ក្រុងអ៊ីស្តង់ប៊ុលៈ ​តុលាការ​តួកគី​មួយ​ ​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​២​នាក់​ ដែល​ស្និត​ជា​មួយ​និង​ស្តេច ​អារ៉ាប៊ី​ សាអ៊ូឌីត ​​អង្គ​ម្ចាស់ ​Mohammed ​bin ​Salman​ ជុំវិញ​ឃាត​កម្ម​លើ​អ្នក​កាសែតឈ្មោះ ​Jamal ​Khashoggi​ ដោយ​បង្កើន​សម្ពាធ​ទៅ​លើ​មេ​ដឹកនាំ​ព្រះ​រាជា​ណាចក្រ​នេះ ​​​​ក្រោយ​ពី​សមា​ជិក​ព្រឹទ្ធ​សភា​អាមេរិក​២​រូប ​បាន​ចោទ​ប្រកាន់​ព្រះ​អង្គ​ម្ចាស់​ពី​បទ​ថា ​បាន​បញ្ជា​ឲ្យ​សម្លាប់​អ្នក​កាសែត​​នោះ​។


អារ៉ាប៊ី ​សា​អ៊ូឌីត ​បាន​ស្វះ​ស្វែង​រក​​គ្រប់​មធ្យោ​បាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ​អង្គ​ម្ចាស់​Mohammed​ ​មិន​ឲ្យ​ជាប់​ទាក់​ទិន​នឹង​ឃាត​កម្មនោះ​ ​ហើយ​ឲ្យ​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋ​កាល​ប្រធានា​ធិបតី​អាមេរិក ​លោក ​ដូ ​ណាល់​ត្រាំ ​ដែល​​បាន​និយាយ​សម្រាល​ដល់​លទ្ធ​ភាព​ទំនាក់​ទំនង​ព្រះ​អង្គ​ម្ចាស់​ និង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក ​Khashoggi។

ប៉ុន្តែ​សមា​ជិក​សភា​សំខាន់​២​រូប​ មក​ពី​គណ​បក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​ធ្វើ​សេចក្តី​ថ្លែង​ការ​សង្ខេប​មួយ​របស់​ប្រធាន ​CIA ​បាន​បង្កើន​ការ​ជឿ​ជាក់​របស់​ពួក​គេ​ថា​​​ ព្រះ​អង្គ​ម្ចាស់​ ​Mohammed ​បាន​បញ្ជា​ឲ្យ​សម្លាប់​អ្នក​កា​សែត​នោះ​ ​។


លោក Khashoggi ជា​ជនជាតិ​​អារ៉ាប៊ី​ សាអ៊ូ​ឌីត​មួយ​រូប ដែល​សរ​សេរ​អត្ថ​បទ​នយោ​បាយ​ឲ្យ​កាសែត​វ៉ាស៊ីន​តោន​ប៉ុស្តិ៍នោះ​ ត្រូវ​បានគេ​សម្លាប់ភ្លាមៗ​ ក្រោ​យ​ពី​​ការ​ដើរចូល​ទៅ​ស្ថានកុងស៊ុល​អារ៉ាប៊ី សាអ៊ូ​ឌីត ​​នៅ​ក្រុង​អ៊ីស្តង់​ប៊ុល​ កាលពី​ថ្ងៃ​ទី២​​ ខែ តុលា ដើម្បី​ទទួល​យកឯក​សារស​ម្រាប់​រៀបអាពាហ៍​ពិពាហ៍​របស់​លោក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​៕ SK