ក្រុង​ឡាហ័រ៖ ​មន្ត្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស ប៉ាគីស្ថាន ​បាន​ដាក់​អ្នក​គោរព​បូជា​សាសនា​​ចំនួន ​២ ម៉ឺន​នាក់ ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ហើយ​នៅ​តែ​ស្វែង​រក​មនុស្ស​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាសនា​អ៊ិស្លាម​មួយ​ នៅ​ក្នុង​ទីក្រុង​ឡាហ័រ​កាល​ពី​ខែ​មុន​ ទោះបី​ជា​មាន​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូរ៉ូណា​​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​ក្តី​។​


អាជ្ញាធរ​បាន​ថ្លែង​ថា​ ពួក​គេ​ចង់​ធ្វើ​តេស្ត​ ឬ​ដាក់​ក្រុម​អ្នក​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា ​នៅ​កន្លែង​ព្រឹត្តិការណ៍​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​តាប្លីហ្គីចាម៉ាអាត​ ជា​ចលនា​សាសនា​ទូត​អ៊ិស្លាម​មួយ​ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ រវាង​ថ្ងៃ​ទី ​១០-១២ ​ខែ​មីនា​ ជុំវិញ​ការ​ព្រួយ​បារម្ភ​ពួក​គេ​បច្ចុប្បន្ន​ កំពុង​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​ នៅ​ទូទាំង​ប្រទេស ​ប៉ាគីស្ថាន​ និង​នៅ​ក្រៅ​ប្រទេស​។​

មនុស្ស​ជាង ​១ ​សែន​នាក់​ បាន​ទៅ​ចូលរួម​ការ​ជួប​ជុំ​គ្នា​នៅ​ទីនោះ​ ក្រុម​អ្នក​រៀបចំ​បាន​ថ្លែង​ថា​ ការ​រារាំង​របស់​រដ្ឋាភិបាល​ ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​ចោល​ព្រឹត្តិការណ៍​នោះ​ ខណៈ​វីរុស​​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​បាន​ចាប់​ផ្តើម​ឆ្លង​រាលដាល​ នៅ​ក្នុង​ប្រទេស​​នេះ​។​


ក្រុម​ចារកម្ម​របស់​មូលនិធិ Payame Wilayat បាញ់​ថ្នាំ​​សម្លាប់​មេរោគ​​ នៅ​តាម​​ដងផ្លូ​វ​ ជា​​​វិធានការ​​​ទប់​ស្កាត់​កូ​វីដ ១៩។ AFP


នៅ​ក្នុង​ខេត្ត​ហ្គីប៊ឺរ​ ប៉ាក់ហ៍ទុនវ៉ា​ភាគ​ពាយព្យ​ រហូត​មក​ទល់​ពេល​នេះ​ អាជ្ញាធរ​បាន​ដាក់​ក្រុម​តាប្លីហ្គី​ ឬ​ក្រុម​គ្រូ​បង្រៀន​សាសនា​អ៊ិស្លាម​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ជួប​ជុំ​ នៅ​ក្នុង​ទីក្រុង​ឡាហ័រ ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។​


អ្នក​នាំពាក្យ​ប្រចាំ​តំបន់​លោក ​អាឆ្មាល់​ វ៉ាហ្សឺរ​ បាន​ថ្លែង​ប្រាប់ ​AFP ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «​មន្ត្រី​សុខាភិបាល​កំពុង​ធ្វើ​តេស្ត​រក​វីរុស​ផ្លូវ​ដង្ហើម កូរ៉ូណា​ប្រភេទ​ថ្មី​ ហើយ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ​បាន​ធ្វើ​តេស្ត​មាន​ផ្ទុក​ជំងឺ​កូវីដ ​១៩​»​។​

លោក ​អាឆ្មាល់​ វ៉ាហ្សឺរ ​បាន​ថ្លែង​ថា​ ក្រុម​តាប្លីហ្គី​ ចាម៉ាអាត ​រាប់​ពាន់​នាក់​ចេញ​ពី​ខេត្ត​របស់​លោក​បាន​ជាប់​គាំង​នៅ​ក្នុង​តំបន់ ​១ ​ចំនួន​ផ្សេង​ទៀត​ ដោយសារ​ការ​បិទ​ផ្លូវ​ហាយវ៉េ​សំខាន់​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ប៉ាគីស្ថាន​។​

មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ថា ​មនុស្ស​ប្រហែល ​៧ ​ពាន់​នាក់​ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពុនចាប​ទីក្រុង​ឡាហ័រ​ ខណៈ​នៅ​ក្នុង​ខេត្ត​ស៊ីនហ៍​ភាគ​ខាង​ត្បូង​ ក្រុម​តាប្លីហ្គី ​បាន​​កើន​ឡើង​រហូត​ដល់​ ​៨ ​ពាន់​នាក់​ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។​

មនុស្ស​រាប់​សិប​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​បង្ខំ​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​៕ AFP/SK