ក្រចេះ: បុរស​ ២ នាក់ ​ត្រូវ​បាន​សា​លា​ដំបូង​ខេត្ត​ក្រចេះសម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រជា​បណ្ដោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ «នេ​សាទត្រី​ដោយ​ប្រើ​ឧបក​រណ៍​ឆក់​»​ នៅ​ក្នុង​តំបន់​អភិ​រក្ស​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​ ស្រប​ពេល​ដែល​មាន​សត្វ​ផ្សោត​១​ក្បាល​ត្រូវ​បាន​មន្ត្រី​ប្រទះ​ឃើញ​ងាប់​ដោយ​មាន​សរសៃ​មង​ជាប់​ខ្លួន​កាល​ពី​ថ្មីៗ​នេះ។


លោក​ ម៉ុក ​ពន្លក​ នាយ​រង​ខណ្ឌ​ជល​ផល និង​ជា​ប្រ​ធាន​ក្រុម​ឆ្មាំទន្លេ​ខេត្ត​ក្រចេះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ជន​សង្ស័យ​ឈ្មោះ ​សេង ​អឿន ​អាយុ​ ២៩ ឆ្នាំ​​ និងឈ្មោះ​ ថន​ ពិសិទ្ធ ​អាយុ ​១៨ ​ឆ្នាំ ​ដែល​អ្ន​​កទាំ​ង ២ ​មា​ន​លំនៅ​ក្នុង​ភូមិ​ត្បូង​ខ្លា ឃុំ​អូរម្រះ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​ ត្រូវ​បាន​ក្រុម​កម្លាំង​ឆ្មាំទ​ន្លេ​ និង​ប្រជា​នេ​សាទ​កំពង់​ក្បឿងឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៣ ​ខែ​ កក្កដា​ ខណៈ​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​នេ​សាទ​ត្រី​ដោយ​ប្រើ​ឧប​ករ​ណ៍ឆក់​នៅ​ចំណុច​ភូមិ​កំពង់​ក្បឿង ឃុំ​បឹងចារ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ។

លោក​បាន​បន្ត​ថា ​ប្រតិ​បត្តិ​ការ​នោះ ក្រុម​សម​ត្ថកិ​​ច្ចបា​នចាប់​រឹប​អូសកា​ណូ​ត​ស្មាច់ដែល​មានកម្លាំង​ម៉ាស៊ីន​ ២០ សេះ ១ ​គ្រឿង​ ប្រវែង​ ៥,៩ ​ម៉ែត្រ,​ អា​គុយម៉ា​ក BK ៧០ ​អំពែរ​ ១ គ្រឿង និងក្បាល​ឆក់​ម៉ាក​ Toshiba (5M58​0000​G) ចំនួន​ ១ ​គ្រឿង​ផងដែរ។


លោក​ថ្លែង​ថា ជន​សង្ស័យ​ទាំង​ ២ ​នាក់​នេះ​ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ក្រចេះ​សម្រេច​ឲ្យ​នាំ​យក​ទៅ​ឃុំ​ខ្លួន​នៅព​ន្ធនា​គារ​ខេត្ត​ជា​បណ្ដោះ​អា​សន្នពី​ថ្ងៃ​ ២​៤ ​​កក្កដា ដោយ​ចោទ​ប្រ​កាន់​ពី​បទ «នេ​សាទ​ត្រី​ដោយ​ប្រើឧបករ​ណ៍​ឆក់​» ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​តា​មប​ញ្ញ​ត្តិមា​ត្រា ៩​៨ នៃ​ច្បាប់​ជលផល។

យោង​តាម​មាត្រា​នេះ ​ជន​សង្ស័​យទាំ​ង​ ២​​ នឹង​ត្រូវ​ប្រឈម​ការផ្ដ​ន្ទាទោស​ជាប់​ពន្ធនាគា​រ​ម្នាក់ៗពី​ ៣ ឆ្នាំ ទៅ​ ៥ ឆ្នាំ។ ចំណែក​វត្ថុតាង​ត្រូ​វរឹប​អូ​សជា​ស​ម្ប​ត្តិ​រដ្ឋឬ​ត្រូវ​បំផ្លាញ​ចោល។


លោក​ ពន្លក​ បាន​បញ្ជាក់​ថា៖ «នៅពេល​នេះ ជន​សង្ស័យ​ទាំង​ ២ កំពុ​ងត្រូវ​បា​ន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារខេ​ត្ត​ក្រចេះ​រង់​ចាំការ​ជំនុំ​ជម្រះ​ទោស​នៅ​ពេលក្រោយ»។

លោក​ ហ៊ុល ​សឿង​ មេ​ឃុំបឹង​ចារ​ បាន​ប្រា​ប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា ​ផ្សោត ​១ ​ក្បាល​ ដែល​បាន​ងាប់​កាល​ពី ​៣៤ ថ្ងៃ​មុន​ ទំនង​ជា​ស្នា​ដៃ​ជន​សង្ស័យ​ ២ ​នាក់​នេះ ​ព្រោះពួកគេ​ជា​ជន​ស​ក​ម្មក្នុង​ការ​ប្រព្រឹត្ត​​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​អន្លង់​សត្វ​ផ្សោត​ទន្លេ​មេគង្គ។

លោក​ សឿង បាន​បន្ត​ថា ប្រជានេ​សាទ​នៅទូ​ទាំង​ឃុំបឹងចារ បាន​យល់​ច្បាស់​អំពី​សារៈ​សំខាន់​នៃ​សត្វ​ផ្សោត ហើយ​ពួក​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពា​រ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គដោយ​ការ​ចុះល្បា​តរួ​មគ្នា​ជា​​មួយ​ក​ម្លាំង​ប្រជា​ការពា​រនៅ​ក្នុង​មូល​ដ្ឋាន និងក្រុម​ឆ្មាំទ​ន្លេ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាបប​ទល្មើស​ជលផល​រៀងរាល់​ ៣ ​ថ្ងៃម្ដង។

លោក​ថ្លែង​ថា៖ «អ្នក​ប្រព្រឹ​ត្ត​បទល្មើស​នេសាទ​ក្នុង​តំបន់​អ​ភិរ​ក្សស​ត្វ​ផ្សោត​ទន្លេ​មេគ​ង្គ ភាគ​ច្រើនជា​អ្ន​ករស់​នៅ [​ខេត្ត] ភាគ​ខាង​ក្រោម​​ និង​ខាង​លើ​ខ្សែទឹក»។

អង្គការ​ WWF ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​អំពាវ​នាវ​យ៉ាង​​ទទូច​ឲ្យ​​បញ្ឈប់​សកម្មភាព​នេសាទ​នៅក្នុ​ង​តំបន់​ការ​ពា​រ​ និង​អភិ​រក្ស​សត្វ​ផ្សោត ព្រោះ​វាជា​សម្បត្តិ​បេតិ​កភ​ណ្ឌ​មាន​ជីវិត​ដ៏​មាន​តម្លៃ​របស់​ប្រទេស​ កម្ពុជា។

អង្គ​ការ​នេះ ​ក៏បាន​កត់​សម្គាល់ផ​ងដែ​រ​ថា៖ «ការ​ដាក់​មង​នៅក្នុង​តំបន់​អភិរក្ស​គឺជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ងាប់​សត្វ​ផ្សោត​ទន្លេ​មេគង្គ»៕