របប​យោធា​ថៃ ​គ្រោង​ប្រកាស​ដក​បម្រាម​លើ​សកម្មភាព​នយោបាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ

Content image - Phnom Penh Post
លោក​ឧត្តមសេនីយ៍ ប្រាយុធ ចានអូចា​​ បង្ហាញ​ទឹកមុខ​ខឹ​ង​នៅ​ពេល​មេ​ដឹកនាំ​បក្ស​ប្រ​ជា​ធិបតេយ្យ និង​បក្សភឿ​ថៃពហិ​កា​រជំនួបនៅ​ថ្ងៃ​សុក្រ​។ BKP

ក្រុង​បាងកកៈ ក្រោយពី​មានការ​ពន្យារពេល​ម្តង​ហើយ​ម្តង​ទៀត​នោះ របប​សឹក​ថៃ​បាន​ប្រកាស​ថា ខ្លួន​នឹង​ដក​បម្រាម​លើ​សកម្មភាព​នយោបាយ​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ពេល​ច្បាប់​បោះ​ឆ្នោត​តំណាង​រាស្ត្រ ចូល​ជា​ធរមាន ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​បន្ត​សកម្មភាព ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ​ក៏ យុទ្ធនា​ការឃោសនា​បោះឆ្នោត នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ថ្ងៃ​ទី ២ ខែ​មករា​ទេ នៅ​ពេល​ដែល​ព្រះរាជ​ក្រឹត្យ​មួយ ដែល​បាន​អំពាវនាវ​ឲ្យ​កាល​បរិចេ្ឆទ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​សារ​ព័ត៌មាន​ភូមិន្ទ។

នោះ មានន័យថា គណបក្សនយោបាយ​ទាំងអស់ នឹងមាន​ពេលវេលា​មិន​ដល់ ២ ខែ​ផង ដើម្បី​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ទៅ​បោះ​ឆ្នោត​ឲ្យ​ពួកគេ។

កាលបរិច្ឆេទ​ការបោះឆ្នោត​នឹងត្រូវ​បាន​គេ​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ​រវាង​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO) និង​ក្រុម​តំណាង​នៃ​បក្ស​នយោបាយ​ទាំង​អស់​នៅ​ឯ​ក្លិប​កង​ទ័ព​នៅ​ផ្លូវ Vibhavadi Rangsit ក្នុង​ក្រុង​បាងកក។

កិច្ចប្រជុំ​នោះ​ត្រូវបាន​ចូលរួម​ដោយ​តំណាង​ជាច្រើន​មកពី​រដ្ឋាភិបាល សភា​នីតិប្បញ្ញត្តិ ជាតិ គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត និង​គណៈ​កម្មាធិការ​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។

នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី WissanuKreangam បាន​ប្រកាស ការ​គ្រោង​ពេលវេលា​ការ​បោះ​ឆ្នោត​នោះ ដោយ​ថ្លែង​ថា នៅ​ថ្ងៃ​អង្គារ NCPO នឹង​លុប​ចោល​បទ​បញ្ជា​ទាំង ៩ និង​សេចក្តី​ប្រកាស ដែល​ហាម​ប្រាម​រាល់​សកម្មភាព​នយោបាយ នៅ​ពេល​ច្បាប់​បោះ​ឆ្នោត​សមាជិក​តំណាង​រាស្ត្រ​ត្រូវ​បាន​អនុម័ត។

បច្ចុប្បន្ននេះ NCPO ដក​បម្រាម ដោយ​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​ទាំងអស់​រៀបចំ​កិច្ច​ប្រជុំ ដើម្បី​ជ្រើសរើស​នាយក​ប្រតិបត្តិ​គណបក្ស ជ្រើស​រើស​បុគ្គលិក ផ្តល់​យោបល់​អំពី​ការ​បោះ​ឆ្នោត៕