បុរី​ញូវ​យ៉ក៖​ ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវនាវ​គាំទ្រ​ឲ្យ​គ្រប់​គណបក្ស​នៅ​អាហ្វហ្គានីស្ថាន​​ទាំង​អស់​ រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ «​ទូទៅ និង​គួរ​ឲ្យ​ជឿជាក់​» ​មួយ​ដែល​គ្រោង​ធ្វើ​​នៅ​ចុង​ខែ​នេះ​។​


លោក​ Tadamichi​ Yamamoto ​ជា​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន​ បាន​ពិពណ៌នា​អំពី​ការ​បោះ​ឆ្នោត​ថា​ជា​ «​ជំហាន​មួយ​ទៀត​នៅ​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​នៃ​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​តំណាង​មួយ​» ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

លោក​បាន​ថ្លែង​ថា​ អង្គការ​សហប្រជាជាតិ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ​ និង​គណៈកម្មាធិការ​ទទួល​ពាក្យ​បណ្តឹង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​​ក្នុង​ការ​បោះ​ឆ្នោត​ ស្ថាប័ន​សន្តិសុខ​ សង្គម​ស៊ីវិល​ និង​ក្រុម​បេក្ខជន​ ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ ​និង​ក្រុម​អ្នក​បោះ​ឆ្នោត​ ដើម្បី​បង្កើត​ភាព​ជឿជាក់ ​និង​រាប់​បញ្ចូល​ទាំង​ការ​បោះ​ឆ្នោត​ទៅ​តាម​កាល​បរិច្ឆេទ​។​


ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី ​២៨ ​ខែ ​កញ្ញា​ គឺ​ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើក​ទី ​៤​ នៅ​ក្នុង​ប្រទេស ​អាហ្វហ្គានីស្ថាន​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០១​ នៅ​ពេល​អាមេរិក​ បាន​ចូល​ឈ្លាន​ពាន​ប្រទេស​មួយ​នេះ​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃទី ​១១ ​ខែ ​កញ្ញា​ ហើយ​បាន​បណ្តេញ​រដ្ឋាភិបាល​តាលីបង់​ចេញ​ពី​អំណាច​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៦​។​


លោក​ Yamamoto ​បាន​ថ្លែង​ថា​ ប្រជាជន​អាហ្វហ្គានីស្ថាន​ជា​ច្រើន​បាន​​សង្ឃឹម​ថា​​ នឹង​មាន​ការ​បញ្ចប់​ជម្លោះ​នោះ​ «​ប៉ុន្តែ​ពួក​គេ​បាន​ភ័យ​ខ្លាច​ថា​ សន្តិភាព​នឹង​កើត​ឡើង​នៅ​ពេល​ធ្វើ​ពលិកម្ម​ ដើម្បី​សេរីភាព ​និង​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​នេះ​បាន​តស៊ូ​ ​១៨ ​ឆ្នាំ​មក​ហើយ​​៕ Xinhua/SK​​​