ក្រុង​អ៊ីស្លាម៉ាបាដ៖ មន្ត្រី​ និង​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ថ្លែង​ថា ​ប្រទេស ​ប៉ាគីស្ថាន ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បើក​ច្រក​កាត់​ព្រំដែន​ធំៗ ​២ ​ជាមួយ​អាហ្វហ្គាគីស្ថាន​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ ដែល​ជាប់​តែលតោល​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​។


ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​នៅ​ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់ ​បាន​ជាប់​នៅ​ក្នុង​ប្រទេស ​អាហ្វហ្គានីស្ថាន​ ក្រោយ​ពី​ប្រទេស​នេះ​បាន​បិទ​ព្រំដែន​ជាមួយ​ប្រទេស ​អាហ្វហ្គានីស្ថាន ​ដើម្បី​​ទប់ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​។​

ក្រសួង​ការ​បរ​ទេស​ប៉ាគីស្ថាន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ច្រក​ឆ្លង​កាត់​ព្រំដែន​នៅ​តំបន់​តោ​ខាំ​នៅ​ក្នុង​ខេត្ត​ឃីប៊ឺរ ​ប៉ាក​ទុន​ខ្វា ​និង​តំបន់​ចំណាន​នៅ​ក្នុង​ខេត្ត​បាឡូជីស្ថាន​ភាគ​និរតី​បាន​បើក​សម្រាប់​មួយ​រយៈ​ពេល​ជាក់​លាក់​ពី​ថ្ងៃ​ចន្ទ ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន ​ដែល​មាន​បំណង​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​។​


លោក ​ហ្វារហាដ ​ស៊ីនវ៉ារី ​ជា​អ្នក​កាសែត​ជនជាតិ​ប៉ាគីស្ថាន​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ស៊ីនហួ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​យ៉ាង​ច្រើន​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​តោ​ខាំ ​ដើម្បី​ចូល​ទៅ​ប្រទេស ​អាហ្វហ្គានីស្ថាន ​វិញ​។


ស្ថានទូត​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​អ៊ីស្លាម៉ាបាដ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ថ្លែង​ថា ការ​រៀបចំ​ផ្សេងៗ​​ត្រូវ​បាន​ធ្វើ​សម្រាប់​​ប្រជាជន ​១ ពាន់​​នាក់​មក​​ពី​ច្រក​ព្រំដែន​នីមួយៗ​ជារៀង​រាល់​​ថ្ងៃ​ឲ្យ​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស ​អាហ្វហ្គានីស្ថាន វិញ៕ Xinhua/PSA