ក្រុង​ប៉េកាំង៖​ ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​​ពុធ​បាន​ចោទ​សួរ​អំពី​ ​«​គោល​បំណង» ​របស់​ប្រទេស ​កាណាដា ​នៅ​ពី​ក្រោយ​ការ​បញ្ជូន​​នាវា​ចម្បាំង​មួយ​គ្រឿង​ឆ្លង​កាត់​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​​ នៅ​ចំពេល​ទំនាក់ទំនង​រវាង​ក្រុង​ប៉េកាំង​ និង​​ក្រុង​អូតាវ៉ា ​ជាប់​គាំង​នោះ។​


អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​ថ្លែង​ថា​ នាវា​ចម្បាំង​កាណាដា​មួយ​គ្រឿង​ បាន​ឆ្លង​កាត់​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង ​«​សេរីភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍​» ​មួយ​ ជា​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ចុង​ក្រោយ​បំផុត​របស់​នាវា​លោក​ខាង​លិច​​មួយ គ្រឿង​ដែល​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹង​សម្បា​យ៉ាង​ខ្លាំង​។​

ចិន​បាន​ត្រួត​ពិនិត្យ​មើល​ការ​ឆ្លង​កាត់​តាម​ច្រក​ផ្លូវ​ដាច់​ដោយ​ឡែក​តូច​ចង្អៀត​មួយ​​រវាង​កោះ​តៃវ៉ាន់​ និង​ចិន​ដី​គោក​ថា ជា​ការ​បំពាន​អធិបតេយ្យ​ភាព​របស់​ខ្លួន​ ចំណែក​ឯ​អាមេរិក ​និង​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ មើល​​ឃើញ​ច្រក​ផ្លូវ​នោះ​ថា ​ជា​ដែន​ទឹក​អន្តរជាតិ​។​


អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោកស្រី​ Hua ​Chunying ​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​មួយ​ថា​៖ «​​ភាគី​ចិន មិន​រឹត​ត្បិត​ចំពោះ​ការ​ធ្វើ​ដំណើរ​​ធម្មតា​របស់​នាវា​ចម្បាំង​បរទេស​​ឆ្លង​កាត់​​ច្រក​ផ្លូវ​កោះ​តៃវ៉ាន់​នោះ​ទេ​»​។​


«​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា តើ​​មាន​បំណង​ពិសេស​អ្វី​​ខ្លះ​​ដែល​ភាគី​កាណាដា​មាន​​នៅ​ក្នុង​ការ​ប្រកាស​ជា​ចំហ​អំពី​ការ​ធ្វើ​ដំណើរ​នៃ​នាវា​ចម្បាំង​របស់​ខ្លួន​ឆ្លង​កាត់​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​​ទេ​​»​។​


លោកស្រី ​Hua ថ្លែង​ថា ​យើង​សង្ឃឹម​​ថា​ កាណាដា​នឹង​បង្ហាញ​ការ​គោរព​អធិបតេយ្យភាព​របស់​យើង​៕ AFP/SK