ក្រុងហូជីមិញ: ល្បីល្បាញ​ខាង​សំណង់​ធ្វើ​ពី​ឫស្សី ក្រុម​ស្ថាបត្យករ​វៀតណាម VTN Architects ដែល​ដឹកនាំ​ដោយ​លោក វ៉ូ ត្រុងញ៉ាំ បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​ ៣ គឺ Green Good Design 2019 របស់​មជ្ឈមណ្ឌល​ស្ថាបត្យកម្ម​អឺរ៉ុប​ ពាន​រង្វាន់​សិល្បៈ​​ការ​គូរប្លង់​បែប​សិល្បៈ​សម្រាប់​ទីក្រុង និង​ពាន​រង្វាន់​​ពី​សារមន្ទីរ​ស្ថាបត្យកម្ម​ស៊ីកាហ្គោ។

ស្នាដៃ​របស់​ក្រុម​ស្ថាបត្យករ​រួមមាន​អគារ ផាន់ កេប៊ីញ នៅ​ក្រុង​ហូជីមិញ ​កាលពី​ឆ្នាំ ២០១៦ ហាង​កាហ្វេ Nocenco Cafe រចនាប័ទ្ម​ដើម​ឫស្សី​ដ៏ប្លែក​ភ្នែក កាលពី​ឆ្នាំ ២០១៧ និង​រោង​លម្ហែកាយ​ធ្វើ​ពី​ឫស្សី​ក្បែរ​មាត់​ទឹក​នៅ​ទីក្រុង​វេនីស ប្រទេស​អ៊ីតាលី​កាលពី​ឆ្នាំ ២០១៧។

ទីលម្ហែ​នៅ​អ៊ីតាលី​ដែល​ប្រើ​ដើម​ឫស្សី​ក្នុង​ការសាងសង់​។ រូបថត VTN Architects


ស្ថានិក​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា៖ «ឫស្សី​ជួយ​បង្កើត​ភាពត្រជាក់​ភ្នែក​ក្នុង​ការ​រចនា​អគារ និង​ជា​ការផ្សារភ្ជាប់​រវាង​​មនុស្ស​សម្រស់​ធម្មជាតិ ពន្លឺ​ព្រះអាទិត្យ ខ្យល់ និង​សមុទ្រ» ដូច្នេះ​ហើយ​បាន​ជា​ឫស្សី ដើរ​តួនាទី​ជា​ធាតុផ្សំ​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សំណង់​​ទីក្រុង»។

ដំបូល​ត្រូវ​បាន​ប្រក់​ដោយ​ប្រើ​ឫស្សី តែ​វា​ត្រូវ​បាន​ត្បាញ​បញ្ចូល​គ្នា​ជាមួយ​ស្បូវ និង​ជ័រប្លាស្ទីក​ទាំងអស់​សុទ្ធតែ​ជា​ឫស្សី​ដែល​ត្បាញ​ ឬ​កៀប​បញ្ចូល​គ្នា​ដោយ​ការ​ឆ្អើរ​ភ្លើង ជា​ជាង​ប្រើ​វិធីសាស្ដ្រ​បែប​ទំនើប​។


ទោះបី​ជា​វៀតណាម​មាន​អាកាសធាតុ​ក្ដៅ តែ​មិន​ចាំបាច់​ប្រើ​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ ដោយ​អរគុណ​ដល់​ជំនោរ​ត្រជាក់​ពី​ផ្ទៃទឹក​​។ វា​ពិតជា​រំលេច​សោភ័ណ​ស្អាត​ព្រោះ​សម្ភារ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​ឫស្សី​ជា​សម្ភារ​​អាច​ប្រើ​បាន​យូរ និង​មាន​សោភណភាព​បែប​ធម្មជាតិ​។

ឆ្នាំ​នេះ​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ដែល​មាន​អាយុ​កាលពី​ឆ្នាំ ១៩៥០ មាន​បេក្ខភាព​ប្រកួត​រាប់រយ​​នាក់​មកពី​ជុំវិញ​ពិភពលោក។

បង្កើត​ក្នុង​ឆ្នាំ ២០០៦ VTN Architects ស្ថិត​នៅ​ក្រុង​ហូជីមិញ និង​ហាណូយ ដោយ​មាន​បុគ្គលិក​ចម្រុះ​ជាតិសាសន៍ ៦០ នាក់៕ Viet Nam News/Asia News Network