ភ្នំ​ពេញ: សហព័ន្ធ​កីឡារាំ​កម្ពុជា​បាន​រៀប​ចំ​ការ​ប្រកួត​កីឡារំាំ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រ​ចាំ​ឆ្នាំ​២០១៨​ ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី១៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ នៅ​​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ជាតិ ​អូឡាំ​ពិក ជាន់​ទី៥​ពេញ​មួយ​ថ្ងៃ​។

លោក​ស្រី​ស៊ី​ មន​ អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​រាំ​កម្ពុជា​ មាន​ប្រ​សាស​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖​ «ការ​ប្រ​កួត​មាន​តែ​១​ថ្ងៃ នៅ​ថ្ងៃ​​អាទិត្យ​នេះ​ទេ ​ដែល​មាន​អត្ត​ពលិក​រាំ​ចំនួន​៣៤​នាក់​ ក្នុង​នោះ​មាន​ស្រី​ចំនួន​២២​នាក់​ ខណៈ​​​អត្ត​ពលិក​ទាំង​អស់​មក​ពិ​ក្លិប​ចំនួន​៥​មាន​ក្លិប​ពន្លក​ថ្មី ញូ​ត្រេន​ ចំប៉ឺស​ សាលា ​AIS និង​សាលា​វេស​ឡាញ​»។ ​

លោក​ស្រី​បាន​បន្ត​ថា៖ «ការ​ប្រ​កួត​ជម្រើស​ជើង​ឯក​នេះ​ជា​ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​ដែល​គ្រប់​គ្រង​ដោយ​សហ​ព័ន្ធ ​និង​គាំ​ទ្រ​ថវិកា​ពី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា»​។​


ទាក់​ទង​ទៅ​នឹង​វិញ្ញា​សា​ប្រ​កួត​វិញ​មាន​៤​​វិញ្ញាសា ​ក៏​ដូចជា​ក្បាច់​រាំ​ក្នុង​ការ​ប្រកួត​រួមមាន ​វិញ្ញាសា​ឯកត្ត​ជន​ និង​ជា​គូហៅ​ Latin dance (Single Dance)​ មាន​ចង្វាក់ Samba ចង្វាក់ Cha-Cha-Cha ​ចង្វាក់ Rumba ​ចង្វាក់ Paso Doble និងចង្វាក់ Jive។

ចំណែក​វិញ្ញាសា​ឯកត្ត​ជន និង​ជា​គូ Stand Art Dance (Single Dance) រួម​មាន​​ចង្វាក់ Walls និងចង្វាក់ Qui-​ckstep។​​


​សហ​ព័ន្ធ​កីឡារាំ ​ដែល​បាន​បង្កើត​សហ​ព័ន្ធ​រយៈ​ពេល ​១០ ​ឆ្នាំ​មក​ហើយ​នោះ ​ទើប​​តែ​​មាន​សកម្ម​ភាព​​ខ្លះៗ តែ​​មិន​ទទួល​បាន​លទ្ធ​ផល​ល្អ​នោះ​ឡើយ​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ផ្លាស់​ប្តូ​សមាស​ភាព​ថ្នាក់​ដឹក​នាំ ​ពិសេស​ពេល​​អ្នក​ស្រី​ស៊ី ​មន​ មក​កាន់​ជា​អគ្គ​លេខាធិការ​នោះ​ ការ​​ចេញ​ទៅ​ប្រ​កួត​ក្រៅ​ប្រ​ទេស​​ទទួល​​លទ្ធផល​ល្អ​ និង​ឈ្នះ​​មេដាយ​ជូន​ជាតិ​​គួរ​ឲ្យ​​កត់​សម្គាល់​៕