ក្រុង​តេ​អេ​រ៉ង់ៈ​ សារ​ព័ត៌​មានPress TV ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​កង​ការ​ពារ​បដិ​វត្តន៍​អ៊ិ​សា្លម​របស់​អ៊ីរ៉ង់ (IRGC) ​បាន​ព្រមាន​ប្រឆាំង​នឹង​វត្ត​មាន​ណា​មួយ​របស់​អ៊ី​ស្រា​អែល​នៅ​តំបន់​ឈូង​សមុទ្រ។


លោក AlirezaTangsiri ​​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​នៃ ​IRGC ​​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «វត្ត​មាន​ណា​មួយ​របស់​របប​អ្នក​គិត​ និង​ស្ថាប​និក​និយម​អ៊ី​ស្រា​អែល​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរ​ជាតិ ​ខុស​ច្បាប់​ ខណៈ​ដែល​វត្ត​មាន​នោះ​អាច​នាំ​ឲ្យ​កើត​សង្គ្រាម​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​»។ ​

លោក​ Tangsiri ​បាន​បញ្ជាក់​ថា​៖​ «អា​មេ​រិក​និង​អង់​គ្លេស​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​វត្ត​មាន​ខុស​ច្បាប់​របស់របប​អ្នក​គិត ​និង​ស្ថាប​និក​និយម​នៅ​ក្នុង​ដែន​សមុទ្រ​នោះ​»។


សម្តី​របស់​មេបញ្ជាការ ​IRGC បានកើតឡើង​បន្ទាប់ពី​​ទំនោរចិត្ត​ថ្មី​ៗរបស់​អ៊ីស្រា​អែ​​ល​ចូលរួមជាមួយ​ផែនការរបស់​អាមេរិក​​ក្នុង​ការ​បង្កើត​​​ក្រុម​ចម្រុះយោ​ធា​​ ដើ​ម្បី​​បង្កើន​សន្តិសុខ​នៅតំបន់​ឈូងសមុទ្រ៕ Xinhua/PSA