង​ស្រុង​ចំពោះ​ការ​វាយ​ប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ក្រុង​ទ្រីប៉ូលី​ និង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ក្រុម​ជន​ស៊ីវិល​»​។​


ប្រធានាធិបតី​បារាំង ​បាន​បញ្ជាក់​អះអាង​ថា​ ការ​អំពាវនាវ​ត្រូវ​បាន​ធ្វើ​ឡើង ​ដោយ​មិន​មាន​ការ​បង្ហាញ​អំពី​ការ​ពិភាក្សា​លម្អិត​ឡើយ​​។​

ប្រមុខ​គោល​នយោបាយ​ការ​បរទេស​សហភាព​​អឺរ៉ុប​ បាន​បន្ថែម​ថា​ ការ​អំពាវនាវ​របស់​លោក​ស្រី​​បាន​ធ្វើ​ទៅ​កាន់​អ្នក​ជំរុញ​ឲ្យ​លោក​ Haftar ​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​លោក ​ក្រោយ​ពី​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​និង​អាមេរិក​នោះ​។​

លោកស្រី​ Federica Mogherini ​បាន​ថ្លែង​ក្រោយ​ពី​កិច្ច​ពិភាក្សា​ជា​មួយ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អ៊ឺរ៉ុប​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ក្រុម​មេ​ដឹកនាំ​លីប៊ី​ ​ជា​ពិសេស ​​លោក​ Haftar ​បញ្ឈប់​រាល់​សកម្មភាព​យោធា​ទាំង​អស់ ​ហើយ​វិល​​ទៅ​រក​តុ​ចរចា​វិញ​»​។​

ប្រ​ជា​ជនលីប៊ី​​ដើរឆ្ល​​ង​កាត់​​ផ្លូវក្នុង​ផ្សា​រមួយ​នៅក្បែរ​ទី​លាន​Martyr នៅ​ក្រុង​​​​ទ្រី​​ប៉ូលីកាលពីថ្ងៃទី​ ៦ មេសា។ AFP

កង​ទ័ព​ជាតិ​លីប៊ី​របស់​លោក​ Haftar​ បាន​អះអាង​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​កាល​ពី​ថ្ងៃ​ចន្ទ ប្រឆាំង​ព្រលាន​យន្តហោះ ​Mitiga ​នៅ​ទីក្រុង​ទ្រីប៉ូលី​​ភាគ​ខាង​កើត​។​

អ្នក​នាំពាក្យ​កង​កម្លាំង​ LNA ​លោក​ Ahmad al-Mesmari​ បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​នោះ​ បាន​យក​ព្រលាន​យន្តហោះ​យោធា​ MiG-23 ​និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ជា​គោលដៅ​។​

ប្រភព​សន្តិសុខ​មួយ​នៅ​ឯ​ព្រលាន​យន្តហោះ ​បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​​នោះ​បាន​បាញ់​ចំ​ផ្លូវ​ព្រលាន​យន្តហោះ​មួយ​កន្លែង ​ដោយ​មិន​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ឬ​ក៏​​រង​របួស​នោះ​ទេ​ ប៉ុន្តែ​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ស្តី​​បន្ទោស៕ AFP/SK