ក្រុង​តៃប៉ិ: ផ្សែង​ភាយ​ឡើង​ទ្រលោម​ ខណៈ​អាជីវករ​លក់​ម្ហូប​តាម​ចិញ្ចឹម​វ័យ ៨០ ឆ្នាំ លោក វូ ហួងយី បើក​កម្រប​ឆ្នាំង​ចំហុយសម្បក​​នំ​ប៉ាវ​ធំ​ៗ​ចំនួន​ពីរ។

វាជា​វេលា​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្សារ​រាត្រី​ហ៊ួស៊ី នៃ​ទីក្រុង​តៃប៉ិ ជា​ផ្សារ​ចំណាស់​បំផុត​ ហើយអតិថិជន​បាន​ឈរ​តម្រង់​ជួរ​រួច​ជា​ស្រេច​នៅ​មុខ​តូប​លោកតា វូ ដោយ​ពួកគេ​អន្ទះសា​ចង់​ភ្លក្ស​ពោះ​ជ្រូក​ ដែល​ជះ​ក្លិន​ឈ្ងុយ​អន្ទង​ច្រុមុះ​អ្នក​ដំណើរ។

មេចុងភៅ​រៀន​ជំនាញ​ចម្អិន​ម្ហូប​ខ្លួន​ឯង លោក វូ ពូកែ​ខាង​ក្រឡាក់​​សាច់​តាំងពី​ជាង ២០​ឆ្នាំ​មក​ហើយ ហើយ​លោក​នៅតែ​ដើរ​ផ្សារ​ម៉ោង ៥​ព្រឹក​រៀងរាល់​ថ្ងៃ ដើម្បី​ទិញ​ពោះ​ជ្រូក ដែល​លោក​ត្រូវ​រម្ងាស់​ផាក់​ឡូវ​រាប់​ម៉ោង​ជាមួយ​គ្រឿង​ផ្សំ​រូប​មន្ដ​ពិសេស។


​វេលា​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្សារ​រាត្រី​ហ៊ួស៊ី នៃ​ទីក្រុង​តៃប៉ិ ជា​ផ្សារ​ចំណាស់​បំផុត​ តូប​នំប៉ាវ​របស់លោក​តែង​មានមនុស្ស​តម្រង់ជួរចាំ​ទិញ។ រូបថត AFP

លោក វូ បាន​និយាយ​ថា​៖ «​សម្បក​នំ​ប៉ាវ​របស់​ខ្ញុំ​ខុស​ប្លែក​ពី​នំ​អ្នក​ដទៃ​ វា​ជា​ផលិត​ឡើង​ដោយ​ដៃ​ផ្ទាល់។ វា​មាន​រសជាតិ​ឆ្ងាញ់​ពីព្រោះ​វា​ទន់ និង​ស្រួល​ទំពារ។ ការ​ចម្អិន​គ្រប់​យ៉ាង​ត្រូវ​ធ្វើ​តាម​វិធី​ប្រពៃណី​ ហើយ​នោះ​ជា​មូល​ហេតុ​ដែល​វា​ឈ្ងុយ​ឆ្ងាញ់​ពិសេស​»។


ដោយ​ស្គាល់​ជា​ភាសា​ចិន​តៃវ៉ាន់​ ហូ​ហ្គាទី (ខ្លា​ខាំ​ជ្រូក​) ហ្គោបាវ គឺជា​នំប៉ាវ​សំប៉ែត​មូល​ចំហុយ ដែល​កាត់​ញាត់​សាច់​ផាក់ឡូវ បន្លែ​ជ្រក់ ជីវ៉ាន់ស៊ុយ និង​សណ្ដែកដី។

វា​មាន​រូប​រាង​ស្រដៀង​នឹង​ដុំ​លុយ​ទូកបុរាណ​​​ចិន ដូច្នេះ ហ្គោបាវ តំណាង​ឲ្យ​ភាព​ចម្រុង​ចម្រើន​ និង​ត្រូវ​បាន​ប្រើ​ក្នុង​ពិធី​ជប់​លៀង​មង្គលការ​ និង​ពិធី​សំខាន់​ផ្សេង​ៗ​ទៀត។

មេចុងភៅ​រៀន​ជំនាញ​ចម្អិន​ម្ហូប​ខ្លួន​ឯង លោក វូ ពូកែ​ខាង​ក្រឡាក់​​សាច់​តាំងពី​ជាង ២០​ឆ្នាំ​មក​ហើយ។ រូបថត AFP

ប៉ុន្ដែ​លោក វូ លក់​នំនៅ​តូប​​របស់​លោក​តម្លៃ​មិន​ដល់ ២​ដុល្លារ​ទេ ដែល​សមាជិក​គ្រួសារ​ទាំង​អស់ រួម​ទាំង ភរិយា និង​កូន​ធំ​ៗ ៣​ នាក់​ទៀត​ ក៏​ដូចជា​ចៅ​ប្រុស​ម្នាក់​ផង​ដែរ ដែល​បាន​ជួយ​កិច្ចការ​នេះ។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​ឧស្សាហ៍​ព្យាយាម​របស់​លោក​បាន​ទទួល​លទ្ធផល​ជោគ​ជ័យ​ប្រាកដ​មែន។ ក្នុង​ខែ​នេះ លោក​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គភាព​ម្ហូប​អាហារ​ពិភព​លោក Michelin និងជាប់​ក្នុង​បញ្ជី​មគ្គុទេសក៍​ម្ហូប Bib Gourmand ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ភោជនីយដ្ឋានបម្រើ​​​ម្ហូប​កំពូល​ៗ ៣​ មុខ​ក្នុង​តម្លៃមិន​ក្រោម​ ៣៤​ ដុល្លារ។

តៃវ៉ាន់ ដែល​សម្បូរ​ទៅ​ដោយ​ប្រពៃណី​ម្ហូប​អាហារ ក៏ដូចជា​មាន​ការ​នាំ​ចូល​ប្រភេទ​អាហារ​សន្ធឹក​សន្ធាប់​ពី​ចិន​ដី​គោក​តាម​រយៈ​សហគមន៍ជនជាតិ​ចិន​ ពេលនេះ​មាន​ភោជនីយដ្ឋាន​ជាង ២០០ ស្ថិត​ក្នុង​បញ្ជី Michelin៕ AFP/HR

លោក វូ លក់​នំនៅ​តូប​​របស់​លោក​តម្លៃ​មិន​ដល់ ២​ដុល្លារ​ទេ ហើយមុខរបរ​នេះ​មានការ​ជួយ​​ពីសមាជិក​គ្រួសារ។ រូបថត AFP