ក្រុង​ឌូបៃៈ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្មេងៗ​ដែល​មាន​អាយុ​មិន​លើស​ពី ៨ ​ឆ្នាំ​ត្រូវ​បាន​គេ​ចាប់​រំលោភ ​នៅ​ក្នុង​​​ក្រុង​​ដែល​ត្រូវ​គេ​ឡោមព័ទ្ធ​នៃ​​ប្រទេស ​យេម៉ែន ​ទទួល​រងគ្រោះ​ នូវ​សង្គ្រាម ហើយ​​ដោយ​មាន​សមាជិក​ជីវពល​នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋ​ជន​ដែល​ត្រូវ​គេ​សង្ស័យ​ដែរ​​។​


អង្គការ​នោះ​ បាន​និយាយ​ថា ​ខ្លួន​មាន​ឯកសារ​ភ័ស្តុតាង​នៃ​ការ​ចាប់​រំលោភ​ក្មេង​ប្រុស ​៣ នាក់​ និង​ការ​ចាប់​រំលោភ​ផ្លូវភេទ​ លើក​ទី​៤ ​នៅ​ក្រុង ​Taez ​ភាគ​និរតី​ ដែល​បាន​គ្រប់គ្រង​ដោយ កង​កម្លាំង​​គាំទ្រ​រដ្ឋាភិបាល និង​ត្រូវ​​​ឡោមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​យេម៉ែន​នោះ។​

ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស ​៤ ​នាក់​នោះ ​មាន​អាយុ​ពី​ ​៨ ​ឆ្នាំ​​ដល់ ​១៦ ​ឆ្នាំ​ បាន​ប្រាប់​អង្គការ​នេះ​ថា ​ពួក​គេ​ត្រូវ​បាន​គេ​ចាប់​រំលោភ​កាល​ពី​ថ្ងៃ ៨​ ខែ​កុម្ភៈ ​នៅ​ក្នុង​នោះ​មាន​​នៅ​​វិហារ​អ៊ិស្លាម​មួយ​កន្លែង ​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​តំបន់​នោះ​មិន​អើពើ​ទេ​​។​


អង្គការ​លើកលែង​ទោស​បាន​និយាយ​ថា ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​ទាំង ​៤ ​នាក់ ​បាន ​រាយ​ការណ៍​អំពី​ការ​ចាប់​រំលោភ​ទៅ​កាន់​អង្គភាព​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​។​


ក្រុមជនភៀ​ស​ខ្លួនយេម៉ែនមក​ពីតំបន់នានា​ក្បែរ​ព្រំដែន​​អា​រ៉ាប៊ី សាអ៊ូឌីត ​ទទួលជំនួយ​មនុស្សធម៌​​។ AFP


លោកស្រី​ Heba ​Morayef ​ជា​ប្រធាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ប្រចាំ​នៅ​មជ្ឈិមបូព៌ា ​និង​នៅ​អាហ្រ្វិក​ខាង​ជើង​ បាន​និយាយ​ថា​៖ «​ការ​ចាប់​រំលោភ ​និង​រំលោភ​ផ្លូវ​ភេទ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ជា​សង្គ្រាម​ឧក្រិដ្ឋកម្ម​»​។​

«​ក្រុម​មេ​បញ្ជាការ​ដែល​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ទង្វើ​ដ៏​សាហាវ​យង់ឃ្នង​បែប​នេះ ​អាច ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ ចំពោះ​សង្គ្រាម​ឧក្រិដ្ឋកម្ម​​»​។​

ម្តាយ​របស់​ក្មេង​ប្រុស​អាយុ ​៨ ឆ្នាំ​ បាន​ប្រាប់​អង្គការ​នេះ​ថា ​កូន​ប្រុស​របស់​លោក​ស្រី​ ត្រូវ​បាន​គេ​ចាប់​រំលោភ​យ៉ាង​តិច ​២ ​ដង​នៅ​ឆ្នាំ ​២០១៨ នៅ​វិហារ​អ៊ិស្លាម​មួយ​ រំលោភ​រៀងរាល់​លើក​ដោយ​បុរស ​២ ​នាក់​នៅ​ក្នុង​នោះ ​មាន​កូន​ប្រុស​របស់​អ្នក​បួស​លោក ​Islah ចូលរួម​ជា​មួយ​ផង​ដែរ​។​

Al-Islah ​គឺ​ជា​គណបក្ស​អ៊ិស្លាម​យេម៉ែន​មួយ​ ដែល​ជា​ប្រវត្តិសាស្ត្រ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​បងប្អូន​មូស្លីម ​និង​អារ៉ាប៊ី ​សាអ៊ូឌីត​៕ AFP/SK​

ក្​រុ​មយុទ្ធជន​យេម៉ែន​មកពី​គណៈ​កម្មាធិការ​តស៊ូ​ប្រ​ជាប្រិយនិយម​​ចូលរួម​​​ពិធី​ចែកសញ្ញាបត្រនៅក្នុង​ក្រុង Taez កាលពីថ្ងៃ​​ទី ១១ ខែ មីនា​។ AFP