ក្រុង​ហ្ស៊េ​រុយ​សាឡិមៈ កង​ទ័ព ​បាន​និយាយ​ថា​ អ្នក​បើក​បរ​ប៉ា​ឡេ​ស្ទីន​ម្នាក់​កាល​ពី​ថ្ងៃ​សៅរ៍ បាន​បើក​រថ​យន្ត​បំបុកក្រុម​​ទាហា​ន​អ៊ីស្រា​អែល​នៅ​ក្នុង​តំបន់​វេស​ប៊ែង​ដោយ​បាន​បណ្តាល​ឲ្យ​​បី​នាក់​រង​របួស​ស្រាល​។


កង​ទ័ព​ បាន​និយាយ​ទៀត​ថា​ ការ​វាយ​ប្រហារ​នោះ​ បាន​កើត​ឡើង​ ខណៈ​ក្រុម​ទាហាន​ កំពុង​ធ្វើ​​កា​រ​ល្បាត​នៅ​ក្នុង​ភូមិ​ Husan ​នៅ​ភាគ​ពាយ​ព្យ​នៃ​ក្រុង​ Bethlehem។

​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ កង​ទ័ព​ បាន​និយាយ​ថា ​ទាហាន​ទាំង​បី​នាក់​នោះ ​រង​របួ​ស​ស្រាល​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្រោយ​ពី​ទទួល​ជំនួយ​ជា​ដំបូង។


កង​ទ័ព​នោះ​ បាន​បន្ថែម​ថា ​ការ​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​ បើក​រថ​យន្ត​បំបុក​ទាហានទាំង​នោះ​ កំពុង​ដំណើរ​ការ​។


កាល​ពី​ខែ​មីនា ​ទា​ហាន​អ៊ីស្រាអែល​ពីរ​នាក់ ​ត្រូវ​បាន​គេ​សម្លាប់​ និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស ​​នៅ​ពេល​ពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន​ម្នាក់​ បាន​បើក​រថ​យន្ត​បំបុក​ទាហាន​មួយ​ក្រុម​នៅ​ក្នុង​តំបន់​វេស​ប៊ែង​នោះ៕​PSA