ក្រុង​អាឌីស ​អាបេបាៈ ​នាយក​រដ្ឋ​មន្ត្រី​អេត្យូពី​លោក​ អាប៊ី​ អាហ៍​ម៉េដ​ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ភាព​ចលា​ចល​នៅ​ក្នុង​ស្រុក​ថ្មី​ៗ​នេះ​ នឹង​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ផែន​ការ​របស់​លោក​នោះ​ទេ​ ដើម្បី​ចាប់​ផ្តើម​​​បំពេញ​ទំនប់​ទឹក​ដ៏​ធំ​មហិមា​មួយ​ នៅ​ទន្លេ​ប៊្លូ​នីល​នៅ​ខែ​នេះ​ ទោះ​បី​ជា​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង ​ចេញ​​ពី​ប្រទេស​ក្បែរ​ខាង​អេ​ហ្ស៊ីប​និង​ស៊ូ​ដង់​ក្តី​។​


​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាល​ពី​សប្តាហ៍​មុន​ នៅ​ក្នុង​រដ្ឋ​ធានី​អាឌីស​ អាបេ​បា​ប្រទេស​អេត្យូ​ពី​ ហើយ​បាន​​​​​​ការ​តវ៉ា​នោះ​បាន​ឡោម​ព័ទ្ធ​តំបន់​អូរ៉ូមៀ​ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​លោក​ ហា​ឆា​ឡូ ​ហ៊ុន​ឌី​សសា ​ជា​អ្នក​​​​​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ មក​ពី​តំបន់​ក្រុម​ជន​ជាតិ​ភាគ​តិច​អូ​រ៉ូ​ម៉ូ​ ជា​តំបន់​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​អេត្យូ​​ពី​។​

​យោង​តាម​ចំនួន​សរុប​ផ្លូវ​ការ​ចុង​ក្រោយ​បំផុត​ ដែល​បាន​ផ្តល់​ឲ្យ​កាល​ពី​ចុង​សប្តាហ៍​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​​​ជាង​ ១៦០ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​សម្លាប់​អន្តរ​ជន​ជាតិ​ភាគ​តិច​ និង​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​​លើក​ រវាង​ក្រុម​អ្នក​តវ៉ា​និង​កង​កម្លាំង​សន្តិ​សុខ​។​


​លោក​ អាប៊ី​ អាហ៍​ម៉េដ​ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា​ ការ​សម្លាប់​លោក​ហា​ឆា​ឡូ​ ហើយ​ការ​បង្ក​ហិង្សា​​​​​នោះ​ គឺ​ផ្នែក​នៃ​ផែន​ការ​ក្បត់​មួយ​ ដើម្បី​ធ្វើ​ឲ្យ​មាន​ចលា​ចល​នៅ​ក្នុង​ប្រទេស​អេត្យូ​ពី​ ដោយ​គ្មាន​ការ​ផ្តល់​​អត្ត​សញ្ញាណ​ ដែល​លោក​បាន​គិត​ថា​ ត្រូវ​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ចលា​ចល​នោះ​ទេ​៕ ​SK