ក្រុង​ញូវយ៉ក៖​ ការ​ស្ទង់មតិ​ថ្មី ​បាន​រក​ឃើញ​ថា ​ដោយ​នៅ​ពេល​មិន​ដល់ ​១ ​ឆ្នាំ​​ផង ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ​ភាគ​ច្រើន​នៃ​អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​និយាយ​ថា ​ពួក​គេ​គិត​ថា ​វា​ទំនង​ជា​ថា ​លោក​ប្រធានាធិបតី ត្រាំ ​នឹង​ធានា​ជាប់​អាណត្តិ​ទី ២ ​នៅ​ក្នុង​សេតវិមាន​ ដោយ​ជិត ​១ ​ភាគ ​៣ នៃ​អ្នក​បោះ​ឆ្នោត​និយាយ​ថា ​លោក​ប្រធានាធិបតី​ នឹង​ស្ថិត​នៅ​លើ​លំដាប់​នៃ​ការ​សម្រេច​ចិត្ត​ខ្ពស់​ នៅ​ពេល​បោះ​ឆ្នោត​របស់​ពួក​គេ​ខែ​វិច្ឆិកា ​ឆ្នាំ​ក្រោយ​នេះ​។ ​


យោង​តាម​ការ​ស្ទង់មតិ​របស់​​ POLITICO/Morning Consult ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា​ ៥៦ ​ភាគរយ នៃ​អ្នក​បោះ​ឆ្នោត​រំពឹង​ថា ​លោក​ប្រធានាធិបតី​ នឹង​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ ​នៅ​ក្នុង​នោះ​មាន ​៨៥ ​ភាគរយ ​នៃ​អ្នក​គាំទ្រ​បក្ស​សាធារណរដ្ឋ​ និង ​៥១ ​ភាគ​អ្នក​ឯករាជ្យ​។ តាមរយៈ​ការ​ប្រៀប​ធៀប​លើស​ពី ​១ ភាគ ​៣ នៃ​អ្នក​គាំទ្រ​បក្ស​លទ្ធិប្រជាធិបតេយ្យ (៣៥ ​ភាគរយ​) ​និយាយ​ដូច​គ្នា​។ ​​

ការ​ស្ទង់មតិ​នោះ​ បាន​រក​ឃើញ​ថា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​បោះ​ឆ្នោត​ចំពោះ​ការ​បោះ​ឆ្នោត​នេះ ​នៅ​តែ​ខ្ពស់​​ថ្វី​បើ​នៅ​ពេល ​១ ​ឆ្នាំ​ទៀត​ក្តី​។


៨ ​នាក់ ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត ​១០​ នាក់ ​និយាយ​ថា ​ពួក​គេ​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​ ​២០២០​ ដោយ ​៦៩ ​ភាគរយ ​និយាយ​ថា​ ពួក​គេ ​ពិត​ជា​ត្រូវ​ជំរុញ​ទឹក​ចិត្ត​​យ៉ាង​ខ្លាំង។ ភាគ​ច្រើន​នៃ​ក្រុម​អ្នក​បោះ​ឆ្នោត​ទូទាំង​មជ្ឈដ្ឋាន​នយោបាយ​និយាយ​ថា ពួក​គេ​ត្រូវ​ជំរុញ​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នេះ​។​


លោក​​​​ដូណ​ាល់ ត្រាំ ស្តា​ប់​ ខណៈ​​​បេក្ខជ​ន​​​បក្ស​សាធារណ​រដ្ឋ​​សម្រា​ប់​អភិបាល​រដ្ឋ​លូ​ហ្ស៊ី​អែណា​ ថ្លែងសុន្ទរកថា។ AFP


ការ​សាទរ​នោះ​ត្រូវ​បាន​ជំរុញ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ​និង​គណបក្ស​សាធារណ​រដ្ឋ​ប្រហែល ​៣ ​ភាគ ​៤ ​នៃ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​គណបក្ស​នីមួយៗ​ពិពណ៌​នា​ខ្លួន​ពួក​គេ​ថា​មាន​កម្លាំង​ចិត្ត​យ៉ាង​ពិសេស។​

ចំណែក​ការ​សាទរ​នោះ​នឹង​ក្លាយ​ជា​ការ​ក្តី​សង្ឃឹម​ចំ​ពោះ​ការ​បោះ​ឆ្នោត ​៩២ ​ភាគរយ ​នៃ​អ្នក​ឆ្លើយ​តប​និយាយ​​ថា ពួក​គេ​ទំនង​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​​​នៅ​ឆ្នាំ ​២០២០ ​ក្នុង​នោះ​មាន ​៩៦ ​ភាគរយ នៃ​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណ​រដ្ឋ​ និង ​៨៦ ​ភាគរយ ​ជា​អ្នក​ឯករាជ្យ​។

លោក​ Tyler Sinclair ​អនុ​ប្រធាន​នៃ​សារព័ត៌មាន​ Morning Consult បាន​ថ្លែង​ថា​៖ ​«ការ​រំពឹង​នឹង​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក​ប្រធានាធិបតី​ ដូ ណាល់​ ត្រាំ ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​កាន់​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត​នៅ​ទូទាំង​មជ្ឈដ្ឋាន​នយោបាយ»​។ ​«​ទិន្នន័យ​របស់​យើង ​បង្ហាញ​ថា​គណបក្ស​សាធារណរដ្ឋ ​និង​គណបក្ស​ប្រជាធិបតេយ្យ ​ចង់​និយាយ​ថា​ ពួក​គេ​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ និង​ទំនង​ជា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​»។

ជា​ការ​ពិត​ណាស់​ប្រហែល ​៤ ​នាក់ ​នៅ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត ​១០ ​នាក់ ​ពួក​គេ​នឹង​គិត​ច្រើន​អំពី​លោក​ ដូណាល់ ​ត្រាំ ​នៅ​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ ​ក្នុង​នោះ​មាន​ចំនួន​ ៦៨ ​ភាគរយ ​នៃ​អ្នក​គាំទ្រ​បក្ស​សាធារណ​រដ្ឋ។ ​

ក្រុមអ្នកគាំទ្រ​​​របស​់​លោក​ ដូណាល់ ត្រាំ ​ចូល​រួមកា​រ​ជួបជុំនៅរដ្ឋ​លូ​ហ្ស៊ី​អែណា​។ រូប​AFP

ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណ​រដ្ឋ​ បាន​ជំរុញ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​យ៉ាង​ប្រកប​ដោយ​សក្តានុពល​ខុស​ប្លែក​គ្នា ​ដោយ​អ្នក​បោះ​ឆ្នោត​ ទំនង​​ជា​និយាយ​ថា ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ចំពោះ​ការ​បោះឆ្នោត (​២១ ​ភាគរយ) ​និង​មាន​ការ​ព្រួយ​បារម្ភ ​(១៨ ​ភាគរយ​)​។

គណបក្ស​ប្រជាធិបតេយ្យ ​ទំនង​ជា​និយាយ​ថា​ ពួក​គេ​សង្ឃឹម ​(២៦ ​ភាគរយ​) និង​ព្រួយ​បារម្ភ ​(២៤ ​ភាគរយ​) ​​ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ ខណៈ​បក្ស​សាធារណ​រដ្ឋ​ទំនង​ជា​និយាយ​ថា​ ពួក​គេ​សង្ឃឹម ​(១៩ ​ភាគរយ​) ​និង​មាន​ទំនុក​ចិត្ត ​(១៧ ​ភាគរយ) ចំពោះ​ការ​បោះ​ឆ្នោត​នេះ​៕ Yahoo News/PSA ​​​